The Rapper បង្ហាញវត្តមានដំបូងក្នុងប្រទេសកម្ពុជាដែលមានកំពូលតារាចម្រៀងរ៉េប លោក វណ្ណដា និង លោក ជូវីលីន ​ធ្វើជាគណៈកម្មការវិនិច្ឆ័យសមត្ថភាពបេក្ខជន

គណៈកម្មការទាំង២រូប (ត្រូវបានស្គាល់ថាជាផលិតករ) នៃកម្មវិធីប្រឡងចម្រៀងរ៉េបគឺជា កំពូលសិល្បករ លោក វណ្ណដា (ផលិតកម្មបារមី) និង លោក ជូវីលីន (ផលិតកម្មបារមី) រួមជាមួយក្រុមគ្រូបង្វឹក (Coach) ដែលសុទ្ធតែជាតារាចម្រៀងរ៉េបមានទេពកោសល្យនិងកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងវិស័យតន្ត្រីដូចជា៖ លោក Khmer1Jivit, លោក Norith (ផលិតកម្មបារមី), លោក Kingchi (CG Movement), លោក Ruthko (KlapYaHandz) រីឯ តារាចម្រៀងរ៉េប លោក វិន វិទូ (ផលិតកម្មក្លាបយ៉ាហ៊ែន) និង កញ្ញា វ៉ាន់នីឡានឹងដើរតួនាទីជាពិធីករពិធីការនីក្នុងកម្មវិធី។ កម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹងធ្វើការចាក់ផ្សាយវគ្គដំបូងនៅ ថ្ងៃ អាទិត្យ ទី១៧ ខែ កញ្ញា ឆ្នាំ ២០២៣ លើកញ្ចក់ទូរទស្សន៍បាយ័នវេលារាត្រី ចាប់ពីម៉ោង ៩ ដល់ ១០ៈ៣០នាទី ដែលមានចំនួនសរុប ១៣វគ្គ នឹងចាក់ផ្សាយជារៀងរាល់ ថ្ងៃ អាទិត្យ។

 ‘’The Rapper’’ ជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏កំពុងមានប្រជាប្រិយភាពដែលមានដើមកំណើតចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាម។ ទាំង The Rapper ថៃ និង វៀតណាមគឺជាកម្មវិធីប្រឡងចម្រៀងរ៉េបដែលទទួលការពេញនិយមទស្សនាជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេស ហើយបានបង្កើតធនធានតារាចម្រៀងរ៉េបដែលមានសមត្ថភាពនិងទេពកោសល្យជាច្រើនដូចជា៖Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, NameMT រួមទាំងតារាចម្រៀងរ៉េបផ្សេងៗជាច្រើនរូបទៀត។

The Rapper Cambodia ផ្តោតសំខាន់ទៅលើការស្វែងរកបេក្ខជនដែលមានទេពកោសល្យជំនាន់ថ្មីក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ឱកាសក៏ដូចជាឆាកវេទិកាបញ្ចេញសមត្ថភាពច្រៀងរ៉េប សមត្ថភាពក្នុងការលេងពាក្យសម្តីរួចសរសេរដាក់ចូលក្នុងអត្ថបទចម្រៀងរបស់ខ្លួនយកទៅច្រៀងរ៉េបឱ្យទស្សនិកជនជ្រួតជ្រាប។ ដើម្បីចូលរួមការប្រឡង បេក្ខជនទាំងអស់ ឬហៅថា Rappers ត្រូវតែមានអាយុចាប់ពី ១៨ឆ្នាំឡើង ហើយមានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងការនិពន្ធ និងច្រៀងរ៉េបដើម្បីទាក់ទាញចិត្ត ចំណាប់អារម្មណ៍ ការស្ងើចសរសើរពី គណៈកម្មការទាំង២រូប និងទស្សនិកជនដែលកំពុងទស្សនា តាមរយៈការជួយជ្រុមជ្រែង បង្ហាត់ណែនាំពី គ្រូបង្វឹកម្នាក់ក្នុងចំណោម៤រូប។ បេក្ខជនដែលជាម្ចាស់ជ័យលាភីនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់៤០លានរៀល ($10,000 US Dollars) ក៏ដូចជាឱកាសចាប់ផ្តើមអាជីពជាតារាចម្រៀងរ៉េប ការចូលរួមសម្តែងផ្សេងៗនាពេលអនាគត។ កម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹងធ្វើការចាក់ផ្សាយវគ្គដំបូងលើកញ្ចក់ទូរទស្សន៍បាយ័ន ថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ វេលារាត្រី ចាប់ពីម៉ោង៩ ដល់ ម៉ោង១០:៣០នាទី រីឯវគ្គបន្តបន្ទាប់នឹងចាក់ផ្សាយជារៀងរាល់ ថ្ងៃ អាទិត្យ រហូតដល់ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣។ សម្រាប់វគ្គចុងបញ្ចប់រដូវកាលទី១នឹងមានធ្វើការចាក់ផ្សាយបន្តផ្ទាល់ពីឆាកវេទិកាប្រឡងក្នុងរាជធានីភ្នំពេញដែលមានមហាជនច្រើនកុះកររង់ចាំទស្សនា។ រាល់ព័ត៌មាននានាទាក់ទងនឹងវគ្គចុងបញ្ចប់នឹងត្រូវផ្សព្វផ្សាយតាមពេលក្រោយ។

ភាគីចូលរួមចំណែកក្នុងការផលិតកម្មវិធី The Rapper Cambodia

អ្នកតំណាងខាងក្រុមហ៊ុន លោក ផនមុត ច័ន្ទឧត្តម តំណាងខាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និយាយថា៖

“ពួកយើងមានមោទកភាពក្រៃលែងដែលបានចូលរួមឧបត្ថម្ភកម្មវិធីដ៏ល្បីល្បាញ មានប្រជាប្រិយភាពក្នុងការចូលរួមជួយលើកស្ទួយភាពអស្ចារ្យនៃសិល្បករ សិល្បការនី ទាំងក្មេង ចាស់។ ក្រុមហ៊ុនស្រាបៀរ ហនុមាន មានភាពជឿជាក់ក្នុងការវិនិយោគទៅលើសិល្បករជំនាន់ក្រោយដែលមានសមត្ថភាព និងទេពកោសល្យក្នុងការជួយឱ្យសិល្បៈវប្បធម៌ខ្មែររីកចម្រើនរុងរឿងល្បីសុះសាយគ្រប់ទិសទីគ្រប់សម័យកាលនាពេលអនាគត។”

កញ្ញា ឡរ៉ា ម៉ម នាយិកាប្រតិបត្តិ CEO នៃផលិតកម្មបារមី ហើយក៏ជា ផលិតករប្រតិបត្តិ Executive Producer នៃកម្មវិធី The Rapper Cambodia បានបង្ហើបឱ្យដឹងថា៖

“ផលិតកម្មបារមីមានគោលជំហរក្នុងការធ្វើវិនិយោគទុនទៅលើការងារសិល្បៈខ្មែរក៏ដូចជាសិល្បៈករសិល្បៈការិនីខ្មែរហើយដែលសំខាន់បំផុតនោះគឺប្រជាជនខ្មែរដែលជាទស្សនិកជនដ៏ធំចម្បង។ពួកយើងតែងតែស្វះស្វែងរកការច្នៃប្រតិដ្ឋថ្មីៗដើម្បីលើកកម្ពស់កម្រិតនិងគុណភាពនៃសិល្បៈខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់និងទាន់សម័យជានិច្ច។ពួកយើងបានឃើញភាពជោគជ័យក្នុងការបង្កើតពន្លកតារាចម្រៀងរ៉េបថ្មីៗឱ្យរះឡើងយ៉ាងត្រចះត្រចង់របស់កម្មវិធី The Rapper ប្រទេសថៃ និង ប្រទេសវៀតណាម ហើយពួកយើងក៏មានគំនិតសុទិដ្ឋិនិយមខ្ពស់ថាវាក៏អាចកើតឡើងបានដូចគ្នាដែរក្នុងប្រទេសកម្ពុជា។ ពួកយើងសូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ក្រុមហ៊ុនស្រាបៀរ ហនុមាន ដែលតែងតែចូលរួមសកម្មភាពគាំទ្រលើកស្ទួយកម្មវិធីសិល្បៈ និងវប្បធម៌ខ្មែរ។ ពួកយើងទាំងអស់គ្នាជឿជាក់ថា ពួកយើងអាចមានសមត្ថភាពធ្វើការផ្លាស់ប្តូរវប្បធម៌ឱ្យកាន់តែល្អប្រសើរឡើង ហើយនឹងបន្តពង្រីកសក្តានុពលនៃប្រទេសកម្ពុជាឱ្យរុងរឿងថ្កើងថ្កានគ្រប់ទិសទី។”

លោក អែនឌ្រូ ម៉ម នាយកប្រតិបត្តិទីផ្សារ CMO នៃផលិតកម្មបារមី ក៏បានចូលរួមចំណែកក្នុងកម្មវិធីThe Rapper Cambodia ផងដែរ ដោយមានតួនាទីជា នាយកប្រតិបត្តិ និងដឹកនាំសម្តែង Executive Producer។ លោកបានប្រាប់ថា៖

ពួកយើងមានអារម្មណ៍ថាកំពុងតែស្ថិតនៅក្នុងអន្តរកាលមួយដែលផលិតកម្មតន្ត្រីនានាក្នុងប្រទេសកម្ពុជាងាកមកចូលរួមសាមគ្គីគ្នាជាក្រុមតែមួយដើម្បីអភិវឌ្ឍវិស័យសិល្បៈតន្ត្រីខ្មែរឱ្យកាន់តែរីកធំធាត់ឡើង ជាពិសេសស្មារតី មនសិកា និងឧត្តមគតិក្នុងការជម្រុញលើកកម្ពស់ ឱ្យកាន់តែរុងរឿងខ្ពស់ត្រដែតឡើង ដែលព្រឹត្តិការណ៍បែបនេះមិនដែលកើតមានឡើងពីមុនមកសោះ។ចាប់ផ្តើមពីផលិតកម្ម បារមី បន្ទាប់មកផលិតកម្ម CG Movement ក្រោយមក KlapYaHandz ហើយរហូតដល់សូម្បីតែ កំពូលតារាចម្រៀងរ៉េបជើងចាស់ Legendary ខ្មែរមួយជីវិត ក៏ជិះយន្តហោះមកស្រុកខ្មែរដើម្បីចូលរួមព្រឹត្តិការណ៍ដ៏សែនអស្ចារ្យមួយនេះផងដែរ។ The Rapper Cambodia ឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផលនៃការចូលរួមសហការផលិត និងការបោះជំហានទៅមុខនៃវិស័យតន្ត្រីកម្ពុជា។ពួកយើងបានស្រម៉ៃឃើញវិស័យតន្រ្តីមួយដែលសិល្បករមកពីគ្រប់ទិសទីអាចចូលមកចូលរួមបង្កើតបទចម្រៀងដ៏ពីរោះអស្ចារ្យទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ។”

កញ្ញា រិទ្ធី លម្អពេជ្រ ហៅ យ៉ូគិ ដែលជាអ្នកដឹកនាំ Director នៃកម្មវិធី The Rapper Cambodia  និងជានាយិកាប្រតិបត្តិនៃផលិតកម្ម ភ្លើងគប់ បានខ្សឹបប្រាប់ថា៖

“នៅពេលខ្ញុំថត ជួប ស្តាប់ បេក្ខជននានា មានប្រធានបទមួយបានលេចចេញឡើងនៅពីខាងមុខនៃគោលបំណងផលិតកម្មវិធីនោះគឺក្តីសង្ឃឹម។ វាពុំមែនគ្រាន់តែជាក្តីសង្ឃឹមរៀងខ្លួនឡើយ ប៉ុន្តែវាគឺជាក្តីសង្ឃឹមនៃរបៀបដែលយើងបង្កើតសិល្បៈដែលជម្រុញឱ្យមានការផ្លាស់ប្តូរជីវិត ផ្លាស់ប្តូរពិភពលោក។ ខ្ញុំមិនគិតថា ខ្ញុំធ្លាប់បានឃើញបេក្ខជនធ្វើការដាក់បន្ទាបខ្លួនចង់ដឹង ចង់រៀន ចង់ចែករំលែករឿងផ្ទាល់ខ្លួនផ្សេងៗយ៉ាងមានមោទកភាពសម្បើមអស្ចារ្យ ជាពិសេសមោទកភាពជាតិខ្មែរ ហើយក៏មានរឿងរ៉ាវបេក្ខជនខ្លះនឹងធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាចាក់ដោត ញ័រទ្រូង ហូរទឹកភ្នែក អួលដើមករដោយមិនដឹងខ្លួន ដែលរឿងទាំងនេះអាចត្រលប់ជាថ្នាំព្យាបាលរបួសផ្លូវចិត្តរបស់ពួកគេទៅវិញ។ ខ្ញុំជឿថាកម្មវិធី The Rapper Cambodia នឹងធ្វើឱ្យរញ្ជួយញាប់ញ័រវិស័យសិល្បៈតន្ត្រីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយវាក៏ចូលរួមចំណែកជួយលុបបំបាត់ផ្នត់គំនិតអវិជ្ជមានដែលប្រជាជនកម្ពុជាធ្លាប់មានចំពោះសិល្បៈចម្រៀង Hip Hop ផងដែរ។ កម្មវិធីនេះនឹងបើកចំហរទ្វារថ្មីដើម្បីទទួលយកបណ្តាសំនៀងថ្មីៗពីគ្រប់តំបន់ក្នុងប្រទេស ហើយធ្វើការផ្លាស់ប្តូរផ្ទាំងទស្សនីយភាពក្នុងវិស័យតន្ត្រីកម្ពុជា។”

កំពូលតារាចម្រៀងរ៉េប និងជាផលិតករ លោក វណ្ណដា ដែលជាណៈកម្មការក្នុងកម្មវិធី នឹងមានតួនាទី៖ វិនិច្ឆ័យសមត្ថភាព ប្រឹក្សាឱ្យយោបល់ ហើយក៏ជាតារានាំបណ្តាលចិត្តបេក្ខជនមកចូលរួមប្រឡងផងដែរ។លោក វណ្ណដា នោតែជាប់ជាកំពូលតារាចម្រៀងរ៉េបចំណាត់ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជារាប់ចាប់តាំងពី ខែ មករា ឆ្នាំ ២០១៩ ជាមួយនឹងការចេញបទចម្រៀងក្រោមចំណងជើងថា “ជោរ J+O” ដែលបទនេះបានធ្វើឱ្យមានការផ្លាស់ប្តូរ និងទំនើបកម្មសិល្បៈតន្រ្តីខ្មែរយ៉ាងខ្លាំងក្លា។ ចាប់តាំងពីពេលនោះមក លោក វណ្ណដា ក្លាយជាសិល្បករដែលគ្រប់ប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍និយាយពីគាត់ច្រើនខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រតន្រ្តីកម្ពុជា ហើយរាល់បទចម្រៀងរបស់គាត់បានទទួលការពេញនិយមពីអ្នកគាំទ្រនិងអ្នកស្តាប់ពាសពេញពិភពលោក។

លោក វណ្ណដា បាននិយាយថា៖

ជំរាបសួរទាំងអស់គ្នា! ខ្ញុំពិតជាមានអារម្មណ៍ថារីករាយ និងសប្បាយចិត្តជាខ្លាំងដែលបានចូលរួមនៅក្នុងកម្មវិធី សន្និសីទសារព័ត៌មាននៅក្នុងថ្ងៃនេះ ក៏ដូចជាធ្វើជា Prodcuer នៅក្នុងកម្មវិធី​ The Rapper Cambodia ។ កាលពីខ្ញុំនៅតូច ខ្ញុំនៅជាមួយគ្រួសារមួយដែលមានឱពុកម្ដាយគឺជាអ្នកលក់ដូង ហើយខ្ញុំត្រឹមជាក្មេងកោសដូងម្នាក់ប៉ុណ្ណោះ។ ជីវិតវាហាក់ឆ្លងកាត់រឿងជាច្រើនទម្រាំអាចមកដល់ថ្ងៃនេះ។ ជាច្រើនឆ្នាំកន្លងមក ខ្ញុំនៅជាមួយ បារមី ឃើញថាពួកយើងបានធ្វើរឿងដែលអស្ចារ្យជាច្រើនសម្រាប់វិស័យចម្រៀង Rap និង HipHop នៅក្នុងប្រទេសកម្ពុជារបស់យើ់ង។ ខ្ញុំតែងតែប្រាប់ទៅដល់អ្នកសិល្បករជំនាន់ក្រោយថា យើងអាចចាប់ផ្ដើមក្ដីស្រមៃរបស់យើងបានគ្រប់ពេលវេលា ទោះបីជានៅក្នុងបន្ទប់គេងក៏យើងអាចចាប់យកឱកាសនៅក្នុងការរៀនសរសេរបទចម្រៀង កុំចាំរហូតទាល់តែអ្នកទាំងអស់គ្នាមានពេល ប៉ុន្តែសូមចាប់ផ្ដើមពីឥលូវនេះ។ តាមចាប់ក្ដីស្រមៃរបស់អ្នក ដោយមានភាពជឿជាក់ទៅលើខ្លួនឯង មានភាពអត់ធ្មត់ និងការតស៊ូព្យាយាម ហើយខ្ញុំជឿថាអ្នកអាចធ្វើវាបាន “You can be great without being greater than anybody else”  បច្ចុប្បន្ននេះ ខ្ញុំឃើញថាក្មេងជំនាន់ក្រោយដែលពួកគាត់ពោរពេញទៅដោយសមត្ថភាព។ កាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំមិនមានអ្វីនោះទេ ប៉ុន្តែខ្ញុំមានសម្លេង សម្លេងដែលខុសពីអ្នកដ៏ទៃ ហេតុនេះខ្ញុំត្រូវប្រើប្រាស់សម្លេងមួយនេះប្រកបដោយភាពត្រឹមត្រូវ សុចរិត និងមានទំនួលខុសត្រូវ។ ហើយនេះគឺជាគន្លឺះមួយក្នុងចាប់ផ្ដើមស្វែងរកក្ដីស្រមៃរបស់ខ្លួនឯង។

រីឯលោក ជូវី លីន ដែលជាផលិតករនៃកម្មវិធី ហើយក៏ជាតារាចម្រៀងប៉ុបដ៏ល្បីល្បាញមួយរូបមកពីក្រុម Polarix លោកគឺជាសិល្បករពហុជំនាញដ៏ឆ្នើមក្នុង ការច្រៀង ដឹកនាំសម្តែង ថតវីដេអូ បញ្ចេញគំនិតច្នៃប្រតិដ្ឋផ្សេងៗ។ លោក ជូវីលីនមានស្នាដៃជួយផលិតកម្មបារមីឱ្យឈានរះខ្ពស់ឡើងលើឆាកអន្តរជាតិនានា គាត់មានបទពិសោធធ្វើការជា នាយកផ្នែកការដឹកនាំសម្តែងនិងបង្កើតគំនិតច្នៃប្រតិដ្ឋរយៈពេល៤ឆ្នាំជាង។ លោក ជូវីលីន មិនត្រឹមតែធ្លាប់ចេញបទចម្រៀងរ៉េបល្បីផ្ទុះខ្លាំងដូចជា៖ “Japey” និង “Follow Ma Dance” តែប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ធ្លាប់កាន់ការងារខាងផ្នែក ច្នៃប្រតិដ្ឋមើលឃើញ Visual Innovation រាល់គ្រប់ស្នាដៃសិល្បៈស្អាតៗប្រណិតៗរបស់ផលិតកម្មបារមីទាំងអស់ហើយថែមទាំងធ្លាប់ដឹកនាំការថតសម្តែងវីដេអូបទចម្រៀងសិល្បករលំដាប់ខ្ពស់ដូចជា៖ “Bok Kalo” និង “Daddy Da & King។” លោក ជូវីលីន មិនត្រឹមតែមានជំនាញជាតារាចម្រៀងរ៉េប និងតារាចម្រៀងអាជីពនៅខាងមុខកាំមេរ៉ាតែប៉ុណ្ណោះទេ នៅខាងក្រោយកាំមេរ៉ាលោកគឺជានាយកផ្នែកការដឹកនាំសម្តែងនិងបង្កើតគំនិតច្នៃប្រតិដ្ឋផងដែរ។ 

លោក ជូវីលីន បាននិយាយថា៖

“សួស្ដី ជាដំបូងខ្ញុំបាទ ជូវី លីន សូមគោរពទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងគ្រប់ផលិតកម្មដែលបានចូលរួមក្នុងការផលិតកម្មវិធី The Rapper Cambodia ឆ្លៀតឱកាសនេះខ្ញុំសូមណែនាំខ្លួនជាថ្មីម្ដងទៀតទៅកាន់ទស្សនិកជនដែលទស្សនាផ្ទាល់ និងតាមរយៈ Live ខ្ញុំបានចូលរួមផលិតនៅការងារសិល្បៈជាច្រើន ជាពិសេសនៅក្នុងការដឹកនាំ ចក្ខុវិស័យរបស់សិល្បករ សិល្បការិនីឱ្យចេញទៅក្លាយជារូបរាង ដោយការងារទាំងអស់នេះបានបង្រៀន និងបង្ហាញខ្ញុំឱ្យឃើញគ្រប់ជ្រុងជ្រោយនៃវិស័យសិល្បៈនៅប្រទេសខ្មែរយើង ហើយក៏សូមអរគុណទៅកាន់ The Rapper Cambodia ដែលបានជ្រើសរើសខ្ញុំធ្វើជា Producer មួយរូប ហើយនេះគឺជាឱកាសដែលអាចជួយឱ្យខ្ញុំសម្រេចបំណងមួយ ដែលតែងតែចង់ជម្រុញ បណ្ដុះបណ្ដាល និងចែករំលែកទៅដល់សិល្បករ សិល្បការិនីជំនាន់ក្រោយនេះ។ ជាចុងក្រោយ ខ្ញុំសូមអញ្ចើញពូមីង បងប្អូនខ្មែរយើងទាំងអស់គ្នាចូលរួមទស្សនា ក៏ដូចជាជួយលើកដម្កើនវិស័យសិល្បៈ Hip Hop ឱ្យកុះករជានេះ ខ្ញុំហ៊ានធានាថាអ្នកទាំងអស់គ្នានឹងបានឃើញកម្មវិធីប្រលងរ៉េបដ៏អស្ចារ្យដំបូងបំផុតនៅប្រទេសខ្មែរ ព្រមទាំងបានឃើញសិល្បករ សិល្បការិនីដែលត្រៀមរះ ។ សូមអរគុណ!”

លោកNorith តារា RAP LYRICS បែបមនោសញ្ចេតនាមុខស្មើ និង New School  មកពីក្រុម POLARIX នៃផលិតកម្មបារមី និងជាគ្រូបង្វឹកក្នុងកម្មវិធី The Rapper Cambodia ។ លោក Norith បាននិយាយថា៖

“ខ្ញុំមានអារម្មណ៏សប្បាយចិត្តខ្លាំងមែនទែនដែលមានឱកាសបានចូលរួមធ្វើជា Coach នៅក្នុងកម្មវិធី The Rapper Cambodia ជាលើកដំបូងហើយក៏ជាកិត្តិយសដែលបានធ្វើការជាមួយរៀមច្បង​ និងសិល្បករដែលមកពីផលិតកម្មផ្សេងគ្នា​ យើងសហការគ្នាដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យ Hip Hop ស្រុកខ្មែរ​ខ្ញុំហ៊ានធានាថាកម្មវិធីនេះគឺនឹងមានគ្រប់រសជាតិ​ ទាំងផ្អែម​ជូរចត់ ល្វីង សប្បាយ កើតទុក្ខ រភើប ក៏ដូចជាមានរឿងជាច្រើនដែលទាំងអស់គ្នា​នឹង​ surprise ហើយដូចទាំងអស់គ្នាដឹងហើយថា Coach នីមួយៗមានstyle ផ្សេងៗគ្នា បេក្ខជនយើងក៏ដូចគ្នាគាត់មានstyle ផ្សេងៗគ្នា​ចឹងរសជាតិនៃshow របស់យើងគឺនឹងមានខុសៗគ្នា​ដូច្នេះយើងរងចាំមើលទាំងអស់គ្នាថាតើបេក្ខជនមកពីកូនក្រុម coach មួយណាដែលនឹងក្លាយជាម្ចាស់ពាន។”

លោកKingChi តារា RAP ស្តេចចុងជួនរណ្តំចិត្ត មកពី CG MOVEMENT និងជាគ្រូបង្វឹក ក្នុងកម្មវិធី The Rapper Cambodia។ លោក KingChi បាននិយាយថា៖

“ក្នុងមានខ្ញុំជា ​Caoch មួយរូបនៅក្នុងកម្មវិធី The Rapper Cambodia នេះ សម្រាប់បេក្ខជនដែលត្រូវមកប្រឡង គឺខ្ញុំចង់ឃើញគាត់មានលក្ខណៈពិសេសៗដូចជាទីមួយ ពួកគាត់មានសមត្ថភាពក្នុងការចូលរួមប្រកួត ហើយក៏ដូចជាឆន្ទះ និងភាពអត់ធ្មត់ ហើយអ្វីដែលពិសេសមួយទៀត ខ្ញុំចង់ឃើញអ្វីដែលគាត់មាននៅក្នុងខ្លួន និង ភាពជឿជាក់លើខ្លួនឯង ពីព្រោះកាលណាដែលពួកគាត់មានភាពជឿជាក់លើខ្លួនឯង នោះបេក្ខជនទាំងអស់នឹងអាចពុះពារគ្រប់ឧបសគ្គ និគ្រប់វិញ្ញាសារទាំងអស់។ កម្មវិធីប្រឡង The Rapper Cambodia នេះមិនមែនត្រឹមតែជាកម្មវិធីប្រលងស្វែងរកកំពូលតារាចម្រៀងរ៉េបប៉ុណ្ណោះទេ កម្មវិធីមួយនេះប្រៀបដូចជាថ្នាក់បណ្ដុះបណ្ដាល ថ្នាក់បង្រៀនក្នុងការរ៉េបទៅដល់បេក្ខជនគ្រប់រូប។ ហេតុនេះខ្ញុំចង់ឱ្យពួកគាត់ជឿជាក់លើខ្លួនឯង ហើយស្បាយយកសមត្ថភាពខ្លួនឯង ដើម្បីមកប្រឡងក្នុងកម្មវិធីមួយនេះ ឱ្យខ្ញុំជា Coach និង Producer  ទាំងអស់ដុះខាតសមត្ថភាពបេក្ខជនទាំងអស់ឱ្យកាន់តែខ្លាំង។”

លោកRuthKo គឺជាតារាRap វ័យក្មេងអាចលែងគ្រប់រសជាតិមកពី KLAPYAHANDz និងជាគ្រូបង្វឹក ក្នុងកម្មវិធី The Rapper Cambodia ។ លោក Ruthko បាននិយាយថា៖

“ជាក់ស្តែងតាមរយៈកម្មវិធី The rapper Cambodia ខ្ញុំបានសង្កេតឃើញថាយុវជន យុវនារីខ្មែរយើងជាច្រើនពិតជាមានសមត្ថភាពក្នុងការនិពន្ធតាក់តែងចំរៀងមែន ដែលធ្វើឲ្យខ្ញុំក៍ដូចជា Coach និង Producer ដទៃភ្ញាក់ផ្អើលនឹកស្មានមិនដល់ហើយមានមោទនៈភាព ដែលកូនខ្មែរមានទេពកោសល្យច្រើនបែបនេះ ជាពិសេសពួកគាត់មានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការសរសេរប៉ារូល លេងពាក្យចុងជួន ហើយក៍ឃើញមានការបញ្ជូលនូវវប្បធម៌ខ្មែរបូកផ្សំជាមួយនិង Rap hip hop ដែលធ្វើឲ្យកាន់តែទាក់ទាញចិត្ត ទាក់ទាញអារម្មណ៍របស់អ្នកទស្សនាដោយមិនសរសើរមិនបានផងដែរ គឺខ្ញុំពិតជា Proud នឹងពួកគាត់មែនទែន។”

លោក Khmer1jivit គឺជាតារា RAP LEGENDARY និងជាគ្រូបង្វឹក ក្នុងកម្មវិធី The Rapper Cambodia ។ លោក Khmer1jivit បាននិយាយថា៖

“សំរាប់កាត្រៀមខ្លួនរបស់ខ្ញុំ គឺខ្ញុំមិនត្រឹមតែ ត្រៀមបង្វឹកបក្ខេជនកូនក្រុមខ្ញុំប៉ុនណោះទេ គឺខ្ញុំត្រូវបង្វឹកខ្លួនខ្ញុំផងដែរដេីម្បីធ្វេីជាគ្រូបង្វឹក ដោយប្រេីប្រាស់សមត្ថភាពនឹងជំនាញខ្ញុំទាំងប៉ុន្មានក្នុងកាផលិត rap music ក៍ដូចជាoriginal song ដល់បេក្ខជនយេីង។ បេីប្រៀបធៀបទៅhiphop ប្រទេសក្រៅ ខ្ញុំសុំត្រឹមនិយាយក្នុងប្រទេសអាសុីអាគ្នេយ៍ ព្រោះខាងលោកខាងលិចជាពិសេសសហរដ្ធអាមេរិក គឺជាទីកន្លែងនៃដេីមកំណេីតហីបហប់ស្រាប់ទៅហេីយ ។ នៅអាសុីអាគ្នេយ៍ ហីបហប់ក្នុងប្រទេសកម្ពុជា គឺមានកាដេីរក្រោយគេ តែមានល្បឿនជិតស្មេីរគេ គ្រាន់តែយេីងនៅក្មេងខ្ចីបន្តិច ក្នុងកាផលិត នឹងកំរឹតយល់ដឹងអំសេរីភាពក្នុងការនិពន្ធ។” 

សហផលិតករនៃកម្មវិធី The Rapper Cambodia

ផលិតកម្មបារមីគឺជាផលិតកម្មរៀបចំនិងដឹកនាំការប្រគំតន្ត្រីខ្នាតធំនិងផលិតកម្មឌីជីថលដែលមានគុណភាពខ្ពស់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេសកម្ពុជាហើយក៏ជាទ្រនំរបស់តារាចម្រៀងលំដាប់ថ្នាក់អន្តរជាតិដូចជា៖Vannda, Sophia Kao, Vanthan, Polarix, ក្រុមតន្ត្រីទើបលេចចេញពន្លក La Cima Cartel ហើយនិងសិល្បករផ្សេងៗទៀត។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតកម្មបារមីបានធ្វើវឌ្ឍនភាព និងទំនើបកម្មវប្បធម៌ខ្មែរជាមួយនឹងតន្ត្រី​ Hip Hop ហើយទទួលបាននូវភាពជោគជ័យធំៗដូចជា៖​ បទចម្រៀង Time To Rise របស់លោក វណ្ណដា បានផ្ទុះយ៉ាងកក្រើកខ្លាំងលើឆាកអន្តរជាតិ ហើយនិងការប្រគំតន្ត្រីទេសចរណ៍សិល្បករទោល Solo Artist “ Skull Tour” ឆ្លងកាត់៥ខេត្តរាជធានី។ ផលិតកម្មបារមីបានជំនះឧបសគ្គក៏ដូចជាត្រួសត្រាយផ្លូវឱ្យសិល្បករខ្មែរធ្វើដំណើរទៅចូលរួមកម្មវិធីតន្រ្តីអន្តរជាតិល្បីៗមានប្រជាប្រិយភាពខ្លាំងនៅក្នុងតំបន់អាសុីអាគ្នេយ៍ដូចជា Big Mountain Music Festival, Wonderfruit, និង Maho Rasop Music Festival ក្នុងប្រទេសថៃ ថែមទាំង ASEAN Music Showcase នៅប្រទេសសិង្ហបុរីផងដែរ។

ភ្លើងគប់ គឺជាអង្គការមិនស្វែងរកប្រាក់កម្រៃ ដែលត្រូវបានបង្កើតនិងធ្វើប្រតិបត្តិការឡើងដោយ សិស្ស និសិត្សដែលស្រលាញ់សិល្បៈ និងមានគោលបំណងចង់ឱ្យសិល្បៈខ្មែរពីអតីតកាលរួសរានមានជីវិតឡើងវិញដោយធ្វើការរៀបចំបង្កើតព្រឹត្តិការណ៍សិល្បៈវប្បធម៌ដែលអាចរួបរួមប្រជាជនខ្មែរដែលកំពុងរស់នៅទាំងក្នុងមាតុប្រទេស និងតាមបណ្តាប្រទេសនានាឱ្យជួយផ្សព្វផ្សាយបំផុសបំផុលសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិផ្សេងៗពាសពេញពិភពលោក៕


Tiktok: https://www.tiktok.com/@therappercambodia
Facebook: https://www.facebook.com/TheRapperCambodia/
Instagram: https://www.instagram.com/therappercambodia/
Youtube: https://shorturl.at/rsFL0


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី