ឈប់​ទៅ​បើ​មិន​ចង់​បែក​គ្នា​ឆាប់​​! រឿង​តូចៗ ​៦យ៉ាង​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​​ឈ្លោះ​ប្រកែក​គ្នា​មិន​ចេះ​ចប់​

រាល់​សម្ព័ន្ធ​ភាព​របស់​គូ​ស្នេហ៍​គឺ​មាន​ទាំង​ពេល​សុខ​និង​ទុក​ខ្លះ​ជា​រឿង​ធម្មតា​។ តែ​អ្វី​ដែល​ពិបាក​បំ​ផុត​នោះ​គឺ​ការ​ដែល​គូ​ស្នេហ៍​ចូល​ចិត្ត​ឈ្លោះ​គ្នា​ដោយ​សារ​តែ​រឿង​មិន​សម​ជា​រឿង​។ ឥឡូវ​នេះ​យើង​មក​មើល​ថា​តើ​មាន​រឿង​តូច​តាច​អ្វី​ខ្លះ​ដែល​តែង​តែ​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ឈ្លោះ​ប្រ​កែក​គ្នា​ជា​ញឹក​ញាប់?

១. ទទួល​ទូរស័ព្ទ​យឺត​ និង​ តប​សារ​យឺត

​សូម​អ្នក​ដែល​មិន​ទាន់​មាន​គូ​កុំ​គិត​ថា​វា​ជា​រឿង​តូច​តាច​ឲ្យ​សោះ ព្រោះ​នេះ​គឺ​ជា​បញ្ហា​ធំ​លំ​ដាប់​ប្រ​ទេស​របស់​អ្នក​មាន​គូ។ នៅ​ពេល​ដែល​ភាគី​ម្ខាង​ទៀត​សួរ​ថា​តើ​អ្នក​រវល់​ធ្វើ​អី?​ហេតុ​អ្វី​មិន​លើក​ទូរស័ព្ទ​? ហេតុ​អ្វី​មិន​តប​សារ? ពេល​នោះ​សូម​អ្នក​ត្រៀម​ចិត្ត​ទុក​ឲ្យ​ហើយ​ទៅ​បើអ្នក​រក​ចម្លើយ​មក​ឲ្យ​គេ​មិន​បាន​ល្អ​ពេល​នោះ​គឺ​សក់​អ្នក​ណា​ក្បាល​អ្នក​នោះ​ហើយ។

២. ញៀន​នឹង​បណ្តាញ​សង្គម

​អ្នក​ណា​ខ្លះ​ដែល​ញៀន​ជា​មួយ​នឹង​បណ្តាញ​សង្គម​ខ្លះ?​ មិន​ថា​តែ​ Facebook ឬ Instagram នោះ​ទេ។ អ្នក​ខ្លះ​ជ្រុល​ទៅ​ចុច​ Like ទៅ Comment ​ ឬ​ ​ Add friend ​ ទៅ​អ្នក​ផ្សេង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មិន​ពេញ​ចិត្ត​។ មាន​គូ​ស្នេហ៍​មិន​តិច​នោះ​ទេ​ដែល​តែង​តែ​ឈ្លោះ​ប្រ​កែក​គ្នា​ដោយ​សារ​តែ​រឿង​នេះ​គូ​ខ្លះ​ឈ្លោះ​រហូត​ដល់​ចែក​ផ្លូវ​គ្នា​ក៏​មាន​។ នេះ​មក​ពី​ការ​ប្រច័ណ្ឌ​ហួង​ហែង​និង​ខ្លាច​បាត់​បង់។

៣. អំឡុង​ពេល​នោះ​របស់​ស្រ្តី

នេះ​គឺ​ជា​ពេល​ព្រលឹង​ចុង​សក់​ខ្លាំង​បំផុត​របស់​បុរស​ៗ​។ ស្រីៗ​យើង​មួយ​ចំ​នួន​អ័រម៉ូន​ប្រែ​ប្រួល​ពី​មុន​ធ្លាប់​តែ​ទន់​ភ្លន់​ក៏​ក្លាយ​ទៅ​ជា​មេ​ខ្លា​ ពូកែ​ខឹង​ ពូកែ​មួម៉ៅ​ អារម្មណ៍​ប្រែប្រួល​មិន​ទៀង​ធ្វើ​អ្វី​ក៏​ផ្គាប់​ចិត្ត​មិន​ត្រូវ​។ ពេល​ខ្លះ​អាច​ឈាន​ទៅ​រក​ការ​ឈ្លោះ​ប្រកែក​គ្នា​ថែម​ទៀត​ផង​ប្រ​សិន​បើ​ភាគី​ម្ខាង​ទៀត​មិន​យល់​ពី​គ្នា​ ឬ ខ្វះ​ការ​អត់​ធ្មត់។

៤.​ពូ​កែ​ចាយ​លុយ

មនុស្ស​ស្រី​កើត​មក​គឺជា​គូ​នឹង​គ្នា​ជាមួយ​រឿង​ទិញ​អីវ៉ាន់​ស្រាប់​ទៅ​ហើយ​។ មិន​ថា​ឃើញ​របស់​អ្វី​ក៏​ចង់​បាន​ស្ទើរ​តែ​ទាំង​អស់​ តែ​ពេល​ភ្ញាក់​ខ្លួន​មក​វិញ​ម្តង​ទៀត​មើល​លុយ​ក្នុង​បញ្ជី​ក៏​អស់​បាត់​ទៅ​ហើយ។រឿង​លុយ​កាក់​ជា​រឿង​សំ​ខាន់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ​ពុំ​នោះ​ទេ​អាច​ធ្វើ​ឲ្យ​កើត​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ធំ​ដុំ​បាន​។

៥.​រឿង​ញ៉ាំ

“ថ្ងៃ​នេះ​គួរ​ញ៉ាំ​អី​គេ​? អី​ក៏​បាន​!” នេះ ​គឺ​ជា​ប្រយោគ​ពិឃាដ​ដែល​អាច​ឈាន​ទៅ​រក​ការ​កើត​ឡើង​នូវ​សង្គ្រាម​លោក​លើក​ទីបី​បាន។ ម្នាក់​ចង់​ញ៉ាំ​ហាង​នេះ​ ម្នាក់​ទៀត​ចង់​ញ៉ាំ​ហាង​នោះ​រើស​ទៅ​រើស​មក​នូវ​តែ​មិន​ត្រូវ​រ៉ូវ​គ្នា​ចុង​ក្រោយ​ឈ្លោះ​គ្នា​លែង​បាន​បាន​ទាំង​ពីរ​នាក់​ក៏​មាន។

៦. សង្សារ​ចាស់​

ហាម​ដាច់​ខាត​សម្រាប់​សង្សារ​ចាស់​​រំឭក​តែ​បន្តិច​ក៏​អាច​ធ្វើ​ឲ្យ​កើត​មាន​រលក​យក្ស​ស៊ូណាមិ​បាន​ដែរ។ គូស្នេហ៍​ខ្លះ​ពេល​ឈ្លោះ​គ្នា​ជ្រុល​មាត់​ទៅ​និយាយ​ដល់​រឿង​សង្សារ​ចាស់​យក​មក​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​រហូត​ក្លាយ​ជា​ការ​ឈ្លោះ​គ្នា​ធំ​ដុំ​តែ​ម្តង។ រឿង​ដែល​ទាក់​ទង​នឹង​អ្នក​ចាស់​គឺ​ជា​រឿង​អតីត​សូម​កុំ​យក​មក​និយាយ​ជា​មួយ​អ្នក​បច្ចុប្បន្ន​ឲ្យ​សោះ​បើ​មិន​ចង់​ឲ្យ​ភ្នំ​ភ្លើង​ផ្ទុះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។