រឿង​ចម្លែក​ និង​អស្ចារ្យ​ទាំង​ ៨ យ៉ាង​ដែល​មាន​នៅ​ឌូបៃ​តែ​ប៉ុណ្ណោះ

ដោយ​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច​ដែល​មើល​ទៅ​ស៊ីវិល័យ​អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា​ឌូបៃ​គឺ​ជា​ប្រទេស​តែ​ការ​ពិត​ទៅ​ឌូបៃ​គឺ​ជា​ក្រុង​មួយ​ក្នុង​ចំណោម​ក្នុង​ទាំង​៧​នៅ​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។ ឌូបៃ​ត្រូវ​បាន​ចាត់​ទុក​ជា​មហានគរ​ដែល​ពោរពេញ​ទៅ​ដោយ​សំណង់​មហិមា​គួរ​ជា​ទី​គាប់​ភ្នែក។ ថ្ងៃ​នេះ AMS ​ចង់​នាំ​ប្រិយមិត្ត​ទៅ​មើល​រឿង​ចម្លែក​ទាំង​៨​ដែល​កើត​មាន​ឡើង​ចំពោះ​តែ​ក្រុង​ឌូបៃ​។ ចង់​ដឹង​ថា​មាន​អ្វី​ចម្លែក​ខ្លះ?​ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.ទើប​តែ​ចាប់​ផ្ដើម​អភិវឌ្ឍ​នៅ​កំឡុង​ពេល​៥០​មុន

​ទី​ក្រុង​ឌូបៃ​ទើប​តែ​មាន​ប្រជាជន​សម្រុក​ចូល​មក​រស់​នៅ​ក្នុង​ឆ្នាំ​១៨៣៣។នេះ​គឺ​ជា​ទី​ប្រជុំ​ជន​ខ្នាត​តូច​មួយ​ដែល​តាំង​នៅ​ក្នុង​តំបន់​សមុទ្រ​ខ្សាច់។ រហូត​មក​ដល់​ឆ្នាំ​ ១៩៦៦​ក៏​ចាប់​ផ្ដើម​មាន​ការ​រុករក​ឃើញ​រ៉ែ​ប្រេង​កាត​រដ្ឋាភិបាល​ចាប់​ផ្ដើម​ផលិត​ប្រេង​ចេញ​ទៅ​លក់​នៅ​ក្រៅ​ដើម្បី​រក​ចំណូល​ចូល​មក​ក្នុង​ប្រទេស។

ទោះ​បី​ជា​រក​ចំណូល​បាន​យ៉ាង​ច្រើន​មហាសាល​ពី​រ៉ែ​ប្រេង​កាត​ក៏​ពិត​មែន​តែ​អ្នក​ជំនាញ​បាន​យល់​ឃើញ​ថា​ថ្ងៃ​ណា​មួយ​ប្រេង​នឹង​អស់​។ ហេតុ​នេះ​ហើយ​ទើប​រដ្ឋាភិបាល​ចាប់​ផ្ដើម​ពង្រឹង​ទៅ​លើ​ការ​សាងសង់​រួម​មាន​អាគារ​ពាណិជ្ជកម្ម​ កំពង់ផែ​ធំៗ​ និង​ព្រលាន​យន្ត​ហោះ​ជា​ដើម។ ប្រជា​ជន​អ្នក​ធ្វើ​ជំនួញ​នៅ​ទី​នេះ​មិន​ចាំ​បាច់​បង់​ពន្ធ​ជូន​រដ្ឋ​ឡើយ​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​ទាក់ទាញ​ឲ្យ​អ្នក​បណ្ដាក់​ទុន​ចូល​មក​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឌូបៃ។

២. ឌូបៃ​ឈរ​នៅ​ចំណាត់​ថ្នាក់​ដែល​មាន​អ្វីៗ​អស្ចារ្យ​ជាង​គេ​ ប្លែក​ជាង​គេ​បំផុត​ក្នុង​លោក​ដល់​ទៅ​១៣០​យ៉ាង

ប្រជាជន​ មហាសេដ្ឋី​ អ្នក​បណ្ដាក់​ទុន​ នៅ​ឌូបៃ​នាំ​គ្នា​ធ្វើ​រឿង​ចម្លែក​ជា​ច្រើន​ដែល​លើស​និង​ខុស​ប្លែក​ជាង​គេ​នៅ​លើ​លោក​ ជា​ពិសេស​សំណង់​អាគារ។ ក្នុង​នោះ​រួម​មាន​ សួនច្បារ​ដែល​ធំ​ជាង​គេ​ក្នុង​លោក​មាន​ផ្ទៃ​ដី​សរុប៧២​គីឡូ​ម៉ែត្រ​ ការ​តាំង​ពិព័រណ៍​​សួន​បាញ់​ទឹក​ធំ​ជាង​គេ​លើ​លោក​​ដោយ​បាន​ប្រើ​ភ្លើង​ចំនួន៦៦០០​គ្រាប់​ ធ្វើ​ឲ្យ​ទឹក​បាញ់​ឡើង​ទៅ​លើ​អាកាស​ដល់​ទៅ​ ១៣០​ម៉ែត្រ​ និង​មាន​កំណត់ត្រា​ជា​ច្រើន​ផ្សេង​ទៀត​សរុប​ជាង​ ១៣០​យ៉ាង។

៣.អាគារ​ដែល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​លោក​

​ឌូបៃ​គឺ​ជា​ទី​ក្រុង​ដែល​មាន​អាគារ​ខ្ពស់​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​លោក​ គឺ​អគារ Burj Khalifaកម្ពស់​៨២៨​ម៉ែត្រ មាន​ជាង​១៦០​ជាន់​ ជណ្ដើរ​ប្រអប់​វែង​ជាង​គេ​ហើយ​អាច​រត់​បាន​លឿន​បំផុត​ក្នុង​លោក។ ក្រៅ​ពី​នេះ​ក៏​មាន​អាង​ហែល​ទឹក​ដែល​ខ្ពស់​ជាង​គេ​​លើ​លោក​ដែល​ស្ថិត​នៅ​កំពូល​នៃ​អាគារ។ នេះ​គឺ​ជា​ការ​បង្ហាញ​ស្នា​ដៃ​ទៅ​លើ​ផ្នែក​ស្ថាបត្យកម្ម​ដ៏​សម្បើម​មហិមា​គ្មាន​គូ​ប្រៀប​។

៤. កោះ​សាង​ឡើង​ដោយ​ស្នា​ដៃ​របស់​មនុស្ស​មាន​ទំហំ​ធំ​ជាង​គេ​លើ​លោក

Palm Islands ​ជា​បណ្ដុំ​កោះ​ ចំណុច​គោល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​​របស់​ឌូបៃ​ដែល​បាន​កសាង​ឡើង​ដោយ​ស្នាដៃ​របស់​មនុស្ស ដោយ​ធ្វើ​ការ​បូម​ខ្សាច់​ពី​សមុទ្រ​រួច​យក​ទៅ​ចាក់​នៅ​ក្នុង​សមុទ្រ​ក្បែរ​មាត់​ច្រាំង ប្រឌិត​ឡើង​ឲ្យ​ក្លាយ​ទៅ ជា​ផ្ទៃ​ដី​ថ្មី​នៅ​លើ​ភព​ផែន​ដី​និង​ក្នុង​ផែន​ទី​ពិភពលោក។

៥. សណ្ឋាគារ​ផ្កាយ​៧​ដំបូង​គេ​បង្អស់​លើ​លោក

Burj Al Arab ​​​សណ្ឋាគារ​លំដាប់​ផ្កាយ​៧​ដំបូង​គេ​បង្អស់​ សាង​សង់​ឡើង​ស្តាយល៍​អា រ៉ាប់​ លយ​ចូល​ទៅ​ក្នុង​សមុទ្រ​ព្រោះ​សាងសង់​នៅ​លើ​កោះ​ផ្ទាល់​ខ្លួន។ ផ្លូវ​ចូល​ខាង​មុខ​តុប​តែង​លំអ​ដោយ​ការ​ស្រោប​មាស​សុទ្ធ​តម្លៃ​បន្ទប់​ចាប់​ពី​ ៩០០ដុល្លារ​ ទៅ​ដល់​ ៩០០០ដុល្លារ​ក្នុង​មួយ​យប់​ ដោយ​មាន​ការ​បម្រើ​សេវាកម្ម​លំដាប់​ World Class ព្រម​ទាំង​មាន​បន្ទប់​នៅ​ក្រោម​បាត​សមុទ្រ​ផង​ដែរ។

៦. ឡាន​ប៉ូលីស​​លឿន​ជាង​គេ​បំផុត​ក្នុង​លោក

មូល​ហេតុ​នេះ​គឺ​មក​ពី​ប៉ូលីស​នៅ​ឌូបៃ​ប្រើ​ឡាន​ទំនើប​មក​ធ្វើ​ជា​ឡាន​ប៉ូលិស​ទើប​អាច​បើក​បាន​ក្នុង​ល្បឿន​ ៤០៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ មូលហេតុ​ដែល​ប៉ូលិស​ត្រូវ​ប្រើ​ប្រាស់​រថយន្ត​ទំនើប​គឺ​ដើម្បី​ឲ្យ​សក្ដិសម​​នឹង​ឋានៈ​នៃ​មហានគរ​ឌូបៃ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អន្តរជាតិ។

៧. មនុស្ស​យន្ត​បញ្ជា​សត្វ​អូដ្ឋ​ពេល​រត់​ប្រណាំង

នៅ​អាមេរិក​មាន​ប្រណាំង​ប្រណាំង​សេះ​ នៅ​ថៃ​កម្ពុជា​មាន​ប្រណាំង​គោ​ក្របី​ នៅ​អារ៉ាប់​ដែន​ដី​ដែល​សម្បូរ​ទៅ​ដោយ​វាល​ខ្សាច់​គេ​ប្រណាំង​សត្វ​អូដ្ឋ​។ ការ​ប្រណាំង​សត្វ​នៅ​តាម​បណ្ដា​ប្រទេស​នានា​ចាត់​ទុក​ថា​ជា​កីឡា​តែ​នៅ​អារ៉ាប់រួម​ការ​ប្រណាំង​សត្វ​អូដ្ឋ​គឺ​ជា​ការ​ធ្វើ​ជំនួញ​មួយ​ដែល​ចុះ​ទុន​យ៉ាង​ច្រើន​មហាសាល​ទាំង​ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​អូដ្ឋ​ ការ​បង្វឹក​អូដ្ឋ​ រួម​ទាំង​ការ​ទិញ​សត្វ​អូដ្ឋ​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ក្បាល។ ដើម​ឡើយ​គេ​ប្រើ​ក្មេង​ជា​អ្នក​បញ្ជា​សត្វ​អូដ្ឋ​តែ​ដោយ​មាន​បញ្ហា​ទៅ​លើ​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្មេង​ទើប​គេ​ច្នៃ​មនុស្ស​យន្ត​ដែល​មាន​ទម្ងន់​ស្មើ​នឹង​ទម្ងន់​ក្មេង​ក្នុង​ការ​បញ្ជា​សត្វ​អូដ្ឋ​វិញ​ម្ដង។

៨. ឌូបៃ​ជា​ទីក្រុង​ដែល​មាន​ជន​បរទេស​រស់​នៅ​ច្រើន​ជាង​ប្រជាជន​ក្នុង​តំបន់

ប្រទេស​អារ៉ាប់រួម​មាន​ចំនួន​ប្រជាជន​ជាង​១០លាន​នាក់​ ទីក្រុង​ឌូបៃ​ជា​ទី​ក្រុង​ដែល​មាន​ប្រជាជន​​រស់​នៅ​ច្រើន​ជាង​ទី​ក្រុង​ដទៃ​។​ ចំនួន​ប្រជាជន​នៅ​ក្នុង​ទី​ក្នុង​ឌូបៃ​ ជាង​៣លាន​នាក់​ ៨៥​%​ជា​ជន​បរទេស​ដែល​ចូល​ទៅ​ធ្វើ​អាជីវកម្ម​ និង​បម្រើ​ការងារ ៕

អត្ថបទ​ដោយ​៖ មរកត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម