គ្រាន់តែស្ថាប័ន Miss Universe Cambodia 2023 ប្រកាសបើកឱ្យស្រ្តីគ្រប់ទម្រង់មានសិទ្ធិអាចដាក់ពាក្យប្រកួតប្រជែងកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ អ្នកម៉ាក់កូន ២ តូច ស៊ីណេ មិនញញើតក្នុងការដាក់ពាក្យចូលរួមប្រកួតប្រជែងដណ្តើមមកុដជាមួយបេក្ខភាពផ្សេងឡើយ។ ស៊ីណេ ហៅ Shine Shine ជាបេក្ខភាព Miss Universe តំណាងខេត្តព្រះសីហនុ ហើយបច្ចុប្បន្ននាងកំពុងញញឹកហ្វឹកហាត់ទាំងយប់ទាំងថ្ងៃ ដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពដទៃទៀត។


អ្នកម៉ាក់សម័យថ្មី Shine Shine ឱ្យដឹងកាលពីពេលថ្មីៗថា ការពិតទៅនាងស្រមៃចង់ចូលប្រកួតបវរកញ្ញាយូរមកហើយ តែដោយសារកន្លងមកពុំធ្លាប់មាន content ប្រកួតសម្រាប់ អ្នកម្ដាយឡើយ ដូច្នេះការដាក់ពាក្យប្រកួតកម្មវិធី MUC 2023 នេះ គឺដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនឯង។
Miss Universe តំណាងខេត្តព្រះសីហនុទទួលស្គាល់ថា នាងពិតជារវល់ខ្លាំងណាស់ ព្រោះត្រូវមើលថែកូនផងប្រកួតផង តែយ៉ាងណានាងមិនចុះចាញ់ឡើយ ទោះរវល់ប៉ុណ្ណាក៏ត្រូវតែមានពេលមើលថែទាំរូបសម្រស់ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនឯង ទោះបីធ្វើមិនបានល្អដូចអ្នកនៅលីវ តែនាងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។



អ្នកម៉ាក់វ័យក្មេងនេះឱ្យដឹងបន្តថា សម្រាប់ការចូលរួមប្រកួតនេះ គឺនាងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមគ្រួសារ មិត្តភ័ក្ត មនុស្សជុំវិញខ្លួន ពិសេសគឺស្វាមីរបស់នាងតែម្តង។ ដូច្នេះហើយទើបនាងមានថាមពលខ្លាំងក្លាក្នុងការប្រកួតប្រជែងដណ្តើមកមុដដ៏មានតម្លៃនេះ។
អ្នកនាង តូច ស៊ីណេ ប្តេជ្ញាចិត្តថា ទោះជាយ៉ាងណាក៏នាងត្រូវតែចូលទៅ Top 5 ឱ្យបាន ព្រោះសព្វថ្ងៃនេះនាងស្វាហាប់ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លាំងណាស់ ពោលគឺឱ្យតែទំនេរ ស៊ីណេ ឆ្លៀតរៀនដើរគ្រប់ពេល សូម្បីតែកូនដេកលក់ក៏នាងឆ្លៀតរៀនដើរដែរ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង។





បេក្ខភាព Miss Universe តំណាងខេត្តព្រះសីហនុ សង្ឃឹមថា នាងអាចជាកម្លាំងចិត្តឱ្យសុភាពនារីទាំងឡាយកុំបោះបង់ចោលខ្លួនឯង ទោះបីយើងមានកូនហើយក្តីក៏ត្រូវតែចេះថែរក្សាសម្រស់ឱ្យស្រស់ស្អាត និងស្រលាញ់ខ្លួនឯងឱ្យច្រើន ហើយបងមានក្តីស្រមៃមិនទាន់បំពេញបំណងដូចនាង យើងគួរតែក្លាហានធ្វើវាឱ្យបាន។ ជាក់ស្តែង ដូចរូបនាងជាដើម ពេលដែលដើរលើឆាក Miss Universe Cambodia 2023 លើកដំបូងនាងភ័យណាស់ ហើយធ្វើមិនបានល្អទេ តែដោយសារការហ្វឹកហាត់មិនបានជាប់លាប់ ពេលនេះនាងមានទំនុកលើខ្លួនឯងច្រើនជាងមុន ហើយជឿជាក់ខ្លួនឯងនឹងធ្វើបានល្អក្នុងការប្រកួតនេះ។
សូមជម្រាបថា អ្នកនាង តូច ស៊ីណេ អាយុ ២៦ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ នាងបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យសង្គមកិច្ច និងអាចនិយាយបាន ភាសា គឺ ខ្មែរ អង់គ្លេស និងចិន។ មុនពេលរៀបការសាងគ្រួសារជាមួយស្វាមីជនជាតិម៉ាឡេស៊ី Shine Shine ធ្លាប់ជាតារាម៉ូដែល freelance ម្នាក់ តែរយៈពេលប្រមាណ ២ ឆ្នាំចុងក្រោយនេះ នាងផ្តោតលើការងារ និងការមើលថែទាំកូនប៉ុណ្ណោះ ចំណែកការងារ freelance នៅទទួលធ្វើតិចតួច ទើបពេលនេះដែលនាងសម្រេចចិត្តងាកមករកវិថីសិល្បៈម្តងទៀត តាមរយៈការដាក់ពាក្យប្រកួត Miss Universe Cambodia 2023៕



















































Account
Security
Favourite Content