«កំណើតអរូប» ភាពយន្តខ្មែរឈរលើតារាងទីផ្សារ Bollywood និងកំពុងចាក់បញ្ចាំង ៥ ប្រទេស

ខ្សែភាពយន្តខ្នាតធំ «កំណើតអរូប» ដែលជាស្នាដៃផលិតរបស់ Wonder Film Entertainment កំពុងសាងប្រវត្តិសាស្ត្រសម្រាប់ឧស្សាហកម្មភាពយន្តខ្មែរ ដោយបានឈរលើតារាងក្នុងទីផ្សារភាពយន្ត Bollywood ហើយបច្ចុប្បន្នខ្សែភាពយន្តខ្នាតធំនេះ កំពុងចាក់បញ្ចាំងផ្លូវការនៅ ៥ ប្រទេស រួមមាន ឥណ្ឌា អេមីរ៉េតអារ៉ាប់រួម កាតា បារ៉ែនអូម៉ង់។

តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Wonder Film Entertainment បានឱ្យដឹងថា រឿង «កំណើតអរូប» (The Ritual Black NUN) ចាក់បញ្ចាំងតាមបណ្ដារោងភាពយន្ត ៥ ប្រទេស ចាប់ពីថ្ងៃទី ១៥ កុម្ភៈ តទៅ។ Wonder Film បានរៀបរាប់ថា «នេះសមិទ្ធផលកើតឡើងពីគុណភាពភាពយន្តពិតប្រាកដ ហើយតែម្យ៉ាងគត់ដែលភាពយន្តមួយ អាចចូលទៅទីផ្សារ ប្រទេសមួយទៀតបាន ជាពិសេសប្រទេស ស៊ីវិល័យ នេះជាជំហានល្អមួយសម្រាប់ Wonder Film ក៏ដូចសម្រាប់វិស័យភាពយន្តខ្មែរ»។

នេះចាត់ទុកជាជំហានថ្មីមួយទៀត សម្រាប់ផលិតកម្ម Wonder Film ក៏ដូចជាវិស័យភាពយន្តខ្មែរ ដែលអាចបោះជំហានចូលទៅក្នុងទីផ្សារភាពយន្ត Bollywood នៅពេលនេះ។ Wonder Film សង្ឃឹមថា ប្រជាជនក្នុងប្រទេសទាំង ៥ ខាងលើ នឹងបន្តស្គាល់បន្ថែមលើតំបន់ ទេសចរណ៍ ស្គាល់ពីវប្បធម៌កម្ពុជា តាមរយៈភាពយន្តកម្សាន្តរឿង​«កំណើតអរូប» ដែលកំពុងបញ្ចាំងផ្លូវការ តាមបណ្តាប្រទេសទាំងនោះ។

សូមជម្រាបថា ខ្សែភាពយន្តខ្នាតធំ «កំណើតអរូប» បានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា កាលអំឡុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។ ភាពយន្តរន្ធត់ព្រឺព្រួចមួយនេះ បានអន្ទង់ចិត្តទស្សនិកជនឱ្យមកទស្សនាយ៉ាងភ្លូកទឹកភ្លូកដី​ពេល​ចាក់បញ្ចាំង រហូតក្លាយភាពយន្តដែលផ្ទុះការគាំទ្រយ៉ាងសន្ធឹកសន្ធាប់។

មុនពេលធ្លាយដល់ទីផ្សារភាពយន្ត Bollywood រឿង «កំណើតអរូប» (The Ritual Black NUN) ក៏ត្រូវបាននាំយកទៅចាក់បញ្ចាំងនៅប្រទេសថៃ និងឡាវ កាលពីអំឡុងខែតុលា-វិច្ឆិកា ២០២៣ ផងដែរ ថែមទាំងទទួលបានការគាំទ្រខ្លាំងផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី