រឿង​ចម្លែក​ ៩យ៉ាង​​នៅ​ប្រទេស​ថៃ​ដែល​​ធ្វើ​ឲ្យ​ជន​បរទេស​ឆ្ងល់ និងមិន​យល់

១. ប្រទេស​ថៃ​មាន​សព្វនាម​សម្រាប់​ហៅ​ខ្លួន​ឯង​និង​អ្នក​ដទៃ​ជា​ច្រើន

បើ​ជា​ភាសា​អង់គ្លេស​គឺ​មាន​តែ​ U និង I បើ​ជា​ភាសា​ចិន​គឺ​មាន​តែ​ វ៉ និង នី​។ តែ​ភាសា​ថៃ​មាន​សព្វ​នាម​សម្រាប់​ហៅ​គ្នា​ច្រើន​មែន​ទែន​ដូច​ជា៖ ខ្ញុំ, អ្នក, ឯង, ខ្លួនឯង,យើង,នាង,លោក,អ្នកនាង,អូន,បង,​ដែល​យក​មក​ប្រើ​ទៅ​តាម​កាលៈទេសៈ​ផ្សេងៗ​គ្នា​។ពេល​ខ្លះ​គឺ​ហៅ​ឈ្មោះ​ខ្លួន​ឯង​ជំនួស​ឲ្យ​ពាក្យ​ថា​ “ខ្ញុំ”​ ឧទាហរណ៍៖ “បង​ញាំ​បាយ​មុន​ទៅ​ ហ្វា​មិន​ទាន់​ឃ្លាន​ទេ” ដែល​ពាក្យ​ថា​ “ហ្វា” គឺ​ជា​ឈ្មោះ​របស់​សាមីខ្លួន​ដែល​កំពុង​តែ​និយាយ​នោះ​ឯង។

២. ថៃ​ជា​ប្រទេស​ដែល​មាន​ឈ្មោះ​រាជ​ធានី​វែង​ជាង​គេ

ទូទាំង​សកល​លោក​ប្រហែល​ជា​ស្គាល់​ឈ្មោះ​រាជធានី​របស់​ប្រទេស​ថៃ​ថា​ ” ទីក្រុង​បាងកក”​ តែ​ឈ្មោះ​ពិត​វិញ​គឺ​វែង​ដល់​ថ្នាក់​សូម្បី​តែ​ជន​ជាតិ​ថៃ​មួយ​ចំ​នួន​ក៏​មិន​អាច​ទន្ទេញ​ចាំ​បាន​ដែរ។

ឈ្មោះ​រាជ​ធានី​ពេញ​របស់​ប្រទេស​ថៃ​គឺ​ ” Bangkok, Amonrathana, kosin, Mahintharayutthaya, Mahasathan Amornphiman, Avatan Sathi Sakkathatti, Yavissanukamprasit” តើ​អ្នក​អាច​ទន្ទេញ​ចាំ​ទេ?

៣. ហេតុអ្វី​ប្រជា​ជន​ថៃ​មាន​នាម​ត្រកូល​វែង​ម្ល៉េះ?

ក្នុង​ពេល​ដែល​ជាតិ​សាសន៍​ដ៏​ទៃ​មាន​នាម​ត្រកូល​ត្រឹម​តែ​ពីរ​បី​ព្យាង្គ​ ជន​ជាតិ​ខ្លះ​មាន​នាម​ត្រកូល​ត្រឹម​តែ​មួយ​ព្យាង្គ​។ តែ​ជន​ជាតិ​ថៃ​មាន​នាម​ត្រកូល​វែងៗ​អ្នកខ្លះ​មាន​ដល់​ទៅ​៩ព្យាង្គ​ នៅ​ពេល​ដែល​ត្រូវ​ធ្វើ​ឯកសារ​សំខាន់​ម្តងៗ​ប្រាប់​ទៅ​ថា​ត្រូវ​ប្រើ​ក្រ​ដាស់​អស់​ច្រើន​ណាស់។

៤. ហេតុ​អ្វី​ប្រជា​ជន​ថៃ​ចូល​ចិត្ត​សរសេរ​ 555+++ ?

នេះ​គឺ​មក​ពី​លេខ​ប្រាំ​នៅ​ក្នុង​ភាសា​ថៃ​បញ្ចេញ​សម្លេង​ថា​ “ហា” ដូច្នេះ​បើ​សរសេរ​លេខ​ប្រាំ​ច្រើន​ជាប់ៗ​គ្នា​គឺ​នឹង​ក្លាយ​ទៅ​ជា​ ” ហា​ហា​ហា” ដែល​វា​ជា​សំឡេង​សើច​នោះ​ឯង។

៥. ប្រទេស​ថៃ​ហេតុ​អ្វី​មើល​ឃើញ​អ្វីៗ​ក៏​កាត់​ចេញ​ជា​លេខ​​ឆ្នោត​បាន​?

មិន​ថា​ដើម​ឈើ​ សត្វ​គោ​ដែល​ទើប​តែ​កើត​មាន​ក្បាល​ពីរ​ ឬ​សូម្បី​តែ​ផ្លែ​ឪឡឹក​ពណ៌ស​ឬ​របស់​អ្វី​ផ្សេងៗ​ជា​ច្រើន​ទៀត​ក៏​អាច​យក​មក​កាត់​ជា​លេខ​បាន​ដែរ។

៦. ប្រជាជន​ថៃ​ហេតុ​អ្វី​បាន​ជា​មាន​ឈ្មោះ​សម្រាប់​ហៅ​ក្រៅចម្លែកៗម្ល៉េះ?

ឈ្មោះ​ហៅ​ក្រៅ​របស់​ប្រជា​ជន​ថៃ​រួម​មាន​៖ ឈ្មោះសត្វដូចជា ក្វាង= ក្តាន់, នុក=ចាប, ក្រៈតាយ= ទន្សាយ, ម៉េវ= ឆ្មា។ ឈ្មោះ​ជា​ផ្លែឈើ ស៊ុម= ក្រូច, ម៉ះ​ប្រាង= ម៉ាក់​ប្រាង, តែងម៉ូ= ឪឡឹក

ឈ្មោះ​ជា​បន្លែ តុន​ហម= ស្លឹកខ្ទឹម, ឃី​ង= ខ្ញី, តែងក្វា= ត្រសក់។ ឈ្មោះ​ជា​នំ វ៉ុន= ចាហួយ, ខេក=នំខេក, … ឈ្មោះ​ជា​សម្ភារៈ កែវ= កែវ, វេន= ចិញ្ចៀន, ឈ្មោះជា​លេខ នឹង= មួយ, សង=ពីរ

និង​ឈ្មោះ​ចម្លែកៗ​ជា​ច្រើន​ទៀតដូចជា ហ្វា= មេឃ, ហ្វុន= ភ្លៀង ជាដើម។

៧. ប្រទេស​ថៃ​គេ​ដាក់​សែន​អ្វី​នៅ​មុខផ្ទះ?

ចំណុច​នេះ​គឺ​សំដៅ​ពី​ព្រះ​ភូមិ​ដែល​ដាក់​តាំង​នៅ​ខាង​មុខ​ផ្ទះ​នោះ​ឯង។ តែ​បរទេស​គឺ​មិនដែល​មាន​អ្វី​បែប​នេះ​ទេ​រាល់ពេល​ដែល​ឃើញ​ជនជាតិ​ថៃ​យក​ចំ​ណី​អាហារ​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​ហើយ​សំ​ពះ​ធ្វើ​ឲ្យ​បរទេស​កើត​មាន​សំណួរ​ជា​ច្រើន​។

៨. ហេតុអ្វី​បាន​ជា​ប្រជាជន​ថៃ​ត្រូវ​ឈរ​ត្រង់​ខ្លួន​មុន​ពេល​កុន​ចាក់​បញ្ចាំង?

ជន​បរទេស​ជា​ច្រើន​រូប​បាន​ចូល​ទស្សនា​នៅ​ក្នុង​រោង​កុន​នៅ​ក្នុង​ប្រទេស​ថៃ។ គេ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ថា​ហេតុ​អ្វី​បាន​ជា​គ្រប់​គ្នា​ត្រូវ​ក្រោក​ឈរ​មុន​ពេល​កុន​ចាប់​ផ្តើម​បញ្ចាំង? នោះ​គឺ​ដោយ​សារ​តែ​គេ​ក្រោក​ឈរ​ដើម្បី​គោរព​ភ្លេង​ជាតិ​។ ចំណុច​នេះ​ធ្វើ​ឲ្យ​ជន​បរទេស​មួយ​ចំនួន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

៩.​ហេតុ​អ្វី​បាន​ជា​ប្រជាជន​ថៃ​ចូល​ចិត្ត​ដាក់​រូប​ភាព​ដូចៗ​គ្នា​នៅ​លើ​ជញ្ជាំង?

នោះ​គឺ​ជា​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​មហាក្សត្រ​ថៃ​។ ប្រ​ជា​ជន​ថៃ​ត្រូវ​តែ​មាន​រូប​នេះ​ស្ទើរ​តែ​គ្រប់​ផ្ទះ​ មិន​ថា​នៅ​ផ្ទះ​នៅ​តាម​ហាង​នៅ​កន្លែង​ការងារ​ នៅ​តាម​ក្រសួង​នានា​ឬ សូម្បី​តែ​ក្នុង​កាបូប​លុយ។

ទាំង​នេះ​គឺ​ជា​ការ​សម្ដែង​នូវ​ទឹក​ចិត្ត​ស្រឡាញ់​គោរព​ដល់​ព្រះ​មហាក្សត្រ​របស់​ប្រជាជន​ថៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម