ភាពយន្ត “She’s Got No Name” ដែលជាស្នាដៃថ្មីរបស់កំពូលតារាសម្ដែងស្រីចិន Zhang Ziyi ទើបតែបញ្ចេញបញ្ជីឈ្មោះតួទាំងអស់របស់ខ្លួនដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង ដោយមានតារាសម្ដែងល្បីៗរបស់ចិនជាច្រើនចួលរួម។

ដកស្រង់ហេតុការណ៍ពិតក្នុងប្រទេសចិននៅចន្លោះទសវត្សរ៍ឆ្នាំ ១៩៣០ និង ១៩៤០ ភាពយន្ត “She’s Got No Name” មានសាច់រឿងរៀបរាប់យ៉ាងលម្អិតអំពីជីវិតស្ត្រីម្នាក់ដែលពីរងអំពើហិង្សាពីប្ដីជាច្រើនឆ្នាំ រហូតថ្ងៃមួយនាងបានសម្រេចចិត្តសម្លាប់ប្ដី និងកាត់សាកសពជា ១៦ កំណាត់។
ព័ត៌មានអំពីភាពយន្តនេះកន្លងមកបានបង្កភាពភ្ញាក់ផ្អើលម្ដងមកហើយ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Zhao Liying និង Yang Mi នឹងចូលរួមសម្ដែងជាមួយ Zhang Ziyi ដែរ។ ទោះជាយ៉ាងណា តាមរយៈការប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះ គឺកាន់តែធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀត ខណៈមានតារាសម្ដែងល្បីៗឈ្មោះរហូតដល់ ៣១ នាក់ ឬស្ទើរតែពាក់កណ្ដាលប្រទេសចិនទៅហើយ។

តារាសម្ដែង ៣១ រូបដែលត្រូវបានបញ្ជាក់រួមមាន Zhang Ziyi, Wang Chuanjun, Jackson Yee, Mei Ting, Zhao Liying, Lei Jiayin, Liu Runxuan, Zhang Yu, Anna Kirke, Yang Mi, Kang Chunlei, Peng Yuchang, Yin Fang, Chen Guoqing, Zhang Jianya Zhou Yemang, Da Peng, Xu Xiang, Li Xian, Sun Qiang, Fan Wei, Ci Sha, Wang Yang, Zhang Zifeng, Xie Na, Kong Lingmei, Zhou Siyu, Zhang Yulin, Bai Yufan, Lin Yongjian, និង Zhang Xueying។
គួរបញ្ជាក់ដែរថា ភាពយន្តដែលដឹកនាំដោយលោក Peter Ho-Sun Chan មួយនេះក៏ស្ថិតក្នុងចំណោមខ្សែភាពយន្តដែលត្រូវបានជ្រើសរើសសម្រាប់ចាក់បញ្ចាំងនៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង ឆ្នាំ ២០២៤ ដែរ។ អ្នកដឹកនាំរឿង Chan ធ្លាប់បានបង្ហាញពីបំណងចង់សហការជាមួយ Zhang Ziyi អស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ តែក្តីសុបិនមួយនេះទើបតែបានសម្រេច ៕

























Account
Security
Favourite Content