ភាពយន្តខ្មែរ ៣ ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី នៅតាមរោងភាពយន្តឆ្នាំនេះ

អ្នកជំនាញ និងបុគ្គលពាក់ព័ន្ធឧស្សហកម្មភាពយន្តខ្មែរបានទទួលស្គាល់ថា វិស័យភាពយន្តខ្មែរយើងនាពេលបច្ចុប្បន្នពិតជា​ងើបឡើងវិញបន្តិចមែន បន្ទាប់ពីយើងឆ្លងកាត់ព្យុះភ្លៀងនៃវិបត្តិជំងឺកូវីដ-១៩។ បើទោះបីជាអត្រាភាពយន្តខ្មែរមិនទាន់ហក់ឡើងខ្ពស់ដូចកាលពីមុន តែក៏នៅមានភាពយន្តខ្មែរជាច្រើនបានអណ្តែតលើតារាងការចាក់បញ្ចាំង​របស់រោងភាពយន្តធំៗជាហូរហែ នៅក្នុងឆ្នាំ ២០២៣ នេះ។ គួរឱ្យកត់សម្គាល់ ក្នុងចំណោមភាពយន្តខ្មែរទាំងនោះ មានភាពយន្តខ្មែរ​ ៣ រឿង ដែលផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីលើផ្ទាំងសំពត់ស​រោងភាពយន្តក្នុងឆ្នាំ ២០២៣ នេះ៖

១. រឿង «កំណើតអរូប» (The Ritual Black NUN) ជាវណ្ណកម្មស្នាដៃផលិតរបស់ផលិតកម្ម Wonder Film Entertainment ៖ ខ្សែភាពយន្ត «កំណើតអរូប» ត្រូវបានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជាកាលអំឡុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។ ភាពយន្តរន្ធត់ ព្រឺព្រួចមួយនេះ បានអន្ទង់ចិត្តទស្សនិកជនឱ្យមកទស្សនាយ៉ាង​ច្រើនអំឡុងពេលនៃការចាក់បញ្ចាំង។

បន្ទាប់ពីជោគជ័យលើទីផ្សារក្នុងស្រុក Wonder Film Entertainment ក៏បានបន្តនាំយករឿង «កំណើតអរូប» ទៅចាក់បញ្ចាំងនៅប្រទេសថៃ និងឡាវ ផងដែរ។ ហើយថ្មីៗនេះផលិតកម្មបានប្រកាសនាំយកខ្សែភាពយន្តខ្នាតធំ «កំណើតអរូប» ទៅចាក់បញ្ចាំងនៅ ១៥ ប្រទេសធំៗក្នុងតំបន់អាស៊ី និងប៉ែកអឺរ៉ុប នៅខែមករា ឆ្នាំ ២០២៤ ខាងមុខ​។ ផលិតកម្មភាពយន្តដែលផ្តោតលើគុណភាពជាចម្បងនេះ បានឱ្យដឹងថា ខ្សែភាពយន្តថ្មីរបស់ Wonder Film នឹងកាន់តែអស្ចារ្យបន្ថែមទៀត ទាំងបច្ចេកទេស និងគុណភាពលំដាប់អន្តរជាតិ ដែលនឹងចេញជាផ្លូវការចាប់ពី ពាក់កណ្ដាលឆ្នាំ ២០២៤ ខាងមុខនេះ។

២. រឿង «ប្រុសលក់ខ្លួន» (RENT BOY) ជាវណ្ណកម្មស្នាដៃផលិតរបស់ផលិតកម្ម LD Entertainment ៖ «RENT BOY» ត្រូវផលិតឡើងយ៉ាងសម្រិតសម្រាំង និងយកចិត្តទុកដាក់បំផុតលើគុណភាព បច្ចេកទេស សាច់រឿង និងមានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមកពី ៤ ប្រទេសរួមមាន​ កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ «ប្រុសលក់ខ្លួន» ត្រូវចាត់ទុកជាភាពយន្តខ្មែរទី១ ដែលមានអ្នកកក់សំបុត្រទស្សនាតាំងពីរឿងនេះមិនទាន់សម្ពោធ​ផ្លូវការតាមរោងភាពយន្ត និងបន្តលក់ដាច់គ្មានសល់កៅអីតាំងពីថ្ងៃប្រកាសចាក់បញ្ចាំង រហូតដល់ថ្ងៃដែលរឿងនេះទម្លាក់ចេញពីកាលវិភាគចាក់បញ្ចាំង។

លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Entertainment បានប្រាប់ឱ្យដឹងថា ខ្សែភាពយន្តខ្នាតធំ «RENT BOY» រកចំណូលបានជាង ៤០ ម៉ឺនដុល្លារ តែវានៅមិនទាន់អាចបំបែកកំណត់ត្រា Box Office សម្រាប់ភាពយន្តខ្មែរនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ផលិតកម្មមានគម្រោងនាំយករឿងខ្នាតធំនេះទៅចាក់បញ្ចាំងនៅទីផ្សារអន្តរជាតិ​ផងដែ ដោយចាប់ផ្តើមចេញពីប្រទេសក្នុងតំបន់អាស៊ាន។ 

ដើម្បីពង្រឹងគុណភាពរឿងខ្មែរឱ្យកាន់តែមានគុណភាពស្តង់ដារសម្រាប់ទីផ្សារអន្តរជាតិ LD Entertainment បានវិនិយោគទុន ១ លានដុល្លារសហរដ្ឋអាមេរិក ផលិតខ្សែភាពយន្តជាស៊េរី ចំណងជើង «ប្រវត្តិស្នេហ៍នាងនាថ» ដែលរឿងនេះត្រៀមបញ្ចេញលើទីផ្សារនៅឆ្នាំ ២០២៤ ខាងមុខនេះ។

៣. រឿង «ម៉ែក្រឡាភ្លើង» (The Dark Mother) ជាជាវណ្ណកម្មស្នាដៃផលិតរបស់ផលិតកម្ម Sastra Film ៖ ខ្សែភាពយន្តនិយាយពីជម្រៅចិត្តរវាងម្តាយ និងកូនមួយនេះ ត្រូវបាន​ផលិតកកម្ម សាស្ត្រា ប្រកាសថា ជាភាពយន្តខ្មែរដែលបំបែកកំណត់ត្រាលក់សំបុត្របានច្រើនជាងគេក្នុងរយៈពេល ២ សប្តាហ៍ដំបូងក្នុងឆ្នាំ ២០២៣។ ពេលនេះរឿង «ម៉ែក្រឡាភ្លើង» កំពុងបន្តការចាក់បញ្ចាំងគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។ 

ខណៈកំពុងច្បាបភាពល្បីល្បាញនៅក្នុងស្រុក ខ្សែភាពយន្ដខ្មែរ​បំបែកកំណត់ត្រា លក់ក្នុងប្រទេស កំពុងត្រៀមខ្លួនចាក់បញ្ចាំងនៅបណ្តាប្រទេសជាច្រើនផងដែរ ដោយនឹង ផ្ដើមពីប្រទេសថៃ ចាប់ពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ តទៅ។ តាមការបង្ហើបពីប្រភពជិតដិតបានឱ្យដឹងថា Sastra Film ក៏នឹងខ្សែភាពយន្តខ្នាតធំថ្មីបន្ទាប់ទៀតត្រៀមបញ្ចេញនៅឆ្នាំ ២០២៤ ខាងមុខនេះ ដោយសាច់រឿង និងមនោសញ្ចេតនាស៊ីជម្រៅមិនចាស់រឿង «ម៉ែក្រឡាភ្លើង» ប៉ុន្មានឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ