ក្នុងវ័យ ២១ ឆ្នាំ Ikeda Honoka ជានិស្សិតដែលកំពុងសិក្សា និងជាម្ចាស់ភោជនីយដ្ឋានមួយនៅខេត្ត Chiba កំពុងមានប្រជាប្រិយភាពបន្ទាប់ពីរឿងរ៉ាវរបស់នាងត្រូវបានគេបង្ហោះនៅលើបណ្ដាញផ្សព្វផ្សាយនៃប្រទេសជប៉ុន។ ភោជនីយដ្ឋានមួយនេះគឺជាមរតករបស់ជីតានាងដែលបានខិតខំប្រឹងប្រែងស្ទើរពេញមួយជីវិតដើម្បីចៅស្រីរបស់លោក។



កន្លងមកលោកតារបស់ក្មេងស្រីរូបនេះមានក្ដីប្រាថ្នាមួយដោយចង់ឱ្យចៅស្រីបន្ដគ្រប់គ្រងហាងបន្ទាប់ពីលោកចែកឋានទៅ។ ប៉ុន្តែជាអកុសលលោកក៏បានចែកឋានភ្លាមៗដែលតម្រូវឱ្យ Ikeda Honoka ត្រូវគ្រប់គ្រងហាងបន្ត ហើយក៏បានជួលមិត្តភក្ដិរបស់នាងឱ្យមកធ្វើការជាមួយផងដែរ។
អ្នកលេងអ៊ីនធឺណេតជឿថាភាពស្រស់ស្អាតរបស់ពួកគេគឺជាដើមទុនមួយ ប៉ុន្តែការយក់ចិត្តទុកដាក់ទៅលើការធ្វើម្ហូបរឹងតែជាចំណុចពិសេសដែលអាចទាក់ទាញអតិថិជនបានកាន់តែច្រើន។ ក្នុងពេលនេះ Ikeda Honoka បានចំណាយពេលយ៉ាងយូរដើម្បីព្យាយាមធ្វើម្ហូបដែលជាកេរ្ដិ៍តំណែលប្រចាំហាងរបស់លោកតា បើទោះបីជានាងមិនដែលរៀនធ្វើម្ហូបសោះក្នុងជីវិតនាងក៏ដោយ។

រឿងរ៉ាវនេះបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតនៅប្រទេសកូរ៉េខាងត្បូងរំភើបចិត្តចំពោះភាពទទួលខុសត្រូវ និងការគោរពស្រឡាញ់របស់ទៅកាន់លោកតា។ លើសពីនេះ ពួកគេក៏រាងភ្ញាក់ផ្អើលដែរដែល Ikeda Honoka មានសម្រស់ស្រដៀងនឹងតារាស្រី Minji សមាជិក Newjean មែនទែន។



ខណៈពេលនាងមានសម្រស់ស្រស់ស្អាតពិតមែន ម្ចាស់ហាងវ័យក្មេងរូបនេះក៏មានភាពឧស្សាហ៍ព្យាយាម និងចេះលៃលក បែងចែកពេលវេលារវាងនៅសាលារៀន និងកន្លែងធ្វើការ។ មិនតែប៉ុណ្ណោះ ដោយសារតែការតាំងចិត្ត និងភាពស្មោះត្រង់ចំពោះអតិថិជនរបស់នាងបានធ្វើការអ្នកដែលធ្លាប់ចាកចេញក្រោយជីតានាងស្លាប់ វិលមកធម្មតាវិញទៀតផង។
មិនត្រឹមតែមានសម្រស់ស្រដៀងគ្នានោះទេ អ្នកលេងអ៊ីនធឺណេតក៏បានសង្កេតឃើញពីភាពវៃឆ្លាត ភាពឧស្សាហ៍ព្យាយាម និងការតាំងចិត្តរបស់ក្មេងស្រីទាំងពីរនាក់នេះស្រដៀងគ្នាដែរ ៕






















































Account
Security
Favourite Content