ទីក្រុងញូវយ៉កបានសម្រេចបិទឆ្នេរឈ្មោះ Rockaway ដែលជាឆ្នេរដ៏ពេញនិយមរបស់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីស្ត្រីវ័យ ៥០ឆ្នាំម្នាក់ត្រូវបានត្រីឆ្លាមខាំ។
មន្ត្រីឧទ្យានទីក្រុងញូវយ៉កបាននិយាយថា ស្ត្រីរូបនេះបានហែលទឹកទៅជិតឆ្នេរ 59th Street នៅពេលដែលត្រីឆ្លាមខាំជើងរបស់នាង។ ពេលកើតហេតុ ក្រុមសង្គ្រោះបានស្រង់ស្ត្រីរូបនោះចេញពីក្នុងទឹក ហើយបានធ្វើការសង្គ្រោះបឋម មុនពេល បញ្ជូននាងទៅកាន់មន្ទីរពេទ្យ។

ក្រុមមន្ត្រីបន្តថា នាងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដ្បិតរបួសមុតយ៉ាងជ្រៅចូលទៅក្នុងភ្លៅរបស់នាង ប៉ុន្តែគ្រោះថ្នាក់ដល់ជីវិតនោះទេ។ នាយកដ្ឋានឧទ្យានញូវយ៉កបានចេញមុខលើកឡើងថា ឧបទ្ទវហេតុនេះគឺករណីត្រីឆ្លាមខាំមនុស្សជាលើកដំបូងហើយនៅលើឆ្នេរ Rockaway។
ជុំវិញ ឧបទ្ទវហេតុដដែលនេះ អ្នកជំនាញបកស្រាយថា ត្រីឆ្លាមកាន់តែច្រើនឡើងបានហែលទៅជិតច្រាំង ដោយសារតែទឹកឡើងកម្ដៅខ្លាំងពីការប្រែប្រួលអាកាសធាតុ បូករួមទាំងច្បាប់ថ្មីមួយនៅទីក្រុងញូវយ៉ក ដែលការពារប្រភពអាហារចម្បងរបស់ត្រីឆ្លាម គឺត្រីលេនដ្ឋាន។
ក្រោយហេតុការណ៍នេះ អភិបាលក្រុងញូវយ៉កលោកស្រី Kathy Hochul បាននឹងកំពុងបញ្ជូនដ្រូន បន្ថែមទៀតទៅកាន់មន្ត្រីក្នុងតំបន់ ដើម្បីស្កែនរកត្រីឆ្លាមនៅជិតច្រាំង និងអាចចេញការពារជីវិតអ្នកទេសចរ ក្នុងករណីប្រសិនបើចាំបាច់។


មកទល់ពេលនេះ នាយកដ្ឋានឧទ្យានបានឱ្យដឹងថា បើទោះបីមន្ត្រីបញ្ចេញឧទ្ធម្ភាគចក្រ និងបញ្ចូលអ្នកជំនាញហែលទឹក ស្វែងរកត្រីឆ្លាមក្នុងទឹក ប៉ុន្តែរកមិនឃើញសោះ៕




















































Account
Security
Favourite Content