បើជួបមនុស្ស ៥ប្រភេទនេះ សូមកុំយកមកធ្វើជាគូជីវិតឲ្យសោះ!

នៅពេលយើង​កំពុង​តែមានទំនាក់ទំនង​ជាមួយនឹង​នរណាម្នាក់ ច្បាស់ណាស់​យើងតែងតែ​ចោទ​ជាសំណួរ​មក​កាន់​ខ្លួនឯង​ថា “ តើម្នាក់នេះខ្ញុំអាចយកមកធ្វើជាគូអនាគតបានឬក៏អត់?”។ មូលហេតុ​ដែលអ្នក​ចោទជា​​សំណួរបែបនេះ​ព្រោះ​អ្នកមិន​ច្បាស់​ថា “ តើគួរមើលទៅ​លើកត្តាអ្វីខ្លះ​ទើបអាចដឹងបាន​ថាអ្នកណា​ដែលយើងគួរ​តែប្រើជីវិត​នៅជាមួយ​បានដោយ​មិននាំឲ្យ​ជីវិត​របស់យើង​ដុនដាប? “

៥ ចំណុចខាងក្រោមនេះអាចជាជំនួយ ជួយឲ្យអ្នកសម្រេចចិត្តបានងាយជាង​មុនជាក់ជាមិនខាន៖


១. មនុស្សដែលតាំងខ្លួនឯង​ជាធំ

មនុស្សប្រភេទនេះគឺមិនស្តាប់ហេតុផលរបស់អ្នកណាទាំងអស់ មិនថាគេជាអ្នកដែលខុសឬត្រូវនោះទេ គេតែងតែមានហេតុផលមកដើម្បីឲ្យខ្លួនឯងបានឈ្នះ។ មនុស្សប្រភេទនេះជាមនុស្សដែលឆ្លាត តែក៏អាត្មានិយម​ខ្លាំងដូចគ្នា។ គេមិនបើកចិត្តទទួលយកមកមតិចូលរួមរបស់អ្នកណាទាំងអស់ សូម្បីតែមនុស្សដែលគេនិយាយប្រាប់ថាស្រឡាញ់ក៏ត្រូវតែនៅក្រោមបង្គាប់របស់គេ ។​ បើអ្នកនៅជាមួយមនុស្សប្រភេទនេះ ផ្លូវចិត្តរបស់អ្នកប្រាកដជាត្រូវហត់នឿយគ្មានទីបញ្ចប់នោះទេ ព្រោះអ្នកនឹងត្រូវអង្គុយចាំតែស្តាប់បង្គាប់ និងចាំតែបកស្រាយពន្យល់នូវអ្វីដែលអ្នកមិនបានធ្វើ។

២.​ មនុស្សដែលមានគំនិតអវិជ្ជមាន

មនុស្សបែបនេះជាមនុស្សពូកែគិត ពូកែវែកញែក តែវែកញែកទៅតែផ្លូវតែមិនល្អ គិតចុះគិតឡើង​កិច្ចការអ្វី​ក៏មិនបានធ្វើសូម្បីតែម្យ៉ាង ព្រោះពូកែមើលឃើញ​តែបញ្ហាច្រើន​ជាងដំណោះស្រាយ។

គេនឹងមិនងាយរាប់ញាតិជាមួយអ្នកណានោះទេ ព្រោះគេមើលឃើញតែ​ចំណុចអវិជ្ជមាន​របស់អ្នកដទៃ ហើយក៏នាំ​ឲ្យអ្នកក្លាយទៅ​ជាមនុស្សប្រភេទតែមួយដូចគេដែរ។ បើអ្នកហ៊ាន​តែមានគំនិត​ផ្ទុយពីគេ ច្បាស់ណាស់អ្នកទាំងពីរ​ប្រាកដ​ជាឈ្លោះគ្នាបែក​ផ្ទះមិនខាន។

៣. មនុស្សដែលមិនចេះស្កប់ស្កល់

នៅក្នុងសម្ព័នភាពមួយ​ភាគីទាំងសងខាងគឺត្រូវតែបើកចិត្ត និងហ៊ាន​ទទួលយក​ចំណុចអវិជ្ជមាន​របស់គ្នា​ទៅវិញទៅមក​ទើបអាចប្រើជីវិតរស់នៅជាមួយគ្នាបាន។​

ប៉ុន្តែក៏នៅ​មានមនុស្ស​មួយប្រភេទ​ដែល​ពី​ដំបូងហាក់បីដូចជាទទួលយកបាននូវចំណុចមិនល្អរបស់ដៃគូ តែពេលទាក់ទងគ្នាមិនបានប៉ុន្មាន​ក៏មានរឿងអ្នកទីបីចូលមកដោយនៅក្រោមហេតុផលមួយថា “គេមានអ្វីដែលអ្នកមិនមានទើបខ្ញុំទៅរកគេ”។

បើអ្នកបានជួបមនុស្សប្រភេទនេះ​សុំកុំរារែក​ក្នុង​ការ​លះបង់​គេ​ឲ្យសោះ កុំគិត​ចង់អភ័យទោស ឬ ផ្តល់ឱកាសឲ្យគេ ម្តងទៀត​ដោយរំពឹងថាគេនឹងកែប្រែខ្លួន។ មនុស្សប្រភេទនេះគ្មានថ្ងៃកែប្រែបាននោះទេ ព្រោះគេជាមនុស្សដែលមិនចេះគ្រប់គ្រាន់។

៤. មនុស្សដែលមិនច្បាស់លាស់នឹងជីវិត

ពេលទាក់ទងគ្នាដំបូងៗនៅវ័យក្មេងៗ ការឆ្លៀតទៅជប់លាងជាមួយមិត្តភ័ក្តិ  ទៅដើរលេង ឬ​លេខហ្គេមខ្លះវាជារឿងធម្មតា តែបើយូរៗទៅនៅតែបែបនេះច្បាស់ណាស់ថាគ្មានអនាគតទេ ។

អ្នកនឹងត្រូវហត់នឿយទាំងចិត្តទាំងកាយ ព្រោះគេគិតតែពីសប្បាយជាមួយនឹងទម្លាប់​ដដែលៗ មិនគិតរកអ្វីធ្វើជាដុំ​ជាកំភួន មិនមានពេលមកគិតពីរឿងគោលដៅជីវិត ព្រោះជីវិត​គេសប្បាយ​គ្រប់ពេល​ជាមួយហ្គេម ជាមួយការផឹកស៊ីជប់លាងស្ទើតែចង់ពាក់កណ្តាលជីវិតទៅហើយ។ តើគេចាំបាច់​ទៅគិតធ្វើអ្វី​នាំឲ្យតែហត់?

៥.​ មនុស្សសម្ភារៈនិយមហួសសមត្ថភាព

វាមិនមែនជារឿងចម្លែកទេដែលមនុស្សយើងខំប្រឹងរកលុយដើម្បីបានរបស់ល្អៗមកប្រើ តែបើ​ចង់បាន​របស់ល្អ​ៗតម្លៃថ្លៃខ្លាំង​ពេកដល់ហួសកម្លាំងនៃទឹកលុយរបស់ខ្លួនឯងវានឹងក្លាយទៅជាបញ្ហា។

អ្នកខ្លះជាប់ចរិតហ៊ា ចរិកហាយសូខ្លាំងពេកដល់ថ្នាក់សុខចិត្តបង្កើនបំណុលដើម្បីតែហ៊ឺហាឡូយឆាយ រហូតចាយលុយហួសមាឌ ។ មនុស្សប្រភេទនេះបើមើលសម្បកក្រៅគឺសម្បើមណាស់តែអ្នកដែលរស់នៅជាមួយនឹងមានតែបញ្ហា និងបំណុលជាប់ខ្លួនមិនចេះចប់។

យ៉ាងណាក៏ដោយ ការជ្រើសរើសនរណាម្នាក់មកធ្វើជាគូ​ជីវិត​មិនមែនស្ថិត​នៅលើតែ ៥ចំណុច​នេះទេ គឺ​នៅមានជា​ច្រើនចំណុចទៀតសម្រាប់ពិចារណា ។ ពាក្យថាជីវិតគូមិនមែនជារឿងងាយស្រួលនោះទេ តែបើ​យើងចេះគិតគូរ​បានល្អិតល្អន់ វាក៏មិនពិបាកខ្លាំងណាស់ណាដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។