ព្យាយាមគង់បានសម្រេច! មុនក្លាយជាម្ចាស់មកុដ MUC 2023 ចន សុទីម៉ា ធ្លាប់ជាប់ជយលាភីទាំងនេះ

បវរកញ្ញាកម្ពស់ 1.82cm កញ្ញា ចន សុទីម៉ា គឺជាម្ចាស់មកុដបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣ (Miss Universe Cambodia 2023) ដែលទើបបញ្ចប់ការប្រកួតកាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ មុនក្លាយជាម្ចាស់ជយលាភីកម្មវិធីដ៏ធំនេះ ចន សុទីម៉ា ត្រូវគេដឹងថា ជាបវរកញ្ញាម្នាក់ដែលមានការព្យាយាមខ្ពស់ ដោយនាងធ្លាប់បានចូលរួមប្រកួតប្រជែងកម្មវិធីសម្រស់ជាច្រើនកាលពីពេលកន្លងទៅ ថែមទាំងទទួលបានចំណាត់ល្អទៀតផង។ សូម្បី ការប្រកួតនៅអន្តរជាតិក៏នាងធ្វើបានល្អ ដោយបានពាំនាំភាពជោគជ័យដ៏ត្រចះត្រចង់មកជូនជាតិកម្ពុជាទៀតផង។

ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ គឺជាការបំបែកកំណត់ត្រាថ្មីសម្រាប់បវរកញ្ញារាងខ្ពស់ស្រឡះនេះ ដែលអាចដណ្តើមមកុដ Miss Universe Cambodia 2023 បានតាមការប្តេជ្ញាចិត្តរបស់នាង។ មិនបង្អស់យូរ យើងមកដឹងពីកម្មវិធី និងជយលាភីដែល បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣ ធ្លាប់ទទួលបានកាលពេលកន្លងទៅ នៅខាងក្រោមនេះ៖

  • ២០១៧៖ ចន សុទីម៉ា ធ្លាប់ចូលរួមប្រកួត Miss Grand Cambodia 2017 ទទួលបានជយលាភី 2nd Runner up។
  • ២០១៩៖ ទីម៉ា បានចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe Cambodia 2019 ជាលទ្ធផល នាងទទួលបានចំណាត់ថ្នាក់ 2nd Runner up។
  • ក្នុងឆ្នាំ ២០១៩ ដដែល៖ សុទីម៉ា ត្រូវជ្រើសរើសជា Miss Tourism International Cambodia 2019 ចេញទៅប្រកួតលើទេវិកាអន្តរជាតិ Miss Tourism International 2019 នៅ​ប្រទេស​ម៉ាឡេស៊ី។ ​​ជាលទ្ធផល នាងបានជាប់ចំណាត់ថ្នាក់ 4th Runner Up ក្លាយជា​​ Miss Dreaming Girl of the year 2019-2020។
  • ២០២៣៖ ចន សុទីម៉ា ដណ្តើមបានមកុដ Miss Universe Cambodia 2023 ក្លាយជាបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣ ត្រៀមតំណាងជាតិកម្ពុជាចេញទៅប្រកួត Miss Universe 2023 នៅប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) ដែលគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ៕
រូបភាព៖ Cambodia Beauty Pageant

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២០ឆ្នាំគ្មានរឿងអាស្រូវ! Liu Yifei ផ្ដល់មេរៀនសំខាន់មួយដល់ Zhao Lusi, Bai Lu និង Dylan Wang អំពីកេរ្តិ៍ឈ្មោះ និងការទទួលខុសត្រូវក្នុងនាមតារាល្បី

យោងតាមសារព័ត៌មាន Sina បានឱ្យដឹងថាថ្មីៗនេះ តារាសម្តែង Dylan Wang, Bai Lu និង Zhao Lusi កំពុងជួបប្រទះរឿងរ៉ាវចម្រូងចម្រាសជាច្រើន និងមានការរិះគន់ជុំវិញអាកប្បកិរិយារបស់ពួកគេចំពោះសហការី

Dahyun ចែកក្ដីស្រឡាញ់ជូនអ្នកគាំទ្រវិញ តាមរយៈការបរិច្ចាគប្រាក់ជួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស

Dahyun សមាជិកក្រុម TWICE បានបរិច្ចាគថវិកាចំនួន ៣០ លានវ៉ុន ឬប្រមាណ ២០ ០០០ ដុល្លារអាមេរិក ជាជំនួយដល់អ្នកជំងឺមហារីកគ្រាប់ឈាមស ដើម្បីអបអរថ្ងៃខួបកំណើតឈានចូលវ័យ ២៨ ឆ្នាំ។

កូនខ្មែរបារាំង និងកូនខ្មែរអាមេរិក រួមគ្នាផ្សព្វផ្សាយពីវប្បធម៌ សិល្បៈខ្មែរ

តារា​បង្ហាញ​ម៉ូដ​ដែល​ជា​កូនកាត់ ២ រូប គឺ Mélia Constantin និង Sydney Marith បាន​ចាប់ដៃ​គ្នា​ម្ដង​ទៀត ក្នុង​ការ​ផ្សព្វផ្សាយ​សម្លៀកបំពាក់​វប្បធម៌​ខ្មែរ ហើយ​ទីតាំង​ថត​រូប​ទៀតសោត​គឺ​នៅ​ខេត្ត​សៀមរាប នា​ប្រាសាទ​​អង្គរ​វត្ត។ ទាំង​រូបភាព និង​

ប្អូនស្រីពៅរបស់ Jihyo ត្រៀមបង្ហាញខ្លួនជាសមាជិកក្រុមខេប៉ុប ប្រចាំផលិតកម្មថ្មីក្រោមក្រុមហ៊ុន HYBE

Park Seo-yeon ដែលជាប្អូនស្រីពៅរបស់ Jihyo សមាជិកក្រុម TWICE កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងវីដេអូខ្លី (Teaser) អំពីគម្រោងក្រុមចម្រៀងនារីខេប៉ុបថ្មីរបស់ ABD ដែលជាផលិត

អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

កម្មវិធី «ដាស់​ស្មារតី​ជាតិ» បាន​ធ្វើ​ឱ្យ​ទឹក​ភ្នែក​មហាជន​ខ្មែរ​ទាំង​ប្រុស​ស្រី​ហូរ​ស្រក់​ព្រោះ​តែ​ការ​ឈឺ​ចាប់​នៃ​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​រង​ការ​បៀតបៀន ឈ្លានពាន គំរាម​កំហែង​ដោយ​មិន​

Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០ឆ្នាំក្នុងបញ្ជី "Forbes 30 Under 30" នៅអាស៊ី

តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក

តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu

I.N សមាជិក Stray Kids ចាយលុយសុទ្ធជាង ៦ លានដុល្លារទិញអាផាតមិននៅ Hyundai Apartment Complex

យោងតាមឧស្សាហកម្មធនាគារអចលនទ្រព្យនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិន

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

កាលពី​រាត្រី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ N.John បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ប្រេន Error nyc ហើយ​វីដេអូ​ពេល​តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ច្រៀង​ទទួល​បាន​

N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​

ចេញ​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ N.John ទទួល​បាន​ការ​អញ្ជើញឱ្យចូល​ចួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​ឱកាស​នៃ​ការ​សម្ដែង​ក្នុង​កម្មវិធី​ធំៗ​របស់​ស្ថានទូត ជា​ពិសេស​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី