កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅលើឆាណែលយូធូប Zzanbro Shin Dong Yup បានបង្ហោះវគ្គថ្មីដែលមានការចូលរួមពីតារាសម្ដែង Hwang Jung Eum និង Yoon Tae-young ជាភ្ញៀវកិត្តិយស។


កំលុងពេលញ៉ាំអាហារក្នុងកម្មវិធី តារាស្រី Hwang Jung Eum បាននិយាយថាវេលានេះហាក់ដូចជាមានសុភមង្គលណាស់ ហើយនាងក៏ខានមានភាពរីករាយបែបនេះយូរណាស់ហើយដែរ។ នាងក៏បានចែករំលែកអំពីកូនៗដ៏គួរឱ្យស្រឡាញ់ទាំង ២ នាក់ផងដែរដោយកូនទីពីរមានអាយុទើបតែ ២ ឆ្នាំប៉ុណ្ណោះ ហើយកូនច្បងក៏ចាប់ផ្ដើមចូលរៀនថ្នាក់បឋមទៅហើយ។
និយាយដល់រឿងជីវិតគ្រួសារនាងស្រាប់តែស្រក់ទឹកភ្នែក និងបានឱ្យដឹងថានាងមិនមានសំណាងឡើយដោយនាងបានរៀបការជាមួយបុរសម្នាក់ដែលមិនមានឆន្ទះខ្ពស់ ហើយគាត់ខំប្រឹងធ្វើការដោយមិនសូវចាប់អារម្មណ៍ជាមួយមនុស្សជុំវិញខ្លួននោះទេ។ សម្រាប់ខ្លួននាងផ្ទាល់ នាងក៏មិនបានចាប់អារម្មណ៍នឹងប្ដីរបស់នាងដូចគ្នា ដូច្នេះនាងពិតជាមិនដឹងថារយៈពេល ៩ ឆ្នាំកន្លងទៅនេះនាងអាចរស់នៅជាមួយគ្នាបានដោយរបៀបម៉េច។

Hwang Jung Eum បានចែករំលែកបន្ដថានាងបានព្យាយាមលែងលះពីមុនមករាល់ពេលដែលនាងឈ្លោះគ្នាជាមួយប្ដីរបស់នាង ហើយប្ដីរបស់នាងតែងតែដេញនាងចេញពីផ្ទះជានិច្ច។ មានរឿងបែបនេះញឹកញាប់ ទើបនាងសម្រេចចិត្តខ្ចីលុយមួយចំនួនហើយទិញផ្ទះនាងតំបន់ Itaewon ដោយមិនឱ្យប្ដីនាងបានដឹងនោះឡើយ។
គួរបញ្ជាក់ផងដែរ Hwang Jung Eum បានសម្រេចចិត្តលែងលះជាមួយប្ដីរបស់នាងកាលពីឆ្នាំ ២០២០ ម្ដងរួចមកហើយ ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏បានផ្សះផ្សារគ្នាវិញដោយសារដើម្បីកូនៗប៉ុណ្ណោះ។ ប៉ុន្តែលើកនេះនាងមិនអាចទ្រាំបានទៀតទេ ទើបសម្រេចថាត្រូវលែងលះជាផ្លូវការតែម្ដង៕






















































Account
Security
Favourite Content