កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០៤ ក្រុមហ៊ុន BIGHIT MUSIC បានប្រកាសអំពីដំណឹងសុខភាពរបស់ Beomgyu សមាជិកក្រុម TXT ក្រោយពេលធ្វើរោគវិនិច្ឆ័យហើយរកឃើញថាមានការបាក់ឆ្អឹងនៅត្រង់ប្រអប់ជើងឆ្វេងរបស់លោក។ រំឭកទៅកាលពីដើមខែនេះ លោកក៏បានខកខានការចូលរួមក្នុងកម្មវិធី Paris Fashion Week ដោយសារតែមានរបួសនៅសរសៃកជើងផងដែរ។

BIGHIT MUSIC បានឱ្យដឹងថា Beomgyu ទទួលបានការធ្វើតេស្ដយ៉ាងយកចិត្តទុកដាក់ ខណៈកំពុងទទួលការព្យាបាលស្ដារនីតិសម្បទាសម្រាប់របួស ក ជើងរបស់លោកផ្ទាល់។ ជាលទ្ធផលនៃការធ្វើតេស្ដបានបង្ហាញថា លោកពិតជាមានបញ្ហាបាក់ឆ្អឹងនៅប្រអប់ជើងឆ្វេង ហើយក៏ត្រូវបានគ្រូពេទ្យណែនាំឱ្យឧបករណ៍សម្រាប់ការពារជើង និងកាត់បន្ថយកាធ្វើចលនាហួសប្រមាណរហូតដល់ជាសះស្បើយ។

ក្រុមហ៊ុនបានបន្ដទៀតថាសិល្បកររបស់ខ្លួនពិតជាមានការតាំងចិត្តចូលរួមរាល់កាលវិភាគជាក្រុមដែលបានរៀបចំ។ យ៉ាងណាមិញ ពេលនេះការចូលរួមសកម្មភាពរបស់ Beomgyu នឹងត្រូវបានកែសម្រួលអាស្រ័យលើកាលៈទេសៈជាក់ស្ដែង ដោយផ្ដល់អាទិភាពទៅលើព្យាបាលរបស់លោកតាមការណែនាំរបស់គ្រូពេទ្យជំនាញ។
គួរបញ្ជាក់ផងដែរថាដោយសារតែមានរបួស Beomgyu នឹងមិនមានវត្តមានចូលរួមក្នុងកម្មវិធីចុះហត្ថលេខាជាមួយអ្នកគាំទ្រក្រុម TXT នៅប្រទេសចិនថ្ងៃទី២៩ ខែមិថុនា ខាងមុខនេះឡើយ។ បើទោះបីជាយ៉ាងណាក៏ដោយ លោកនឹងនៅតែចូលរួមផ្សព្វផ្សាយសម្រាប់អាល់ប៊ុមជាភាសាជប៉ុន ‘ACT: PROMISE IN JAPAN’ របស់ TXT ដោយរក្សាការទាក់ទងជាមួយក្រុមគ្រូពេទ្យជានិច្ច៕


























Account
Security
Favourite Content