Hyeri ជាសមាជិកក្រុមចម្រៀងនារីកូរ៉ Girls Day និងត្រូវបានមហាជនលើកឡើងថា នាងជាតារាស្រីម្នាក់ដែលមានទេពកោសល្យ មិនថាទាំងការរាំ ច្រៀង និងការសម្ដែងឡើយ។ រូបនាងក៏ត្រូវបានគេចាត់ទុកជាតារាស្រីម្នាក់ដែលមិនសូវមានបញ្ហា ឬរឿងអាស្រូវឡើយ បើទោះជាបង្ហាញមុខក្នុងសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំទៅហើយក្ដី។



នៅដើមឆ្នាំ ២០២៤ Hyeri បានក្លាយជាទីចាប់អារម្មណ៍ដោយសារតែរឿងចម្រូងចម្រាសជាមួយអតីតមិត្ដប្រុស តារាសម្ដែង Ryu JunYeol។ តែទោះជាយ៉ាងណាក្ដី រូបនាងនៅតែត្រូវមហាជន និងអ្នកគាំទ្រជាច្រើនលើកទឹកចិត្ដ ព្រមទាំងជូនពរឲ្យនាងឆាប់រកបានមនុស្សល្អជាទីពេញចិត្ដម្នាក់។ ថ្មីៗនេះ មហាជនជាច្រើនបានស្វែងរកឃើញថា Hyeri ជាតារាស្រីម្នាក់ដែលសម្ងំធ្វើរឿងល្អៗ ជាច្រើនជួយដល់សង្គម ខណៈរូបនាងត្រូវបានគេសរសើរ និងលើកទឹកចិត្ដយ៉ាងខ្លាំងចំពោះសកម្មភាពរបស់នាង។
Hyeri ធ្លាប់បានបរិច្ចាគប្រាក់ជិត ៤ ម៉ឺនដុល្លារអាមេរិកទៅកាន់អង្គការ Green Umbrella Children សម្រាប់ការពារ ព្យាបាលកុមារពីជំងឺឈឺថ្កាត់ផ្សេងៗ។ នាងធ្លាប់បានបរិច្ចាគប្រាក់ជិត ៨ ម៉ឺនដុល្លារអាមេរិកទៅកាន់ UNICEF Honors Club។ ការជ្រោមជ្រែងជួយដល់សង្គម ធ្វើឲ្យ Hyeri ក្លាយជាសមាជិករបស់ UNICEF Honors Club ដែលមានវ័យក្មេងជាងគេ នៅអាយុ ២៥ ឆ្នាំ។



រូបនាងបានបរិច្ចាគប្រាក់ជិត ៨ ម៉ឺនដុល្លារអាមេរិក សម្រាប់ការពារ ប្រឆាំងកូវីត-១៩ កើតឡើងលើកុមារ។ រូបនាងបានបរិច្ចាគសក់របស់ខ្លួន សម្រាប់ផ្ដល់ជូនដល់អ្នកជំងឺកើតមហារីក។ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ ក៏បានបរិច្ចាគប្រាក់ជិត ៤ ម៉ឺនដុល្លារអាមេរិកទៅកាន់អង្គការសប្បុរសធម៌ក្នុងថ្ងៃកំណើតអាយុ ២៨ ឆ្នាំរបស់នាង។ នាងបានបរិច្ចាគប្រាក់ជិត ៤ ម៉ឺនដុល្លារផ្សេងទៀត សម្រាប់ជួយដល់ជនរងគ្រោះទទួលផលប៉ះពាល់ពីការឆេះព្រៃ។ នាងបានបរិច្ចាគចូលកញ្ចប់ថវិកា សម្រាប់ជួយដល់ជនរងគ្រោះក្នុងប្រទេសទួគីជិត ៤ ម៉ឺនដុល្លារអាមេរិក។
មិនទាន់អស់នៅឡើយ មិត្តសម្លាញ់របស់ Rosé ធ្លាប់បរិច្ចាគប្រាក់ជិត ៨ ម៉ឺនដុល្លារបន្ថែមទៀត ទៅកាន់អង្គការ Love’s Fruit និង Fire Merchants។ Hyeri មិនបញ្ចប់សកម្មភាពមនុស្សធម៌ក្រៅប្រទេសឡើយ ដោយនាងបានបរិច្ចាគប្រាក់ជួយដល់ប្រជាជន និងកុមារនៅអ៊ុយក្រែនជិត ៤ ម៉ឺនដុល្លារអាមេរិកផងដែរ។ តួឯកស្រីរឿង “My Roommate Is a Gumiho” ក៏ធ្លាប់ចូលរួមក្នុងគម្រោង Korea Fundraiser ជួយដល់កុមារដែលកើតមកកំព្រា មិនមានការចុះឈ្មោះបញ្ជីកំណើតត្រឹមត្រូវ និងបានសរសេរសំបុត្រជូនដល់អ្នកគាំទ្រ ដើម្បីផ្សព្វផ្សាយ ស្នើរជំនួយឲ្យមនុស្សមកជួយដល់គម្រោងនេះ។
សកម្មភាពល្អៗ ជួយដល់សង្គមរបស់ Hyeri ធ្វើឲ្យនាងកាន់តែទទួលការចាប់អារម្មណ៍ខ្លាំង និងត្រូវបានគេសរសើរពីទឹកចិត្ដល្អប្រពៃរបស់នាង៕




















































Account
Security
Favourite Content