កាលពីថ្ងៃទី ១១ ខែ មីនា ម្សិលមិញនេះអ្នកផលិតមាតិកាក្នុងស្រុកអ្នកនាង ផន សុផារី និងស្វាមី បានរៀបចំពិធីឡើងគេហដ្ឋានថ្មី ក្នុងវីឡាដ៏ស្កឹមស្កៃ តម្លៃរាប់សិបម៉ឺនដុល្លារដ៏ប្រណីត សំងំសាងសង់អស់រយៈពេលជាង ១ ឆ្នាំកន្លងមកនេះ។

អ្នកនាង ផន សុផារី និងស្វាមីដែលគ្រប់គ្នាបានស្គាល់ និងតែងហៅអ្នកទាំងពីរថា ម៉ាក់ប៉ា អេលី-បេឡា បានរៀបចំពិធីយ៉ាងអធិកអធមទៅតាមប្រពៃណី ដើម្បីសិរីសួស្ដីក្នុងការឡើងគេហដ្ឋានថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់ម្ដាយឪពុកទាំងសងខាង បងប្អូនសាច់ញាតិ និងមិត្តភ័ក្តិ។ នៅក្នុងដំណើរការកម្មវិធី ផន សុផារី និងស្វាមីបានស្លៀកសម្លៀកបំពាក់ បែបប្រពៃណីខ្មែរ សំពះផ្ទឹមដូចរៀបការម្ដងទៀត ថែមទាំងមានការហែរជំនូន ដែលមានកូនស្រី បេឡា និងប្រុសប្អូនពៅជាកូនអណ្ដើកទៀតផង។












ទិដ្ឋភាពឡើងគេហដ្ឋានរបស់ influencer រូបនេះទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនដែលនិយមគាំទ្រវីដេអូរបស់អ្នកនាងផ្ទាល់ ថែមទាំងទទួលបានការសរសើរលទ្ធផលមួយនេះ ដែលកើតចេញពីការខិតខំតស៊ូជម្នះរបស់អ្នកទាំង ២ រហូតបានផ្លែផ្កាយ៉ាងស្រស់បំព្រងដូចសព្វថ្ងៃនេះ៕
រូបភាព៖ Image Hunter Photography




















































Account
Security
Favourite Content