មហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលក្រោយ HyunA បង្ហោះរូបស្និទ្ធស្នាលជាមួយតារាប្រុស Yong JongHyun ដែលជាអតីតសមាជិកក្រុមចម្រៀង BEAST។កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ HyunA បានបង្ហោះរូបកាន់ដៃជាមួយតារាចម្រៀងប្រុស Yong JongHyun ថែមទាំងបាន tag ឈ្មោះរបស់លោកថែមទៀតផង។ លើសពីនោះ នាងបានភ្ជាប់ជាមួយ Emoji រូបគូសង្សារមានបេះដូង និងមើលទៅពិតជាផ្អែមល្ហែមខ្លាំង។


ជាមួយគ្នាដែរ HyunA ក៏បានទៅ like មតិរបស់អ្នកគាំទ្ររបស់នាងដែលជូនពរដល់ស្នេហាថ្មីរបស់នាង។ ទង្វើនេះធ្វើឲ្យមនុស្សជាច្រើនជឿថា តារាស្រីរូបនេះប្រហែលកំពុងសាងស្នេហ៍ថ្មីជាមួយតារាប្រុស Yong JongHyun។ តែយ៉ាងណាមិញ ក៏មានមហាជនមួយចំនួនលើកឡើងថា វាប្រហែលជាការសហការសម្រាប់បទចម្រៀងថ្មីក៏ថាបាន ដោយសារ HyunA ក៏មិនបានប្រកាសផ្លូវការពីទំនាក់ទំនងស្នេហាថ្មី។


ជាការឆ្លើយតបពីផលិតកម្មពី AT AREA ជាទ្រនំបច្ចុប្បន្នរបស់តារាស្រី HyunA បានចេញមកបញ្ជាក់ថា ផលិតកម្មមិនពាក់ព័ន្ធជាមួយជីវិតឯកជនរបស់តារានោះទេ ដូច្នេះពួកគេមិនអាចបញ្ជាក់ពីទំនាក់ទំនងស្នេហាមួយនេះឡើយ។ ក្រឡេកមកមើល BLACK MADE ជាទ្រនំរបស់ Yong JongHyun ក៏បានចេញមកបញ្ជាក់ស្រដៀងគ្នា ថានោះវាជារឿងឯកជនដូច្នេះវាពិតជាពិបាកក្នុងការបញ្ជាក់ពីទំនាក់ទំនងពួកគេ។


គួរបញ្ជាក់ថា HyunA និង Yong JongHyun ធ្លាប់ស្ថិតនៅក្រោមផលិតកម្ម Cube Entertainment ជាមួយគ្នា និងធ្លាប់សហការគ្នាក្នុងបទចម្រៀង CHANGE, A Bitter Day និងអាល់ប៊ុម Bubble Pop៕
























































Account
Security
Favourite Content