តារាសម្ដែងស្រីកូរ៉េល្បី Lee YoungAe ឬគ្រប់គ្នាស្គាល់ថាតួស្រីរឿង ចាំង គីម បានបរិច្ចាគប្រាក់ប្រមាណ ៥០ លានវ៉ុន ឬប្រមាណ ៤៥០០០ ដុល្លារអាមេរិក។


នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កាកបាទក្រហមរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសពីជំនួយរបស់តារាស្រី Lee YoungAe ដែលបានបរិច្ចាគជួយដល់ក្មេងៗ ដែលរងគ្រោះដោយសារសង្គ្រាមនៅតំបន់ ហ្គាហ្សា។ រូបនាងពិតជាបានខិតខំប្រឹងប្រែង និងស្វះស្វែងក្នុងជួយសង្គ្រោះក្មេងៗ ទាំងនោះ។


Lee YoungAe បានលើកឡើងថា៖ នាងពិតជាមានក្ដីបារម្ភចំពោះសុវត្ថិភាពក្មេងៗ ដែលនៅតំបន់នោះ។ នាងសង្ឃឹមថាការបរិច្ចាគរបស់នាងនឹងជាចំណែកមួយក្នុងការចូលរួមជួយក្មេងៗ ដែលបាត់បង់គ្រោះ និងកំពុងជួបទុក្ខលំបាក។
ជាមួយគ្នាដែរ ជំនួយពីតារាស្រី Lee YoungAe នឹងគាំទ្រការថែទាំវេជ្ជសាស្រ្តសម្រាប់កុមារនៅក្នុងតំបន់កំពុងមានសង្គ្រាម និងជំនួយក្នុងការចែកចាយការផ្គត់ផ្គង់សម្ភារៈសំខាន់ៗផ្សេងទៀត ដោយសហការជាមួយ កាកបាទក្រហមអន្តរជាតិ។

តាមតួលេខត្រឹមថ្ងៃ អាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៣ បានឡើងដល់ ១៣ ០០០ នាក់ ខណៈចំនួនអ្នករបួសមានលើសពី ៣ ម៉ឺននាក់ ដែលច្រើនជាង ៧៥% នៃពួកគេគឺជាកុមារ និងស្ត្រី៕






















































Account
Security
Favourite Content