មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងលាន់មាត់សរសេរស្រីស្អាត Lauryn ដែលត្រូវបានគេដឹងថា ជាម្ចាស់បេះដូងរបស់កំពូលតារារ៉េប វណ្ណដា មិនត្រឹមតែមានសម្រស់ស្រស់ស្អាតតែម្យ៉ាងនោះទេ រឿងចង្ក្រានចានឆ្នាំង ក៏នាងពូកែដែរ។ ជាក់ស្ដែងប៉ុន្មានម៉ោងមុនគេឃើញ គណនីហ្វេសប៊ុក លោក ម៉ាន់ វណ្ណដា បានបង្ហោះសារមួយថា៖ «ឃ្លានចាប់ឆាយណាស់ គុំយូរហើយ» ស្រាប់តែមិនបានប៉ុន្មានម៉ោងផង Lauryn បានរៀបចំធ្វើសម្លរចាប់ឆាយ មានសាច់មាន់ និងបន្លែស្រស់ បន្លែ ក្រៀម ចម្អិនភ្លាមៗទាន់ចិត្តតែម្ដង។

នៅលើទំព័រហ្វេសប៊ុកគូស្នេហ៍របស់ វណ្ណដា បានបង្ហោះនៅក្នុង Story ពីសកម្មភាពនាង ធ្វើសម្លរចាប់ឆាយយ៉ាងទំនងគួរឱ្យចង់ញ៉ាំណាស់ ហើយទន្ទឹមនឹងនោះដែរ មានអ្នកគាំទ្របានចូលទៅបញ្ចេញមតិព្រោងព្រាតថា នាងពិតជាពូកែណាស់រឿងចម្អិតម្ហូប បែបនេះហើយបានជា វណ្ណដា ស្រលាញ់ ព្រោះនាងមិនមែនមានតែសម្រស់ហើយអត់ចេះធ្វើម្ហូបនោះទេ។


កន្លងទៅមុនបង្ហាញមុខគូស្នេហ៍ជាសាធារណៈ វណ្ណដា ធ្លាប់បានផ្ដល់បទសម្ភាសមួយថា មនុស្សស្រីដែលខ្លួនស្រលាញ់ គឺត្រូវជានារីដែលចេះចម្អិនម្ហូបផងដែរ នៅក្នុងចំណោមលក្ខខណ្ឌជាច្រើនទៀត ដែលលោកមើលជាមុន ថានារីម្នាក់ណាដែលអាចរួមដំណើរជីវិតជាមួយគ្នាបាន៕























































Account
Security
Favourite Content