បវរកញ្ញាវ័យក្មេង ជាកូនកាត់ខ្មែរ-រុស្សី យុវតី ឌៀប សុហ្វៀរ៉ា កំពុងធ្វើឱ្យគ្រប់គ្នាកើតការចាប់អារម្មណ៍លើរូបនាងជាខ្លាំង ក្រោយប្រទះឃើញវីដេអូផ្អែមល្ហែមក្នុងកម្មវិធី Tik Tok។ ក្នុងវីដេអូទាំងនោះ សុហ្វៀរ៉ា មើលទៅស្និទ្ធស្នាលខ្លាំងជាមួយកំលោះសង្ហាជាម្ចាស់គណនី Tik Tok ឈ្មោះ @siivaly ដែលកាយវិការរបស់អ្នកទាំងពីរមើលទៅស្និទ្ធស្នាលខ្លាំងលើសពីពាក្យមិត្តភ័ក្ត តែដូចជាគូស្នេហ៍។




នៅក្នុងវីដេអូដែលបានបង្ហោះទាំងនោះពុំមានបញ្ជាក់ Caption បែបស្នេហា ឬជាគូស្នេហ៍ឡើយ សូម្បីតែ Comment ក៏បិទមិនឱ្យចូលទៅកើតឡើយ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គ្រប់វីដេអូគេតែងតែឃើញមានរូប sticker បេះដូង បង្កប់នៅក្នុងនោះ ហាក់បីដូចចង់បញ្ជាក់ប្រាប់ឱ្យគ្រប់គ្នាដឹងពីទំនាក់ទំនងអ្វីម៉្យាងរបស់អ្នកទាំងពីរ។



ទោះបីជាពេលនេះ សាមីខ្លួនទាំងពីរនៅមិនទាន់មកបញ្ជាក់ច្បាស់ពីសម្ពន្ធភាពនេះក៏ពិតមែន តែគេបានឃើញថា មិនមែនតែគណនី Tik Tok ឈ្មោះ @siivaly ដែលបង្ហោះវីដេអូជារូបភាពជាមួយ សុហ្វៀរ៉ា ប៉ុណ្ណោះទេ សូម្បីគណនី Tik Tok ផ្លូវការរបស់ ឌៀប សុហ្វៀរ៉ា ក៏ធ្លាប់បង្ហោះរូបជាមួយកំលោះសង្ហានេះដូចគ្នាដែរ។
យ៉ាងណាមិញ នេះគ្រាន់ជាអ្វីដែលគ្រប់គ្នាសង្ស័យប៉ុណ្ណោះ តែទំនាក់ទំនងពិតប្រាកដរវាង ឌៀប សុហ្វៀរ៉ា និងម្ចាស់គណនី Tik Tok @siivaly បែបណានោះ មានតែរង់ចាំមើលការបញ្ជាក់របស់អ្នកទាំងពីរ៕























Account
Security
Favourite Content