តារាស្រីរបស់កម្ពុជា ២ រូប និងអ្នកជំនួញម្នាក់ បានទៅទទួលពាននៅប្រទេសសិង្ហបុរីម្នាក់មួយ ក្នុងកម្មវិធី HOFS Award កាលពីចុងសប្ដាហ៍មុន។ ក្នុងនោះមាន influencer ដ៏ល្បីដែលពូកែធ្វើវីដេអូផាត់មុខ និងវិធីថែរក្សាសម្រស់ ជា ស្រីនា ព្រមជាមួយកំពូលតារាសម្ដែងស្រីជួរមុខ ស៊ីន យូប៊ីន ហើយនិងស្ត្រីខ្មែរដែលល្បីឈ្មោះក្នុងវិស័យជំនួញ ម៉ាដាម ដា ម្នាក់ទៀត ក៏បានទទួលពានរង្វាន់ពីកម្មវិធីនោះដូចគ្នា។



ស្រីនា បានទទួលពាន Beauty and Health Influencer ពី HOFS Award ចំណែក ស៊ីន យូប៊ីន វិញទទួលបានពាន Shining international award។ គ្រាន់តែទទួលបានពានរង្វាន់នោះភ្លាមទាំងស្រីស្អាត ស៊ីន យូប៊ីន និង ស្រីនា បានផុសថ្លែងការអរគុណអ្នកគាំទ្រ ជាពិសេសប្រជាជនកម្ពុជាទាំងអស់ ដែលបានគាំទ្ររៀងរហូតមក។ ចំណែក ម៉ាដាម ដា ជាម្ចាស់ក្រុមហ៊ុនផ្នែកផលិតផលថែរក្សាសម្រស់មានទាំងនៅខ្មែរ និងថៃ ក៏ទទួលបានពានពី international Hofs award 2023 ដោយបានឈ្នះពានរង្វាន់គុណភាពផលិតផលល្អផ្ដាច់គេប្រចាំឆ្នាំ និងជាម្ចាស់ប្រេនកូនខ្មែរតែមួយគត់ទទួលពានរង្វាន់មួយនេះ។
ក្នុងឈុតឌិនត្បូងភ្លឺភ្លេកពណ៌ខ្មៅ លាយសកន្ទុយរ៉ូប ស្រីនា បានផុសថ្លែងអំណរគុណលើ fb ផេកផ្លូវការរបស់នាងថា “ពីក្មេងស្រីម្នាក់ដែលលួចគ្រឿងផាត់មុខរបស់ម៉ាក់មកធ្វើ Video ឥឡូវនាងបានកាន់ពាន Beauty and Health Influencer ពី HOFS Award នៅប្រទេស Singapore ខ្ញុំមិនអាចឈរនៅទីនេះបានដោយគ្មានអ្នកទាំងអស់គ្នាទេ។ ពិតជាអរគុណណាស់ If you believe that you can make it, you will make it.”។


មិនខុសពី ស្រីនា ប៉ុន្មានឡើយ យូប៊ីន បានសរសេររៀបរាប់ថា “ខ្ញុំពិតជារំភើបក្នុងការទទួលបានពានរង្វាន់កិត្តិយស “Shining International Award” ដោយ HOFS 2023 ពីសិង្ហបុរី ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលបានគាំទ្រខ្ញុំគ្រប់ជំហាននៃការធ្វើដំណើររបស់ខ្ញុំ ដើម្បីសម្រេចបានគោលដៅ និងក្លាយជាខ្ញុំនៅថ្ងៃនេះ ខ្ញុំស្រឡាញ់អ្នក”។ តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ទើបត្រឡប់មកពីកម្មវិធីនៅប្រទេសចិនថ្មីៗនេះ ជាមួយគូស្នេហ៍ ខាត់ វ៉ៃហាំង៕




























































Account
Security
Favourite Content