ទិដ្ឋភាពមង្គលការរបស់អ្នកជំនួញស្រីល្បីឈ្មោះ ទ្រី ដាណា កាលពីម្សិលមិញទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ការចូលរួមពីភ្ញៀវកិត្តិយស ដែលរួមមានអ្នកជំនួញតូចធំនៅក្នុងស្រុក ជាពិសេសនោះគឺវត្តមានតារាស្រីប្រុសល្បីៗជាច្រើនរូបដែលសុទ្ធធ្លាប់ទទួលបានការងារពីលោកស្រី ធ្វើឱ្យកម្មវិធីមង្គលមួយនេះកាន់តែលេចធ្លោ។

អ្នកស្រី ទ្រី ដាណា បានដឹកដៃស្វាមីរូបសង្ហា រស់ រាជ្ជសាល ចូលរោងការយ៉ាងសាកសមជាមួយការរៀបចំយ៉ាងត្រឹមត្រូវទៅតាមប្រពៃណីរបស់ខ្មែរ។ នៅក្នុងពិធីមង្គលនេះដែរ ក៏មានការផ្តល់កិត្តិយសចូលរួមពីសំណាក់អ្នកដែលមានមុខមាត់នៅក្នុងសង្គម និងវត្តមានតារាស្រីប្រុសជាច្រើនដែលមានដូចជា អ្នកនាង សុគន្ធ នីសា, ឱក សុគន្ធកញ្ញា,ពេជ្រ សោភា,ពេជ្រ សូលីកា,ហ៊ិន ច័ន្ទនីរ័ត្ន និងគូដណ្ដឹង,សួស វីហ្យា និង ថមមី លោក ជា សុវណ្ណារិទ្ធ,ជា វិបុល កញ្ញា ថន លក្ខិណា លោក Rainy Dara ក្ដិប ផេន ខេក និងតារាស្រីប្រុសជាច្រើនទៀត។
វត្តមានរបស់តារាស្រីប្រុសទាំងនេះមិនត្រឹមតែញ៉ាំងកម្មវិធីឱ្យកាន់តែមានភាពលេចធ្លោ តែក៏បានឆក់យកបេះដូងហ្វេនៗ ក៍ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកឱ្យចាប់អារម្មណ៍ និងគយគន់មិនជិនណាយ ថែមទាំងសរសើរពីសម្រស់របស់ពួកគាត់ថែមទៀតផង៕
ខាងក្រោមនេះជាកម្រងរូបភាពតារាស្រីប្រុសក្នុងពិធីមង្គលការអ្នកស្រី ទ្រី ដាណា៖





































































Account
Security
Favourite Content