ShuQi ជាតារាស្រីជើងចាស់ ហុងកុង តៃវ៉ាន់ដ៏លេចធ្លោម្នាក់។ ក្នុងជីវិតសិល្បៈរបស់នាង គឺបានសាងកេរ្ដិ៍ឈ្មោះរាប់មិនអស់ ឈ្នះពានរង្វាន់តូចធំជាច្រើន ហើយក៏ជាម្ចាស់ពានរង្វាន់តារាស្រីឆ្នើមបំផុត របស់ពានរង្វាន់ Golden Horse ផងដែរ។ ក្រៅពីមានទេពកោសល្យ ពូកែ ក្នុងការសម្ដែង នាងក៏ជាតារាស្រីមានសម្រស់ស្អាតម្នាក់ ទោះជាឈានចូលដល់វ័យ ៥០ ឆ្នាំហើយ រូបនាងនៅតែក្មេងជាងវ័យច្រើន សឹងមិនគួរឱ្យជឿ។
ក្នុងខែ ឧសភា ឆ្នាំ ២០២៤ តារាស្រី ShuQi បានបង្ហាញមុខក្នុងកម្មវិធីប្រេនធំជាច្រើនដូចជា Bottega Veneta និង Bvlgari។ អ្វីដែលធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ និងដកភ្នែកចេញពីនាងមិនរួចនោះ គឺសម្រស់ដ៏ស្អាតក្មេងជាងវ័យ។ ស្របពេលដែលមនុស្សជាច្រើនបានចោទសួរថា តើតារាស្រីរូបនេះពិតជាមានវ័យ ៥០ ឆ្នាំមែន ឬ? ដោយសារតែរូបនាងមើលទៅដូចស្ដ្រីទើបមានវ័យជាង ៣០ ឆ្នាំប៉ុណ្ណោះ។ នាងមើលទៅមិនចាស់ជាងតារាស្រីផ្សេងៗ ទៀតដែលចូលរួមឡើយ បើទោះជាអាយុរបស់នាងច្រើនជាងគេខ្លាំងក៏ដោយ។



បើតាមសម្ដីរបស់តារាស្រី Shu Qi ផ្ទាល់ រូបនាងបានបង្ហើបពីកត្ដាធ្វើឲ្យនាងមានសម្រស់ស្ទើរមិនប្រែប្រួល។ នាងបានលើកឡើងថា ការធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អ និងមិនស្ដ្រេស គឺជាផ្នែកមួយ។ នាងបានលើកឡើងថា កុំធ្វើឲ្យខ្លួនឯងមានការស្រេកឃ្លានឲ្យសោះ ផ្ទុយមកវិញគឺស្វែងរករបបអាហារដែលត្រូវជាមួយអ្នក ដើម្បីសុខភាពល្អ។ ជាពិសេស កុំភ្លេចហាត់ប្រាណឲ្យបានជាប្រចាំ។ មួយវិញទៀត ប្រសិនបើមិនចាំបាច់កុំអង្គុយយូរពេក ងើបឈរខ្លះ ឬដើរខ្លះក៏ល្អ។



បន្ថែមពីលើនេះ តារាស្រី Shu Qi បានលើកឡើងថា ប្រសិនបើទទួលទានស្រាក្រហមក្នុងមួយថ្ងៃ ១០០cc គឺមិនចោទជាបញ្ហាឡើយ តែចៀសបានគួរបញ្ឈប់ការទទួលទានគ្រឿងស្រវឹង ព្រោះវាមិនល្អសម្រាប់សុខភាព៕























































Account
Security
Favourite Content