កត្តាជំរុញចិត្តឱ្យ ស្រីស្អាត វណ្ណៈ បូរមី ចូលប្រកួត Miss Universe Cambodia 2023

ហ្វេនៗអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលតារាសម្តែង និងជា Influencer ល្បីឈ្មោះ កញ្ញា វណ្ណៈ បូរមី ប្រកាសខ្លួនចូលប្រកួតកម្មវិធីMiss Universe Cambodia 2023 ព្រោះកន្លងមកស្រីស្រស់សោភារូបនេះ មិនដែលបង្ហើបតម្រុយឱ្យនរណាម្នាក់បានដឹងពីរឿងនេះឡើយ ទាល់តែផេកផ្លូវការ Miss Universe Cambodia ប្រកាសឡើង ទើបបែកធ្លាយដំណឹងនេះតែម្តង។

គ្រាន់តែឃើញការប្រកាសនេះភ្លាម ហ្វេនៗរបស់ បូរមី​ នាំគ្នាជ្រួលច្របល់បន់ឱ្យតែការប្រកួតមកដល់ឆាប់ៗ ព្រោះគេចង់ឃើញស្រីស្អាតរូបនេះបញ្ចេញសមត្ថភាពលើឆាកប្រកួត។

ប្រាប់ឱ្យដឹងក្រោយត្រូវប្រកាសជាបេក្ខនារីជាប់តាមរយៈរូបថតលើកដំបូង វណ្ណៈ បូរមី ថា មែនទែនទៅនាងមានចិត្តចង់ចូលប្រកួតកម្មវិធីបវរកញ្ញាយូរមកហើយ តែដោយសារជាប់រវល់រៀន រកស៊ី និងការងារផ្សេងៗទៀតទើបត្រូវពន្យាមកដល់ពេលនេះ។ កាលពីឆ្នាំមុននេះ នាងក៏គិតចង់ចូលប្រឡង Miss Grand Cambodia 2022 ដែល តែដោយសាររវល់ពេកដកឃ្លាមិនរួចទើបខកឱកាសនោះទៅ។ ប៉ុន្តែ សម្រាប់ឆ្នាំនេះ បូរមី គិតថាជាឱកាសល្អសម្រាប់នាង ហើយនាងគិតថាបើនៅតែទន្ទឹងរង់ចាំពេលវេលាល្អនោះ គឺមិនដឹងពេលណាទេ ដូច្នេះទើបសម្រេចចិត្តដាក់ពាក្យប្រកួតឆ្នាំនេះតែម្តងទៅ។

កត្តាជំរុញចិត្តឱ្យ ស្រីស្អាត វណ្ណៈ បូរមី ចូលប្រកួត Miss Universe Cambodia 2023 គឺដោយសារនាងចង់យកឈ្នះខ្លួនឯង ព្រោះសព្វថ្ងៃនាងនៅមានរឿងច្រើនណាស់ដែលមិនទាន់អាចយកឈ្នះខ្លួនឯងបាន។ បូរមី គិតថា ការចូលប្រកួតប្រជែងបវរកញ្ញា ជាកម្លាំងទឹកចិត្តដែលធ្វើឱ្យនាង Challenge ជាមួយ ជីវិតខ្លួនឯង ដើម្បីអាចយកឈ្នះអ្វីដែលខ្លួនឯងមិនទាន់អាចយកឈ្នះបាន។

មុនសម្រេចចិត្តចូលប្រកួត MUC 2023 បូរមី បានចំណាយតាមដាន និងធ្វើការសិក្សាស្វែងយល់ពីការប្រកួតបវរកញ្ញាផ្សេងៗជាច្រើន ដើម្បីជាចំណេះដឹងសម្រាប់ខ្លួនឯង។ប៉ុន្តែ ពេលនេះនាងនៅមិនទាន់មាន trading អ្វីនៅឡើយ គ្រាន់តែបានកំពុងហ្វឹកហាត់ការដើរជាមួយមិត្តភ័ក្តដែលមានជំនាញការដើរ Catwalk។ 

យ៉ាងណាមិញ បេក្ខភាពត្រៀមប្រកួត MUC 2023 រូបនេះ មានជំនឿចិត្តខ្ពស់លើខ្លួនឯង និងជឿជាក់ថា នាងនឹងធ្វើបានល្អក្នុងការប្រកួតនេះ ព្រោះនាងជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែកការគិតបែបវិជ្ជមាន ការបំផុសគំនិតថ្មីៗល្អៗដល់មនុស្សជុំវិញខ្លួន និងជាមនុស្សចូលចិត្តការស្រាវជ្រាវរឿងរ៉ាវថ្មីៗថែមទៀតផងដែរ។ ម៉្យាង នាងក៏ធ្លាប់ជាបេក្ខនារី​ប្រកួត​កម្មវិធី Freshie Girls & Boys កាលពី​ឆ្នាំ២០១៦ ដែលបានជាប់ដល់​បេក្ខនារី ៦រូប​ចុងក្រោយ ដូច្នេះនាងជឿជាក់លើខ្លួនឯងចំពោះការប្រកួតនេះ។

សូមជម្រាបថា វណ្ណៈ បូរមី ជាតារាសម្តែង និងជា Influencer ល្បីឈ្មោះបោះសំឡេងម្នាក់ក្នុងរង្វង់សិល្បៈខ្មែរ។ បូរមី អាយុ ២៤ឆ្នាំ ទម្ងន់ 48kg កម្ពស់ 1.70cm៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន

អតីតតួឯកប្រុស TVB លក់សិទ្ធិឱ្យក្រុមហ៊ុន AI ប្រើរូបភាពមុខកាលពីក្មេងរបស់ខ្លួនទៅផលិតរឿងថ្មី

ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភព

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់