យុវជនខ្មែរម្នាក់បាននាំយកមកុដនាងរបាំបុរាណទម្រង់ ១០០ ឆ្នាំទៅបង្ហាញនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធីមួយនៅប្រទេសចិន ក្នុងគោលបំណងចង់ឱ្យបរទេសបានស្គាល់វប្បធម៌ អរិយធម៌ដ៏ល្អល្អះរបស់កម្ពុជា។

ដូចពាក្យចាស់ពោលមិនខុស «កូនខ្មែរទៅដល់ណា ភាពល្បីរន្ទឺរបស់ជាតិខ្មែរទៅដល់ទីនោះ»។ នាពេលថ្មីៗនេះ វីដេអូរបស់យុវជនម្នាក់ដែលបាននាំយកមកុដនាងរបាំបុរាណខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិ ប្រទេសចិន ក្នុងកម្មវិធីមួយត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសបុកចែករំលែកព្រោងព្រាត។ តាមរយៈការផ្ដល់ព័ត៌មានដោយផ្ទាល់ពីយុវជនវ័យក្មេង ហេរ តូប៉ូកូស្ស៊ី រូបនេះបានឱ្យដឹងថានេះ ជាកម្មវិធីមួយដែលរៀបចំឡើងដើម្បីប្រិយមិត្តដែលគាំទ្រល្ខោនគ្រប់ទម្រង់របស់ប្រទេសចិន ឯរូបលោកជានិស្សិតបរទេសដែលកំពុងសិក្សានិងមានវត្តមានក្នុងប្រទេសផងនោះក៏បានចូលរួមសម្ដែងផងដែរ។
ឆ្លៀតក្នុងកម្មវិធីលោកក៏បានឱកាសក្នុងការបង្ហាញនូវអត្តសញ្ញាណរបស់ប្រទេសនីមួយៗ លោកក៏បានលើកយកមកុដនាងរបាំក្បាច់បុរាណទម្រង់១០០ឆ្នាំ ថែមទាំងបានរៀបរាប់ថា «នេះជាមកុដនាងរបាំនៃល្ខោនព្រះរាជទ្រព្យរបស់កម្ពុជា មកុដនេះដែរធ្វើឡើងពីខ្មុក ជាក្រដាសរឹងដែលមានបិទជាមួយនិងក្បាច់ សង្ឃឹមថាអ្នកទាំងគ្នាចូលចិត្ត»។



គួរឱ្យដឹងដែរថា យុវជនវ័យក្មេងរូបនេះជានិស្សិតថ្នាក់បណ្ឌិតជំនាញភាសាវិទ្យា និង ភាសាវិទ្យាអនុវត្តន៍ នៃសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំង និងជាជំនួយការរដ្ឋរដ្ឋបាលនៃសាលារបាំនរោត្តម បុប្ផាទេវី សមាជិកក្រុមសម្របសម្រួលកិច្ចការនិស្សិតនៃក្រុមការងារ អ.ម.ត. ចិនផងដែរ៕
សូមទស្សនាវីដេអូ























Account
Security
Favourite Content