អ្នកច្នៃម៉ូដ និងជាគ្រូបង្ហាត់បង្រៀនដើរ Catwalk អូលីវ៉ា គង់ បានដឹកនាំអាណាព្យាបាល និងសិស្សានុសិស្សកំពុងហាត់រៀនក្នុងសាលារបស់លោកទៅចូលរួមកម្មវិធី «សង្ក្រាន្តវត្តអង្គរខាងជើង» កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលក្នុងនោះមានបញ្ចូលទាំងការដើរម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរពីតារាម៉ូដែលជាង ២០ រូបថែមទៀតផង។




រឹតតែគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ អូលីវ៉ា បានផ្តួចផ្តើមឱ្យអ្នកចូលរួមយ៉ាងច្រើនកុះករលេងទាញព្រ័ត្រ ជាល្បែងប្រជាប្រិយខ្មែរដ៏ចំណាស់ដែលគេនិយមលេងនៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ អូលីវ៉ា មានអារម្មណ៍រំភើប ក្រោយបានបង្ហាញតឹកតាងច្បាស់លាស់នៃល្បែងទាញព្រ័ត្ររបស់ខ្មែរយើងដែលមានលើឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត។











ក្រោយឃើញរូបភាពទាំងនេះ អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើនសន្ធឹកបាននាំគ្នាកោតសរសើរទឹកចិត្តអ្នកច្នៃម៉ូដម្នាក់នេះ ដែលតែងតែចំណាយពេល និងថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរគ្រប់កាលៈទេសៈ៕



















































Account
Security
Favourite Content