នរណាក៏ដឹងថាគូស្នេហ៍វ័យក្មេងដែលភ្ជាប់ពាក្យកក្រើកពីចុងឆ្នាំ ២០២២ ទទួលបានការគាំទ្រពីហ្វេន និងមិត្តរួមអាជីពទាំងចាស់ទាំងក្មេង ព្រោះអ្នកទាំង ២ មានរូបសម្បត្តិ ព្រមនឹងចរិយាសម្បត្តិល្អដូចគ្នាទាំងព្រម។ ថ្មីៗនេះកូនស្រីម្ចាស់សម្អាងការ ប្រណិតនារី និងគូដណ្ដឹង បានបង្កើតរបររួមគ្នា មុនរៀបការ។


ផលិតផលថ្មីដែល ស្រីនា និងគូដណ្ដឹងរួមគ្នាបង្កើតនោះ គឺជា Sunscreen ឈ្មោះថា We Young ដែលអ្នកទាំង ២ បានខិតខំសម្រិតសម្រាំងជាយូរ ដើម្បីសុខភាពស្បែកអ្នកប្រើ។ ទាំង ស្រីនា និង វិសាល បានឲ្យដឹងថា ការផលិត Sunscreen នេះឡើង ព្រោះមិនចង់ចំណាយពេលច្រើនក្នុងការ make up ដោយផលិតផលថ្មីនោះ smooth លឿន ស្អាតទៀត។
វិសាល បានរៀបរាប់ពីគុណសម្បត្តិនៃ Sunscreen ថាវាមិនមែនជាផលិតផលសម្រាប់មនុស្សវ័យក្មេងប៉ុណ្ណោះទេ តែអាចប្រើបានគ្រប់វ័យ ទាំងបុរស- ស្ត្រី ហើយអត្ថន័យទៀតសោតមិនមែនផ្ដោតលើការស្រស់ស្អាតតែម្យ៉ាងឡើយ គឺចង់សំដៅមានន័យថា ក្មេងរហូត។


ទាំង ស្រីនា និង ហេង វិសាល ពិតជាគូស្នេហ៍ដែលខិតខំប្រឹងប្រែងណាស់ក្នុងការងារ ហើយបានបង្កើតអ្វីរួមគ្នា ដើម្បីទុកជាចំណងដៃនៅថ្ងៃរៀបការ។ ជា ស្រីនា និង ហេង វិសាល ទទួលបានការគាំទ្រពីហ្វេនចំពោះស្នេហារបស់ពួកគេយ៉ាងពេញទំហឹង ព្រោះទាំងការសិក្សាពូកែ និងគ្រួសារសុទ្ធតែស័ក្តិសមគ្នា។ ជាពិសេសអ្នកទាំង ២ គ្មានប្រវត្តិព័ត៌មានអាស្រូវស្នេហាឡើយ។
ស្នេហារបស់អ្នកទាំង២ ធ្វើឲ្យមហាជនស្ញប់ស្ញែងដោយសារមានការទទួលស្គាល់ពីចាស់ទុំទាំងទ្វេ។ ក្រោយភ្ជាប់ពាក្យអ្នកទាំង ២ កាន់តែមមាញឹកក្នុងការងារប្រម៉ូតផលិតផល និងកាក់កបការសម្ដែងរឿងខ្លីជាមួយគ្នា រហូតថ្មីៗនេះបានបង្កើតមុខជំនួញរួមគ្នា ក្រោយធ្វើការសាកល្បងខ្លួនឯងផ្ទាល់រយៈពេល ២ ឆ្នាំ ទម្រាំអាចចេញលើទីផ្សារបាន៕
























Account
Security
Favourite Content