នៅមិនទាន់ចប់ការងារនៅបារាំងឡើយ ទេព បូព្រឹក្ស និង ជី ដេវីត ដាក់ឈុតហ្វេសសិនពណ៌ខ្មៅរលើបរលោងចូលរួមកម្មវិធី fashion week របស់ Elie Saab Haute Couture ក្នុងទីក្រុងប៉ារីស ហើយការលេងខ្លួនក៏មិនឱ្យចាញ់ថ្ងៃទី១ ដែរ។

កាន់តែលេចធ្លោ និងទាក់ទាញគូស្នេហ៍ល្បីឈ្មោះនៅកម្ពុជា ទេព បូព្រឹក្ស និង ជី ដេវីត កំពុងមានវត្តមាននៅប្រទេសបារាំង ក្នុងទីក្រុងប៉ារីសចូលរួមកម្មវិធី Fashion Show Elie Saab។ នៅថ្ងៃទី២ នេះដែរស្វាមីភរិយាហាយសូគូនេះ បានរៀបចំឈុតខ្មៅរលើបរលោងបែបហ្វេសសិនកាចៗតែម្ដង ជាមួយឈុតរ៉ូបពណ៌ខ្មៅពីតារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និងឈុតអាវធំពណ៌ខ្មៅ និងសំពត់ពីតារាចម្រៀងរ៉េប ជី ដេវីត។





ក្រោយវីដេអូចូលរួមកម្មវិធីខាងលើត្រូវបានបង្ហោះនៅលើអាខោនលោក ជី ដេវីត បានធ្វើឱ្យបណ្ដាអ្នកគាំទ្រ និងហ្វេនៗចូលខមិន និងស៊ែរចែករំលែកព្រោងព្រាតថែមទាំងសរសើរអ្នកទាំងពីរដែលទេពកោសល្យផ្នែកហ្វេសសិនក្នុងខ្លួន ដោយតែងបង្កើតអ្វីប្លែកឲ្យមហាជនអ្នកគាំទ្រឃើញ៕
វីដេអូ ៖ https://www.facebook.com/GDevith/videos/847876523936936




















































Account
Security
Favourite Content