មង្គលការរបស់ Influencer ល្បីទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពីម្សិលមិញពិតជាកក្រើកអស់អ្នកសិល្បៈ បុគ្គលល្បីៗក្នុងសង្គម។ ការចូលរួមរបស់ភ្ញៀវកិត្តិយសទាំងអស់ក្នុងកម្មវិធីមង្គលការអ្នកបង្កើតមាតិកាទាំងទ្វេនោះ ធ្វើឲ្យនរណាក៏ចូលរួមរំភើបត្រេកអរជំនួសដែរ ជាពិសេសអ្នកគាំទ្រពួកគាត់តែម្ដង។


បើនិយាយពីការរៀបចំកម្មវិធីវិញ ឃើញថាកូនកំលោះ-កូនក្រមុំពិតជារៀបចំបានល្អទាំងការតុបតែង និងកាដូសម្រាប់ភ្ញៀវចូលរួមជាដើម។ បើនិយាយដល់ម៉ូដសម្លៀកបំពាក់វិញ ឃើញថាទាំងម្ចាស់ដើមការ និងអ្នកចូលរួម ស្លៀកពាក់បានស្រស់ស្អាត និងសក្ដិសមជាមួយកម្មវិធីជយមង្គលលំដាប់អភិជននេះតែម្ដង។
ចំណែកឈុតកូនក្រមុំវិញ រឹតតែមិនបាច់និយាយ ព្រោះមួយណាក៏ខ្ញង់ដែរ ដោយសារការរៀបចំដោយផ្ទាល់ពីម្ដាយ ដែលជាម្ចាស់សម្អាងការ។ ប្រិយមិត្តពិតជាដឹងហើយថា ស្រីនា គឺជាកូនម្ចាស់ប្រណិតនារីដែលជាហាងមួយដ៏ល្បីប្រចាំស្រុកខ្មែរ ហើយម៉ូដនីមួយៗដែលចេញពីសម្អាងការមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង។ ចុះទម្រាំកូនស្រីសំណព្វរៀបការទៀតនោះ ពិតជារៀបចំយ៉ាងអស់ពីចិត្តថ្លើមឲ្យកូនមើលទៅស្អាតដូចព្រះនាងក្នុងថ្ងៃពិសេស។
កូនក្រមុំ ស្រីនា បានស្លៀកគ្រងឈុតរៀបការទាំងបែបបុរាណ និងសម័យជាង ១០ ហើយមួយណាក៏ជាការប្រិតប្រៀងខ្លាំងដែរ មានឈុតខ្លះឌិនចេញជាផ្ការំដួលទៀតផង។ មកមើលឈុតដែលកូនក្រមុំដ៏សែន Cute ស្លៀកក្នុងថ្ងៃមង្គលទាំង ២ ថ្ងៃដូចខាងក្រោមនេះ៖

























នៅមានឈុតជាច្រើនទៀតដែលមិនបានថតបង្ហោះ





















































Account
Security
Favourite Content