Wang Yibo កំពុងលេចធ្លោខ្លាំងក្នុងវិស័យកុន ខណៈមានភាពយន្តរកចំណូលបានខ្ពស់បំផុត ៣ រឿងម្នាក់ឯងក្នុងមួយឆ្នាំ

បន្ទាប់ពីបានចាប់ផ្តើមបង្ហាញមុខក្នុងភាពយន្តខ្នាតធំកាលពីឆ្នាំមុន តារាសម្ដែងចិន Wang Yibo ក៏បានទទួលជោគជ័យលើសលប់ ទាំងសម្រាប់ការវាយតម្លៃវិជ្ជមានចំពោះការសម្ដែង ការចែករំលែកលើអនឡាញ ក៏ដូចជាប្រាក់ចំណូលរបស់ភាពយន្តដែលឈានដល់រាប់រយលានដុល្លារ។ ជាក់ស្ដែងភាពយន្តរបស់គេចំនួន ៣ រឿងរបស់គេកាលពីឆ្នាំមុនបានជាប់ក្នុងចំណោមភាពយន្តរកចំណូលបានខ្ពស់ទាំង ១០ ក្នុងឆ្នាំ ២០២៣ នៅក្នុងប្រទេសចិន។

ជឿជាក់ថាកន្លងមកប្រិយមិត្តជាច្រើនប្រាកដបានស្គាល់ Wang Yibo តាមរយៈរឿងភាគល្បីៗដូចជា “The Untamed”, “Legend of Fei”, “Wind from Luoyang” និងរឿងជាច្រើនទៀត។ ប៉ុន្តែ​ក្នុង​​ឆ្នាំ​កន្លង​ទៅ តារាវ័យ ២៦ឆ្នាំរូបនេះបាន​សម្តែង​ក្នុងភាពយន្តខ្នាតធំដែលអាច​រកចំណូលខ្ពស់បំផុត​ចំនួន​៣ គឺ​រឿង “Hidden Blade” អាចរកបាន ១៣៩ លានដុល្លារ , ភាពយន្ត “Born To Fly” អាចរកបាន ១១៧ លានដុល្លារ និងភាពយន្ត “One and Only” អាចរកបាន ១២៦ លានដុល្លារ ខណៈរឿងមួយៗសុទ្ធតែលើកតម្កើងកេរ្តិ៍ឈ្មោះរបស់គេកាន់តែខ្លាំងក្នុង​វិស័យភាពយន្ត។

ក្នុងនោះ ខ្សែភាពយន្ត “Hidden Blade” បានធ្វើឱ្យទស្សនិកជនមើលឃើញការសម្តែងរបស់ Wang Yibo ក្នុងឋានៈជាជនបង្កប់មុខពីរ ដែលទាមទារជំនាញសម្តែងដ៏ប៉ិនប្រសប់ ហើយការដែលត្រូវសម្តែងតទល់ជាមួយតារាល្បីៗលំដាប់អាស៊ីដូចជា Tony Leung ក៏​មិន​មាន​ជារឿង​ងាយ​ស្រួលនោះឡើយ។ ប៉ុន្តែ Wang Yibo ក៏បានពិសោធន៍ឱ្យអ្នកគាំទ្រ និង​អ្នក​ស្រឡាញ់​ភាពយន្តបានឃើញច្បាស់ថា​រូបគេ​អាច​ធ្វើ​វា​បាន​ល្អ និង​គួរ​ឱ្យពេញចិត្ត។

ទន្ទឹមនឹងនេះ ភាពយន្តនិយាយពីកងទ័ពអាកាស “Born To Fly” គឺជារូបភាពថ្មីមួយទៀតរបស់គេដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនៅក្នុង “One and Only” ក៏បានឆ្លុះបញ្ចាំងពីភាពលេចធ្លោរបស់គេក្នុងនាមជាក្មេងប្រុសដេញតាមចាប់ក្ដីស្រមៃដើម្បីក្លាយជាអ្នករាំដ៏អស្ចារ្យ។ ការសម្ដែងរឿងនេះ ក៏​បាន​រំឭក​គេពីជីវិតនៅកុមារភាព​ដែរ ព្រោះកាលពីមុន រូបគេគឺជាក្មេងប្រុសម្នាក់ដែលចូលចិត្តរាំ។

Wang Yibo ធ្លាប់​បាន​ផ្តល់​បទសម្ភាសថា​ ការ​ដែល​អាច​ធ្វើ​ការ​ជាមួយ​អ្វី​ដែល​ខ្លួន​ចូលចិត្ត​ទាំង​ពីរយ៉ាង​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ ​និងមានក្ដីសុខ​បំផុត។ កាល​នៅរៀនអនុវិទ្យាល័យ រូបគេ​ធ្លាប់​ចូលរៀន​ថ្នាក់រៀន​រាំ​ពេញមួយវិស្សមកាល​​រដូវ​ក្ដៅដូចតួអង្គក្នុងរឿងដែរ គឺរៀនរាំតាំងពីព្រឹកដល់ល្ងាច ប៉ុន្តែក៏គ្មានអារម្មណ៍ហត់នឿយ។ គ្រាន់តែបានធ្វើអ្វីដែលខ្លួនពេញចិត្ត និងសប្បាយចិត្តគឺគ្រប់គ្រាន់ហើយសម្រាប់គេ។ នេះហើយ​ជា​មូល​ហេតុ​ដែល Wang Yibo ​មាន​ភាព​សប្បាយ​រីក​រាយ​ខ្លាំង​ក្នុង​ការ​ថត​រឿង​នេះ។

អាចនិយាយបានថា ភាពយន្តទាំង ៣ នេះ គឺជាស្នាដៃដ៏សំខាន់ដែលអាចបញ្ជាក់ថា Wang Yibo គឺជាតារាជំនាន់ថ្មីដែលមានជំនាញសម្ដែងល្អ និងគួរឱ្យតាមដានតទៅទៀតថាតើឆ្នាំ២០២៤នេះ រូបគេនឹងមានគម្រោងភាពយន្តពិសេសៗអ្វីខ្លះសម្រាប់អ្នកគាំទ្របានទស្សនានាពេលអនាគត ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *