អាល់ប៊ុម EP ទី ៦ ពីក្រុមចម្រៀងបុរស Tomorrow X Together ឬ TXT មានចំណងជើង “minisode 3: Tomorrow” អាចលក់បាន ១,១៨ លានច្បាប់ចម្លង ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ នេះបើផ្អែកតាមការឱ្យដឹងរបស់ BigHit Music នៅថ្ងៃអង្គារនេះ។

មិនតែប៉ុណ្ណោះ អាល់ប៊ុមចុងក្រោយបំផុតរបស់ពួកគេមួយនេះក៏បានឡើងទៅឈរនៅកំពូលតារាង iTunes Top Album Chart ក្នុង ២៣ ប្រទេស/តំបន់ជុំវិញពិភពលោក ខណៈបទទាំងប្រាំពីរនៃអាល់ប៊ុមនេះ បានជាប់ក្នុងចំណោមចំណាត់ថ្នាក់ Top 100 នៅលើសេវាស្ដាប់តន្ត្រីកូរ៉េ Melon ព្រមជាមួយបទដំបូងរបស់ពួកគេ គឺបទ “Crown” ដែលបានចេញកាលពីឆ្នាំ២០១៩ផងដែរ។ ទន្ទឹមនេះ MV បទចម្រៀងនាំមុខក្នុងអាល់ប៊ុមគឺបទ “Deja Vu” មានការចូលទស្សនាដល់ ១៦លានដងត្រឹមរយៈពេល ២០ម៉ោងដំបូងលើ Youtube។
ការចេញអាល់ប៊ុមថ្មីនេះ គឺបន្ទាប់ពី TXT បានប្រារព្ធខួបគម្រប់ ៥ឆ្នាំនៃការបង្ហាញមុខរបស់ពួកគេកាលពីខែមុន ហើយសមាជិកក្រុមបាននិយាយថាអាល់ប៊ុមថ្មីនេះក៏ជាការរំឭកដល់រឿងរ៉ាវ និងសារពិសេសៗដែលពួកគេបានបង្ហាញដល់អ្នកស្ដាប់របស់ខ្លួនក្នុងរយៈពេល ៥ឆ្នាំកន្លងមកដែរ។
បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយអាល់ប៊ុមនេះ សមាជិកទាំង ៥ រូបក៏នឹងចាប់ផ្ដើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទី៣របស់ពួកគេមានឈ្មោះថា “Act: Promise” ចាប់ផ្ដើមពីទីក្រុងសេអ៊ូល ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៥ ខែឧសភា មុននឹងបន្តទៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៤ ខែឧសភា ដោយមានគម្រោងសម្ដែងចំនួន ១១ឆាក ក្នុងទីក្រុងចំនួនប្រាំបី ៕


























































Account
Security
Favourite Content