ប្រិយមិត្តជាអ្នកគាំទ្រខេប៉ុបជាច្រើនបានដឹងរួចទៅហើយថា សមាជិកកូនច្បងរបស់ BTS គឺ Jin បានកំពុងបំពេញភារកិច្ចរបស់ចូលហាត់ទាហាន ដើម្បីបម្រើជាតិ។ អស់រយៈពេលប្រមាណជា ៧ ខែទៅហើយ ចាប់តាំងពីពេលដែលរូបលោកបានលាមហាជន និងធ្វើឱ្យអ្នកគាំទ្រហាក់មានការនឹករលឹកខ្លាំង។

ថ្មីៗ នេះ Jin បានបង្ហោះរូបប៉ុន្មានស្លឹកជាមួយសមាជិកក្រុម WINNER គឺ SeungYoon លើបណ្ដាញសង្គម Weverse។ អ្វីដែលអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលនោះគឺ Jin ជាអ្នកបង្ហាត់ និងមើលថែ SeungYoon រយៈពេល ៦ សប្ដាហ៍។ លើសពីនេះ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលនោះ រូបសម្រស់របស់ Jin មើលទៅកាន់តែសង្ហាជាងមុន និងមើលទៅកាន់តែចាស់ទុំច្រើន។


ជាមួយគ្នាដែរ រូបភាពរបស់លោកបានក្លាយជាប្រធានបទត្រូវប្រជាជនកូរ៉េយកពិភាក្សា និងលើកឡើងថា បើទោះជាចូលហាត់ទាហាន នៅហាលថ្ងៃ ហត់ច្រើនជាងមុន ប៉ុន្ដែ Jin នៅតែមើលទៅស្រស់ស្រាយ និងកាន់តែរឹងមាំជាងមុនទៅទៀត។ ជាពិសេស ពិតជាសង្ហាមើលទៅដូចតួប្រុសក្នុងរឿងភាគអ៊ីចឹង។


បើតាមសម្ដីរបស់អ្នកដែលនៅកន្លែងហាត់ទាហានជាមួយតារាប្រុសរូបនេះ បានឱ្យដឹងថា លោកមិនត្រឹមតែមានរូបរាងសង្ហាឡើយសូម្បីតែអត្តចរិតក៏គួរឱ្យស្រឡាញ់ចូលចិត្ដខ្លាំង។ លោកជាបុគ្គលដែលយកចិត្តទុកដាក់ខ្លាំងលើកិច្ចការរបស់ខ្លួន និងតែងទទួលបានការសរសើរពីមនុស្សជុំវិញ។ បើគ្មានអ្វីប្រែប្រួលទេ Jin នឹងបំពេញភារកិច្ចរបស់ខ្លួនចប់រួចរាល់ពាក់កណ្ដាលឆ្នាំ ២០២៤ និងត្រឡប់មកជួបអ្នកគាំទ្រវិញឆាប់ៗក្នុងពេលខាងមុខ៕























































Account
Security
Favourite Content