តារាម៉ូដែលរាងខ្ពស់ស្រឡះ ធីប មើលទៅហាក់បីដូចជាកាក់កបជាមួយការថតភាពយន្ត ដោយលោកត្រូវបានផលិតករហៅឱ្យចូលរួមថតរឿងភាគទូរទស្សន៍ជាហូរហែ ហើយថ្មីៗនេះ លោកត្រូវផលិតករផ្តល់ឱកាសឱ្យចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំ សម្រាប់ចាក់បញ្ចាំងក្នុងរោងភាពយន្តទៀតផង។
ស្នាដៃភាពយន្តខ្នាតធំដំបូងដែល ធីប ចូលរួមបញ្ចេញថ្វីដៃសម្តែង ចំណងជើងថា «កុំស្លាប់» ដែលក្នុងរឿងនេះលោកសម្តែងជាតួប្រុសចរិតខិលខូចហើយឈ្លើយខ្លាំងមែនទែន។

ប្រាប់ឱ្យដឹងក្នុងថ្ងៃក្រុងពាលីចេញថតរឿង «កុំស្លាប់» ធីប ថា តួអង្គនេះជាចរិតថ្មីបំផុតសម្រាប់លោកចាប់តាំងពីប្រឡូកសិល្បៈ ហើយក៏ជារសជាតិថ្មីប្លែកមួយផងដែរ។ លោកពេញចិត្តសម្តែងតួអង្គមួយនេះខ្លាំងណាស់ និងជឿជាក់យ៉ាងមុតមាំលើសមត្ថភាពខ្លួន ដោយនឹងបញ្ចេញឱ្យអស់ពីសមត្ថភាពសម្រាប់ស្នាដៃខ្សែភាពយន្តខ្នាតធំដំបូងនេះ។




តារាម៉ូដែលកំពុងវិវត្តន៍ខ្លួនមកជាតារាសម្តែងរូបនេះ រំភើបខ្លាំងដែលលោកត្រូវបានផលិតករមើលឃើញពីសមត្ថភាព ហើយត្រូវជ្រើសរើសឱ្យសម្តែងតួអង្គសំខាន់មួយនេះ។ តារាសម្តែងរូបនេះចាត់ទុកថា នេះជាឱកាសល្អសម្រាប់លោកក្នុងការបញ្ចេញថ្វីដៃ ដើម្បីអភិវឌ្ឍន៍ខ្លួនឯងទៅមុខបន្តទៀត។
«កុំស្លាប់» ជាខ្សែភាពយន្តខ្នាតធំក្នុងឆ្នាំ ២០២៤ របស់ ធីប ហើយក៏នៅមានការងារសិល្បៈផ្សេងៗទៀតត្រូវធ្វើបន្តបន្ទាប់។ លោកបង្ហើបឱ្យដឹងថា ឆ្នាំថ្មីនេះលោកទទួលឱកាសការងារធំៗច្រើនគួរសម ទាំងភាពយន្ត និងការដើរម៉ូដ រួមទាំងគម្រោងការងារក្រៅប្រទេសផងដែរ ដូច្នេះពេលនេះលោកំពុងប្រឹងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង។
លោកជឿជាក់ថា ការងារឆ្នាំថ្មីនេះនឹងដំណើរការទៅរលូន ដោយសារតែសព្វថ្ងៃលោកជាតារាម៉ូដែលអាជីពម្នាក់ដែលមានកម្ពស់ខ្ពស់ និងរូបរាងអាចប្រកួតប្រជែងទីផ្សារក្រៅស្រុកបាន ដែលនេះជាទុនដ៏សំខាន់សម្រាប់លោក៕

























Account
Security
Favourite Content