ការរង់ចាំជាយូររបស់អ្នកគាំទ្រ 2NE1 ពេលនេះបានដូចបំណងហើយ ដោយក្រុមនេះប្រកាសជួបជុំ គ្នាវិញកាលពីយប់មិញនេះតែម្ដង។ សមាជិកទាំង ៤ បានចេញមុខមកប្រាប់ពីដំណឹងដ៏ល្អ ដែលធ្វើឲ្យ BLACKJACK សប្បាយចិត្តជាខ្លាំង។

រូបថតជុំគ្នាជាផ្លូវការបន្ទាប់ពីខកខានជាយូរ ត្រូវបង្ហោះឡើងដោយ CL ហើយមេក្រុមរូបនោះបានសរសេររៀបរាប់ថា “ជម្រាបសួរ BLACKJACK និង GZB ទាំងអស់គ្នាខានជួបគ្នាយូរហើយ។អបអរសាទរខួបលើកទី១៥ របស់យើងថ្ងៃនេះ ១៧ ឧសភា។ អរគុណសម្រាប់ការស្រលាញ់ និងគាំទ្រពួកយើងរហូតមក។ ខ្ញុំចង់សើច យំ និងនឹកដល់ 2NE1 និងអ្នកគ្រប់គ្នាដែលនៅក្បែរខ្ញុំ ដូច្នេះខ្ញុំបានឈរនៅមុខកាមេរ៉ាជាមួយ 2NE1 ជាលើកដំបូងក្នុងរយៈពេលដ៏យូរ។វាក៏មានអាថ៌កំបាំងនៃអ្វីដែលនៅតែមិនផ្លាស់ប្ដូរតាមពេលវេលា។ ឫសគល់ជ្រៅនៃអ្វីៗដែលផ្លាស់ប្ដូរ និងរីកចម្រើនជាមួយគ្នាតាមពេលវេលា។ វាជាថ្ងៃដែលមានអារម្មណ៍ស្រស់ស្អាត”។
ក្រៅពី CL សមាជិកផ្សេងទៀត Sandara, Park Bom និងកូនពៅ Minzy សុទ្ធតែ update រូបភាពថ្មី និងបង្ហាញពីខ្លឹមសារនៃការជួបជុំគ្នាឡើងវិញនេះដែរ។ មិនត្រឹមតែរូបភាពជុំគ្នាប៉ុណ្ណោះទេសមាជិកគ្រប់រូបសុទ្ធតែមានរូប solo ថែមទៀត និងមានឈុតមួយចំនួនដែលមិនទាន់បង្ហាញ ដែលអាចជាដំណឹងល្អឆាប់ៗនេះក៏ថាបាន។
មួយវិញទៀតគ្រប់សមាជិក 2NE1 ក៏បានដូររូប profile picture ថ្មីតាមរយៈ music site នៅកូរ៉េ wiki និង Naver ផងដែរ៕



























Account
Security
Favourite Content