១ក្បាច់ល្បីពេញសកល! កម្ពុជាយកទាំងក្រម៉ា របាំ នំខ្មែរ ស្វាគមន៍ទេសចររាប់ពាន់នាក់ ចុះពី WESTERDAM

នាវាខ្នាតយក្សរបស់សហរដ្ឋអាមេរិក WESTERDAM​ បានមកដល់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត ជាមួយនឹងបរិយាកាសរីករាយក្រៃលែង ក្រោមបដិសណ្ឋារកិច្ចពីប្រមុខថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា មានក្រសួងទេសចរណ៍ជាសេនាធិកា រៀបចំស្វាគមន៍បានយ៉ាងល្អគួរឱ្យសរសើរ។ ក្នុងថ្ងៃមកដល់ភ្លាមកម្ពុជាបានស្វាគមន៍ទេសចរចម្រុះជាតិសាសន៍ប្រមាណ ២០០០នាក់ ជាមួយនឹងក្រម៉ាខ្មែរដែលជាអត្តសញ្ញាណជាតិខ្មែរមួយ។ បន្ថែមលើពីនេះទៀត ក៏មានការស្វាគមន៍ជាមួយក្រុមរបាំឆៃយ៉ាំយ៉ាងអឺងកង។

ថ្វីដ្បិតរយៈពេលខ្លីដែលក្រុមអ្នកទេសចរមកកម្សាន្តប្រទេសកម្ពុជា តែក្នុងឱកាសនេះកម្ពុជាបានផ្សព្វផ្សាយអត្តសញ្ញាណជាតិយ៉ាងសន្ធឹក។ ក្នុងពេលត្រឡប់ទៅវិញ ក្រសួងបានរៀបចំជប់លៀងជូនដំណើរភ្ញៀវមានរៀបចំជានំខ្មែរ មានជាអាទិ៍ នំគម នំបត់ នំអន្សម ព្រមទាំងរាំលេងជាមួយចង្វាក់ប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ។ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ទាំងនោះ បានបង្ហាញអារម្មណ៍រំភើបរីករាយ មិននឹកស្មានថាកម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅបែបនេះ មានទេសចរខ្លះស្រក់ទឹកភ្នែក ត្រឡប់ទៅវិញទាំងអាល័យ។ ភ្ញៀវទេសចរខ្លះទៀតក៏បានរំលឹកទៅដល់ពេលវេលាមួយក្នុងពេលដែលនាវា WESTERDAM ​រសាត់អណ្ដែតលើផ្ទៃមហាសាគរអស់ជាច្រើនថ្ងៃ ដោយសារបណ្ដាប្រទេសមួយចំនួនបានបដិសេធខ្លាចការចម្លងមេរោគកូវីដ១៩។ ពេលនោះប្រទេសកម្ពុជា ដែលជាដែនដីតូចមួយបែរជាហ៊ានស្វាគមន៍ឱ្យនាវាខ្នាតយក្សមួយនេះ បានចូលចត និងអាចធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួន។ គុណបំណាច់នេះ ធ្វើឱ្យទេសចររាប់ពាន់នាក់ នៃនាវាអាមេរិកមួយនេះ ចងចាំប្រទេសកម្ពុជាគ្មានថ្ងៃភ្លេច។

ការមកដល់នៃនាវា WESTERDAM ​លើកនេះ គឺកម្ពុជានឹងកាន់តែមានឈ្មោះល្បីសុះសាយទៅកាន់ពិភពលោក ដែលទេសចរទាំងនោះនឹងផ្សព្វផ្សាយពីទឹកចិត្តដ៏ល្អរបស់កម្ពុជា។ ជាប្រទេសដែលមានប្រជាជនពោរពេញដោយស្នាមញញឺម ជាដែនដីនៃវ្បធម៌ដ៏សំបូរបែប មានឆ្នេរដ៏ស្រស់ស្អាតលើពិភពលោក មានអាហារដ៏ឈ្ងុយឆ្ងាញ់ មានប្រាង្គប្រាសាទដ៏មហិមា និងការបដិសណ្ឋារកិច្ចបានយ៉ាងល្អពីសំណាក់ប្រជាជនកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចិន ៥ រូបដែលតស៊ូជម្នះភាពក្រីក្រនិងការលំបាកខ្លាំងមុនក្លាយជាតារាលំដាប់មុខ

នៅពីក្រោយពិភពដ៏ស្រស់ឆើតឆាយនៃវិស័យកម្សាន្តចិន តារាល្បីៗលំដាប់កំពូលជាច្រើនរូប ជាក់ស្ដែងធ្លាប់បានឆ្លងកាត់ជីវិតកុមារភាពដ៏លំបាកវេទនា និងការតស៊ូក្នុងជីវិតយ៉ាងជូរចត់ មុន

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បាន

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈ (House Ambassadors) រួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027

The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

កម្មវិធី Reality Survival របស់​កូន​ខ្មែរ The Zero Project កំពុង​ល្បី​រន្ទឺ ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​មីនា ឆ្នាំ ២០២៦ រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ជាង ២ ខែ​ហើយ និង​ជ្រើសរើស​បាន​បេក្ខភាព​មាន​សមត្ថភាព​ជាង

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦

ពិត​ជា​មោទកភាព​​សម្រាប់​កម្ពុជា ខណៈ​ដែល​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​សញ្ជាតិ​ខ្មែរ​ប៉ុន្មានរូបនេះ កំពុង​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍មហោស្រព​លំដាប់​អន្តរជាតិ Festival Du Canne នៅ​ឯ​ប្រទេស​

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ “SWIM”

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាង

ហេតុអ្វី Subunits ក្លាយជាយុទ្ធសាស្រ្តកំពុងពេញនិយមក្នុងឧស្សាហកម្មខេប៉ុប?

ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​

ATEEZ នឹងជាសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី BST Hyde Park 2026 នៅទីក្រុងឡុងដ៍

អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *