បើ​មិន​ស្រឡាញ់​គេ​ទេ ហើយ​បន្ដ​ធ្វើ​បែប​នេះ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​អាត្មានិយម​​បំផុត

មនុស្ស​ជា​ច្រើន​​ តែង​តែ​និយាយ​ថា ស្នេហា គឺ​អាត្មានិយម ស្មុគ​ស្មាញ​ពិបាក​យល់​ ហើយ​វា​មិន​ខុស​នោះ​ទេ ប្រសិន​បើ​អ្នក​គ្រាន់​តែ​ស្រឡាញ់​នរណា​ម្នាក់​ និង​សុខ​ចិត្ត​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​គេ។ ប៉ុន្ដែ​មែន​ទែន​ទៅ ប្រសិន​បើ​អ្នក​មាន​សំណាង​មាន​មនុស្ស​ យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​រាប់​អាន អ្នក​គួរ​តែ​មើល​ឃើញ​ពី​តម្លៃ​​របស់​ពួក​គេ មិន​គួរ​ឆ្លៀត​ឱកាស​កេង​ចំណេញ បោក​ប្រាស់​ទឹក​ចិត្ត​របស់​អ្នក​ដទៃ​ ដើម្បី​តែ​ប្រយោជន៍​របស់​ខ្លួន​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ខ្លួន​ជា​​មនុស្ស​ដែល​អត្មានិយម​ខ្លាំង​បំផុត។ បើអ្នក​ប្រទះឃើញថា​ខ្លួនកំពុងតែប្រព្រឹត្តនូវទង្វើអស់ទាំងនេះ ឆាប់ផ្លាស់ប្ដូរខ្លួនឯងភ្លាម៖

១ យក​អ្នក​ដទៃ​មក​កំដរ

អ្នក​មិន​​មាន​ភាព​ប្រាកដ​ប្រជា​ជាមួយ​នរណា​ម្នាក់ អ្នក​គ្រាន់​តែ​មាន​អារម្មណ៍​ឯកា ហើយ​យក​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​មក​ជំនួស បំបាត់​ភាព​អផ្សុក និង​លេង​សើច​ជា​មួយ​អារម្មណ៍​របស់​អ្នក​ដទៃ គិត​ថា​ខ្លួន​ឡូយ​អស្ចារ្យ​ មិន​ថា​មាន​រឿង​អ្វី គ្រប់​គ្នា​នឹង​នៅ​ក្បែរ​​អ្នក​ ខ្វល់ខ្វាយ​ពី​អ្នក។ ពេល​ដែល​ត្រូវ​ការ​គេ ក៏​ទៅ​រក ដល់​អស់​ប្រយោជន៍​ក៏លែង​ខ្វល់។ បើ​នៅ​តែ​បន្ដ​ធ្វើ​បែប​​នេះ ថ្ងៃ​មួយ​គេ​នឹង​ធុញ​ជា​មួយ​អ្នក​ដើរ​ចេញ​ដោយ​ខ្លួន​ឯង។

២ អាង​គេ​ស្រឡាញ់​ ចាប់​អារម្មណ៍ ឆ្លៀតឱកាស​កេង​ចំណេញ

ធម្មជាតិ​របស់​មនុស្ស គឺ​បើ​ដឹង​ថា មាន​គេ​ចាប់​អារម្មណ៍​ស្រឡាញ់​ តិច​ ឬ​ច្រើន នឹង​ឆ្លៀត​ឱកាស​កេង​ចំណេញ​លើ​ទឹក​ចិត្ត​របស់​គេ ដោយ​ប្រើ​ ឬ​ពឹង​គេ​ធ្វើ​នេះ ធ្វើ​នោះ ដើម្បី​តែ​បំពេញ​តម្រូវ​ការ​របស់​ខ្លួន ដឹង​ថា​គេ​ស្រឡាញ់​ច្បាស់​ជា​ជួយ​។ ប្រើ​យូរ​ៗ ម្ដង​ មិន​អី​ទេ តែ​បើ​ញឹក​ពេក ល្មម​ឈប់​ទៅ អាណិត​គេ​ខ្លះ​ផង។​

៣ រក​គេ​តែ​ពេល​មាន​ទុក្ខ

ដូច​គេ​និយាយ​ថា ពេល​សប្បាយ​មិន​ដែល​នឹក​ឃើញ ដល់​ពេល​មាន​ទុក្ខ មក​យំ​ស្រែក​ឲ្យ​គេ​ជួយ នឹក​ឃើញ​ចង់​ទាក់​ទង​គេ​មុន តែ​ពេល​ដែល​ត្រូវ​ការ​ផល​ប្រយោជន៍។

៤ មិន​ដែល​ខ្វល់​ពី​​អារម្មណ៍​អ្នក​ដទៃ​

អាង​តែ​គេ​ស្រឡាញ់ ពេល​ខ្លះ​មិន​ផ្តល់​កិត្ដិយស​ឲ្យ​គេ ស្រែក​ថា​ ឬ​និយាយ​លឺៗ នូវ​ពាក្យ​មិន​សមរម្យ ជ្រុល​លើស​លួស​ទៅ​កាន់​អ្នក​ដទៃ គិត​ថា​គេ​មិន​ស្មើ​នឹង​ខ្លួន ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត។ អាច​និយាយ​បាន​ថា ចិត្ត​អំណត់​របស់​មនុស្ស ​មាន​កំណត់ តែ​ជ្រុល​ពេល​គេ​ទៅ​ចោល​មិន​ស្ដាយ​ទេ។

៥ មានតែ​មក​ តែ​គ្មាន​ទៅ

អ្នក​ខ្លះ​សំឡឹង​មើល​ឃើញ​តែ​ផល​ប្រយោជន៍​ រក​តែ​ចំណេញ ហ៊ាន​ហា​មាត់​សុំ​ពឹង​គេ​ តែ​ពេល​គេ​ត្រូវ​ការ​អ្នក​វិញ​ អ្នក​បែរ​ជា​រត់​ចោល​ ធ្វើ​មិន​ដឹង​មិន​លឺ។ ចំណុច​នេះ មិន​ថា​តែ​ក្នុង​ន័យ​ស្នេហា​ ឬ​​អ្នក​ត្រូវ​បាន​គេ​ស្រឡាញ់ សូម្បី​តែ​ចំពោះ​​មិត្តភាព ក៏​ចាត់​ទុក​ថា​ជា​រឿង​ដែល​អត្មា​និយម​ដែរ។

៦ មិន​ស្រឡាញ់ហើយ​ថែម​ទាំង​និយាយ​អាក្រក់​ពីគេ​ទៀត

អ្នក​ខ្លះ​ថែម​ទាំង​និយាយ​អាក្រក់ ឬសើច​ចំអក​ចំពោះ​ទឹក​ចិត្ត​គេ​ទៀត គិត​ថា​គេ​ល្ងង់ ហើយ​ខ្លួន​ឆ្លាត​ អាច​ឲ្យ​ប្រើប្រាស់​បាន​តាម​ចិត្ត។ តាម​ពិត​ទៅ គ្មាន​មនុស្ស​ល្ងង់​ទេ​ គឺ​មាន​តែ​មនុស្ស​មាន​ក្ដី​ស្រឡាញ់ ទឹក​ចិត្ត​សន្ដោស​ប្រណី ចេះ​ជួយ​ទុក្ខធុរៈ ប៉ុណ្ណោះ។ ដូច្នេះ​ពេល​ខ្លះ កុំ​គិត​ថា គេ​មិន​ដឹង​រឿង​អ្វី​ឲ្យ​សោះ​។

បើ​ ប្រិយមិត្ត កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នេះ គួរ​តែ​ព្យាយាម​កែ​ខ្លួន​​បន្ដិច​ម្ដងៗ កុំ​ឲ្យ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន​ ខក​ចិត្ត ដោយ​សារ​តែ​ភាព​អត្មា​និយម​របស់​អ្នក៕

​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម