នៅដើមឆ្នាំថ្មី ២០២៤ ឪពុករបស់តារាសម្ដែងស្រីចិនល្បី Fan BingBing បានក្លាយជាប្រធានបទត្រូវអ្នកលេងលើបណ្ដាញអ៊ីនធើណេតយកមកពិភាក្សា ដោយសារតែលោកមានរូបសម្រស់វ័យក្មេងខ្លាំង បើទោះជាមានអាយុជាង ៧០ ឆ្នាំទៅហើយ។



តារាស្រីវ័យ ៤២ ឆ្នាំ រូបនេះបានបង្ហោះរូបភាពរបស់នាង និងក្រុមគ្រួសារសម្រាប់អបអរឱកាសចូលឆ្នាំថ្មី ឆ្នាំ ២០២៤។ អ្វីដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើលនោះគឺសម្រស់របស់ឪពុកម្ដាយរបស់នាងគឺមានវ័យក្មេងខ្លាំងសឹងមិនគួរឱ្យជឿ ជាពិសេសគឺឪពុករបស់នាងតែម្ដងលោក Fan Tao។

សម្រស់ដ៏វ័យក្មេងរបស់ ឳពុក នាងបានធ្វើឲ្យមហាជនជាច្រើនលើកឡើងថា ពិតជាពូកែថែសម្រស់ និងមើលថែខ្លួនបានល្អ។ មែនទែនទៅ គ្រប់គ្នាស្ទើរច្រឡំថា ឳពុករបស់នាងជាប្អូនប្រុសរបស់នាងតារាសម្ដែងប្រុស Fan ChengCheng ថែមទៀត។ សម្រស់លេចធ្លោមួយគ្រួសារជុំគ្នា ធ្វើឲ្យមហាជនលើកឡើង ថាជាគ្រួសារមានសម្រស់ស្រស់ស្អាត តាំងពីឳពុក ម្ដាយ ដល់កូនៗ។





បន្ថែមពីលើនេះ មហាជនបានលើកឡើងថា សម្រស់ និងទេពកោសល្យរបស់ Fan Bing Bing និងប្អូនប្រុស Fan ChengCheng គឺបានមកពីឳពុកម្ដាយ ដែលជាតារាចម្រៀង និងតារាសម្ដែងដ៏ប៉ិនប្រសប់។ ឳពុករបស់ Fan BingBing លោក Fan Tao ជាតារាចម្រៀងជំនាន់ដើមល្បីម្នាក់ រីឯម្ដាយរបស់នាង Zhang ChuanMei ជាតារាសម្ដែងជើងចាស់ម្នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ន Fan BingBing នៅមិនទាន់វិលត្រឡប់ចូលសិល្បៈចិនវិញទាំងស្រុងទេ ដោយសារតែរឿងអាស្រូវ គេចពន្ធរបស់នាងកាលពីឆ្នាំ ២០១៨។ តែរូបនាងបានបង្ហាញខ្លួនក្នុងវិធី Fashion នានា និងកម្មវិធីទទួលពានរង្វាន់ធំៗ ដូចជា Oscar ជាដើម៕
























Account
Security
Favourite Content