ស្ទីលលែងខ្លួនរបស់តារាសម្ដែង និងម៉ូដែលសក់វែងប្រះស្មា ធីប សង្ហាទាក់ភ្នែក

មិន​នឹក​ស្មានតួ​រង​ក្នុង​រឿង «លួច​ស្នេហ៍​គូដណ្ដឹង» ធីប ​​មិន​ត្រឹម​តែ​ជា​តារា​សម្ដែង ថែម​ទាំង​ជា​តារា​ម៉ូដែល​​​​មាន​រូប​រាង​ និង​ស្ទីល​លេង​ខ្លួន​បែប​យុវវ័យ​ទេ ថែមទាំងអាច​​ឆក់​បាន​បេះដូង​នារី​ៗ​ជា​ច្រើន​នាក់​ជាមួយ​ម៉ូដ​សក់​វែង​ប្រះស្មា​ទៀត។​​​

ធីប មាន​ឪពុករស់នៅ​​កម្ពុជា​ក្រោម​ និង​ម្ដាយ​ជា​អ្នក​ខេត្ត​កណ្ដាល។ លោក​​ ​​​​មាន​អំណោយ​ផល​ទៅ​លើ​​មុខ​មាត់​ និង​រូបរាង​ខ្ពស់​ស្រលះ​ល្អ​ ។ ណាមួយដោយសារ​ ធីប ​​ជា​មនុស្ស​ស្រលាញ់​សុខភាព​ទើប​លោក​តែង​ចំណាយ​ពេល​ក្នុង​ការ​ហាត់​ប្រាណ​ដើម្បី​ទទួល​បាន​សាច់​ដុំ​ និង​រូបរាង​​កាយរឹង​មាំ​​ ហើយបើក្រឡេក​ទៅ​មើល​ប្រជាប្រិយភាព​របស់តារាម៉ូដែលរាងខ្ពស់ស្រលះនេះវិញ ​គឺ​​ទទួល​​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ ជាពិសេសស្រីៗ​ពី​ស្ទីល​នៃ​ការ​តុប​តែង​​​ខ្លួន​របស់​លោក​តែ​​ម្ដង​ ដោយ​តារា​ប្រុស​រូប​នេះ​និយម​ទុក​សក់​វែង​ និង​ចូល​ចិត្ត​ជិះ​ម៉ូតូ​ធំ​ជា​ដើម​។​​​​

បើ​ទោះ​បី​ជា​មាន​វ័យ​ជាង​ ៣០​ ឆ្នាំ​ហើយ​ក្ដី ​ប៉ុន្តែ​តារា​សម្ដែង​ប្រុស​រូប​សង្ហា​ម្នាក់​នេះ​​តែង​ប្រើ​ស្ទីល​លេង​ខ្លួន​យ៉ាង​ទាន់​សម័យ​ និង​មាន​ភាព​ទាក់​ទាញ​ជាមួយ​ម៉ូត​សក់​វែង​ដែលជាទីចាប់អារម្មណ៍របស់ហ្វេន ក៏ដូចជាអ្នកគាំទ្ររបស់លោក ​។​ បើ​ទោះ​បី​ជា​យ៉ាង​នេះ ​​បេះ​ដូង​តារា​សម្ដែង​ស្រករ​ក្រោយ​រូបនេះមិន​ទំនេរ​នោះ​ឡើយ​ព្រោះ​លោក​បាន​រៀប​ការ​មាន​គ្រួសារ​រួច​ហើយ​។​​​​​​

ធីប ​បោះ​ជំហាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិល្បៈ​​ជា​តារា​បង្ហាញ​ម៉ូត​តាំង​ពី​ឆ្នាំ​ ២០១៥​ រហូត​មួយ​រយៈ​ក្រោយ​ក៏ក្ដោបបានដំណែងជាតួសម្ដែងក្នុងខ្សែភាពយន្តភាគខ្មែរមួយ​ចំនួន និងត្រូវបានមហាជនស្គាល់កាន់តែច្រើនតាម​រយៈរឿង ​«លួច​ស្នេហ៍​គូដណ្ដឹង​» របស់​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​ ដែលសម្ដែងរួមគ្នាជាមួយ កញ្ញា យូប៊ីន និងវ៉ៃហាំង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។