ថ្មីៗ នេះ តារាសម្ដែងស្រី Song HyeKyo បានធ្វើបទសម្ភាសន៍ជាមួយខាង JTBC ដែលជាការលេចមុខដំបូងបន្ទាប់ពីឈ្នះពានរង្វាន់ធំក្នុងកម្មវិធី Blue Dragon Series 2023។ ក្នុងនោះ នាងបាននិយាយរឿងរ៉ាវមួយចំនួនទាក់ទិននឹងជីវិតឯកជន និងការថែរក្សាសម្រស់។



បន្ទាប់ពីត្រូវបានគេចោទសួរអំពីការថែរក្សាសម្រស់នៅពេលការងាររវល់ខ្លាំង តារាស្រី Song HyeKyo ក៏បានលើកឡើងថា៖ នាងតែងតែផឹកវីតាមីន និងញ៉ាំអាហារមានជីវជាតិដើម្បីមានកម្លាំងថាមពល។ នាងក៏ផ្ដោតលើការហាត់ប្រាណច្រើនដើម្បីបញ្ចេញជាតិពុល។ ជាពិសេស នាងព្យាយាមគិតរឿងវិជ្ជមាន បើទោះជាជួបបញ្ហាពិបាកដោះស្រាយប៉ុណ្ណាកដ៏ដោយ។



ជាមួយគ្នាដែរ នាងក៏ត្រូវបានគេចោទសួរពីរូបមន្ដថែរក្សាសម្រស់ឱ្យក្មេងជាងវ័យបើទោះជាមានវ័យជាង ៤០ ឆ្នាំ។ ជាការឆ្លើយតប នាងបានលើកឡើងបែបនិយាយលេងសើចថា៖ មិត្ដភក្ដិរបស់នាងសុទ្ធតែស្អាតៗ និងក្មេងៗខ្លាំង។ នាងចង់ថែរក្សាសម្រស់របស់ខ្លួនឱ្យស្អាតជាងមុន នៅពេលដែលនាងកាន់តែចាស់ ដូច្នេះនាងព្យាយាមគិតពីរឿងល្អៗ និងវិជ្ជមាន។


នាងបន្ដថា៖ មនុស្សជាច្រើនតែងនិយាយថា នៅពេលដែលគិតពីរឿងល្អៗ និងសប្បាយចិត្តរូបសម្រស់របស់យើងក៏ស្អាត និងស្រស់ស្រាយជាងមុន។ អ៊ីចឹងហើយ នាងលែងគិតរឿងស្មុគស្មាញច្រើន និងព្យាយាមគិតល្អ ធ្វើល្អ រស់នៅឱ្យបានល្អធ្វើបែបនេះទើបមិនមានអារម្មណ៍ខុសឆ្គងចំពោះខ្លួនឯង៕


























Account
Security
Favourite Content