ដូចប្រិយមិត្តបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ តារាចម្រៀងយ៉េៗដ៏ល្បីល្បាញ ទេព បូព្រឹក្ស មើលទៅហាក់លេចធ្លោជាមួយការងារសិល្បៈ ដោយនាងមិនទាន់ចេញមុខធ្វើការងារវិញពេញទំហឹងឡើយ ក្រោយសម្រាលបានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ ជាចំណងដៃជាមួួតារារ៉េបរាងខ្ពស់ស្រឡះ ជី ដេវីត។
ដ្បិតមិនទាន់ប្រឡូកសិល្បៈវិញឱ្យកប់ ប៉ុន្តែថ្មីៗនេះនាងក៏បានទម្លាក់បទចម្រៀងថ្មី ចំណងជើង «ទេវរាជ» និងបានបង្ហាញខ្លួនតាមកម្មវីធីសិល្បៈមួយចំនួនផងដែរ ថែមទាំងឡើងអង្រួនឆាកតន្ត្រីជាមួយគូស្នេហ៍វិញទៀតផង។ ទេព បូព្រឹក្ស នៅតែរក្សាបានប្រជាប្រិយភាពខ្ពស់មិនប្រួលប្រែ ទោះមិនសូវមមាញឹកការងារសិល្បៈក៏ដោយ តែពេលនាងឡើងច្រៀងលើឆាកតន្រ្តី ហ្វេនៗសម្រុកទៅមើល ហើយស្រែកហ៊ោស្ទើរតែបែកឆាក។

គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ស្ងាត់ៗ ម្ចាស់បទ «វីរនារី» ស្រាប់តែប្រកាសវិលត្រលប់មកវិញ ព្រមជាមួយសមិទ្ធផលធំ ៣ ផ្ទួនៗ រួមមាន New ALBUM, CONCERT និង Special Announcement។
នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «ថ្ងៃនេះសូមប្រកាសការវិលត្រលប់មកវិញជាមួយសមិទ្ធផលបី ផ្ទួនៗ គឺ New ALBUM, CONCERT និង Special Announcement។ អាចថានេះគឺជាដំណឹងពិសេសសម្រាប់អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់នាងខ្ញុំ ពិតណាស់មួយរយៈកន្លងមកនេះមិនសូវបានជួប មិនសូវបានបំពេញតម្រូវការ តែក៏ធ្លាប់បានសន្យានឹងអ្នកគាំទ្រថា នឹងមកវិញជាមួួយសមិទ្ធផល ទស្សនីយភាព Fashion , Stylists ក៏ដូចជាបទពិសោធន៍នៃការប្រគំតន្រ្តីបែបទំនេីប និងសហសម័យ ។ ពេលនេះ ពេលវេលាក៏បានមកដល់ ហេីយខ្ញុំក៏បានត្រៀមរួចរាល់សម្រាប់អ្នកគាំទ្រ នាងខ្ញុំ ទេព បូព្រឹក្ស នៅតែរក្សាជំហរជាមួយនឹងភាពរឹងមាំបោះជំហានទៅមុខដោយភាពអង់អាច ពួកយេីងឆ្លងកាត់ជាមួយគ្នាជាច្រេីនរដូវកាល ជាច្រេីនសម័យកាល ពេលនេះក៏សមល្មមដល់ពេលបេីកគេហទំព័រថ្មីនៃ [ THE NEW ERA OF TBP ] ថ្ងៃនេះនាងខ្ញុំប្រកាសដោយកិត្តិយស ជួបគ្នានៅថ្ងៃទី ១៦ ខែ កញ្ញា ខាងមុខនេះ ត្រៀមខ្លួនអោយល្អណា ព្យុះទឹកកក ទេព បូព្រឹក្ស មកមែនទែនហេីយ»។


សូមជម្រាបថា នៅថ្ងៃទី១៦ ខែ កញ្ញា ខាងមុខនេះ តារាចម្រៀងនិយមតុបតែងខ្លួនស្ទីល៍ប្លែកៗ ទេព បូព្រឹក្ស នឹងរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យ NEW ERA THE CONCERT BY KRUD នៅ THE PREMIER CENTER SENSOK ( ភ្នំពេញ ) ចាប់ពីម៉ោង ៤ រសៀលតទៅ។ សម្រាប់សំបុត្រមាន ២ ជម្រើស គឺទី១ សំបុត្រតម្លៃ $3 ឬ 12 000 រៀល ទទួលបានសំបុត្រចូលរួមមួយសំបុត្រ និងទី២ សំបុត្រតម្លៃ $10 ឬ 40 000 រៀល ទទួលបានសំបុត្រចូលរួមមួយសំបុត្រ និង អាវ Atomic មួយ (Check in មុនគេចាប់ពីម៉ោង ៤រសៀលតទៅ)។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ ទេព បូព្រឹក្ស៕

























































Account
Security
Favourite Content