សហគមន៍កំពង់ភ្លុកដង្ហែទីងមោងសាកល្បង លើកកម្ពស់ការទុកដាក់សំរាម និងការអភិរក្សជីវៈចម្រុះ

កាលពីរសៀល ថ្ងៃអាទិត្យទី ០៤ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានចែករំលែករូបភាពជិត ២០ សន្លឹកដោយបង្ហាញពីសកម្មភាពដង្ហែទីមោងដ៏គួរឱ្យទាក់ទាញ និងចាប់អារម្មណ៍។

អភិបាលរងខេត្តសៀមរាប រូបនេះបានសរសររៀបរាប់ដូច្នេះថា៖ «ឆ្លៀតទស្សនាមើលបងប្អូនសហគមន៍កំពង់ភ្លុកដង្ហែសាកល្បងទីងមោងកាន់ដោយដៃ រូបសត្វស្លាបជិតផុតពូជនិងត្រីកម្រៗ ធ្វើពីវល្លិរពាក់ ឫស្សី និងក្រដាស់ ដើម្បីលើកកម្ពស់ការយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងសហគមន៍ និងការអភិរក្សជីវៈចម្រុះនៅតាមដងបឹងទន្លេសាប។ ការដង្ហែទីងមោងនេះគឺជាផ្នែកមួយនៃកម្មវិធីជាច្រើនទៀត ដែលសហគមន៍កំពង់ភ្លុកគ្រោងនឹងរៀបចំឡើង នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន បុណ្យឆ្លងសាលាឆទាន ឆ្លងស្ពានមាត់ទន្លេ នាថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក»។

លោកបន្តរៀបរាប់៖ «ពិតជាគួរឱ្យស្ងើចសរសើរគំនិតច្នៃប្រឌិត និងសកម្មភាពដើម្បីប្រយោជន៍រួមរបស់បងប្អូនសហគមន៍កំពង់ភ្លុកណាស់ ឃើញហើយធ្វើឱ្យមានសង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតដ៏ស្រស់ស្អាតរបស់សហគមន៍មួយនេះ»។

គួរបញ្ជាក់ថា  ការដង្ហែនេះគឺជា​ត្រៀមខ្លួនសម្រាប់ ​ប្រារព្ធ​ព្រឹ​ត្ដិការណ៍​ទេសចរ​ណ៍​បរិស្ថាន​ប្រចាំ ​២០២៣ ​និង​ដើម្បី​អប​អរ​សាទរ​ទិវា​បរិស្ថាន​ជាតិ និង​ពិភព​លោក ​ក្រោម​ប្រធាន​បទ «ស្តារ​ឡើង​វិញ​ប្រព័ន្ធ​អេកូ​ឡូស៊ី​​បឹង​ទន្លេ​សាប»​។

ជាមួយគ្នានេះ ​ព្រឹ​ត្ដិការណ៍​នៅ​ថ្ងៃទី​១៧​ និង​១៨​ ខែមិថុនា​ខាង​មុខ ប្រជា​សហ​គមន៍ ក៏​នឹង​ប្រារព្ធ​រួមគ្នា​នូវ​ពិធី​បុណ្យ​សមុទ្រ​ទឹក​សាប​ផងដែរ​ដើម្បី​គោរព​ទៅដល់​ទឹក​ទន្លេ​សាប​ដ៏​ធំល្វឹង​ល្វើយ ​ដែល​បាន​ផ្តល់​ផល​ចម្រុះ​ដល់​ប្រជា​សហ​គមន៍​ទាំង​រដូ​វប្រាំង និង​វស្សា​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង