គួរឲ្យសរសើរ! គូស្នេហ៍តារាល្បីទាំងនេះសុទ្ធតែស្រឡាញ់គ្នាបានយូរលើសពី ២០ឆ្នាំ

នៅពេលដែលត្រូវប្រឈមុខជាមួយនឹងបញ្ហាដ៏ច្រើនរាប់មិនអស់ គូស្នេហ៍តារាហូលីវូដជាច្រើន​គូជ្រើសរើសយក​ការអធ្យាស្រ័យនិងលើកលែងទោសឲ្យគ្នាទៅវិញទៅមក ហើយបន្ត​រស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ ។

១. David Beckham  និង Victoria

កាលពីថ្ងៃទី៤ ខែកក្កដា លោក David Beckham បានចែករំលែករូបភាពគម្រប់​ខួប​អាពាហ៍​ពិពាហ៍​លើកទី ២២ របស់លោកជាមួយភរិយា​ Victoria ដោយបាននិយាយថា “ រយៈពេល ២២ឆ្នាំ​ហើយ អរគុណ​ដែល​ផ្តល់កំណើត​កូនដ៏សែនអស្ចារ្យ​ឲ្យមកបង”។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Hello គូស្នេហ៍​តារាល្បី​គូនេះបាន​រៀបចំ​ពិធីជប់លៀងបែបលក្ខណៈ​គ្រួសារ ដើម្បី​អបអរ​ថ្ងៃគម្រប់​ខួប​អាពាហ៍ពិពាហ៍។ គូស្នេហ៍មួយគូនេះធ្លាប់មានរឿងចម្រូងចម្រាស់​គ្នាជាច្រើន​លើកដោយសារ​តែរឿង​អ្នកទីបី តែចុង​ក្រោយ ពួកគេ​ក៏អាច​យកឈ្នះវា​បានហើយ​បច្ចុប្បន្ន​ប្ដីប្រពន្ធ​ទាំងពីរ​មានកូន​ជាមួយគ្នា​ដល់ទៅ​បួននាក់ថែមទៀតផង។

២.​Beyonce និង JayZ

Beyonce និង JayZ ជួបគ្នាលើកដំបូងនៅឆ្នាំ ១៩៩៩។ តារាចម្រៀង Beyonce បានប្រាប់សារព័ត៌មាន Seventeen ថា “ខ្ញុំបាន​ជួបគាត់​លើក​ដំបូង​នៅពេលដែល​ខ្ញុំមាន​អាយុ១៨ឆ្នាំ។ មួយឆ្នាំក្រោយមក យើងក៏បានណាត់ជួបគ្នា” ។​

ដោយមានទំនាក់ទំនងជាមួយគ្នា ២២ ឆ្នាំជីវិតអាពាហ៍ពិពាហ៍របស់ Beyonce មិនអាចជៀសវាង​ពីរឿងអ្នកទីបីបាន តារា​ចម្រៀងរូបនេះ​បាននិយាយ​រៀបរាប់ពី​ស្វាមីអំពីរឿង​អ្នកទីបីនៅ​ក្នុងអាល់ប៊ុម​បទចម្រៀង “Lemonade” ចំណែកឯខាង JayZ វិញក៏បានសុំទោសភរិយារបស់ខ្លួនតាមរយៈទស្សនាវដ្តី Newyork Time តាម​រយៈអត្ថបទ “ ធ្វើបាបមនុស្សដែលខ្ញុំស្រឡាញ់”។ បច្ចុប្បន្នគូស្នេហ៍​តារាល្បីឈ្មោះ​នេះមាន​កូនជាមួយ​គ្នាបីនាក់។

៣. Jada Pinkett Smith និង Will Smith

Jada Pinkett Smith បានធ្វើតេស្តសាកល្បងលើកដំបូងដើម្បីធ្វើជាតួស្រីរបស់  Will Smith នៅក្នុងរឿង “The Fresh Prince” ប៉ុន្តែមិនបានសម្រេច។ ទោះជាយ៉ាងណាក៏ដោយការជួបគ្នា​រវាងតារាទាំងពីរ​នាក់ធ្វើឲ្យ​ពួកគេ​បានចូលរោងការជាមួយគ្នានៅក្នុងឆ្នាំ ១៩៩៧​ បន្ទាប់ពីនោះមកជាច្រើនឆ្នាំ Will Smith ក៏បានក្លាយជាតារាហូលីវូដលំដាប់ A ។ ជីវិតក្នុងវិថីសិល្បៈ និង​ជីវិត​ឯកជន​របស់​តារា​ទាំងពីក៏ត្រូវ​បានគេកត់​សម្គាល់​តាំងពីពេលនោះមក។

៤.​ Sarah Jessica parker និង Matthew Broderick

អ្នកទាំងពីរបានជួបគ្នានៅក្នុ្ងងឆ្នាំ ១៩៩១​ តាមរយៈបងប្រុសរបស់នាង។  នៅពេលដែលពួកគេបានជួបគ្នា Sarah Jessica ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេង និងទើបតែចែកផ្លូវគ្នាជាមួយនឹងតួ “Iron Man” Robert Downey Jr ចំណែកឯ Broderick គ្រាន់តែជា​តារាសម្តែង​ម្នាក់ដែល​មិនទាន់មានកេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​មិនសូវមានអ្នកស្គាល់ប៉ុន្មាន ហេតុ​ដូច្នេះហើយ​ទើបពួកគេអាច​មានឱកាស​បានជួបគ្នា​ជាញឹកញាប់ ​រហូតសម្រេចចិត្តរៀបការជាមួយគ្នា​នៅឆ្នាំ ១៩៩៧។ ​Sarah Jessica បាននិយាយថា “ពួកយើងរៀបការជាមួយគ្នា​មិនមែនដោយសារ​តែលុយទេ គឺពួកយើងស្រឡាញ់គ្នា​ដោយចិត្តស្មោះ។”

៥. Tom Hank និង Rita Wilson

តារា​សម្ដែង Tom Hank និង Rita Wilson មានទំនាក់ទំនងស្នេហាជាមួយជាជាង​ ៣០ ឆ្នាំមកហើយ ។ បន្ទាប់ពីបានថតរឿងជាមួយគ្នា អ្នកទាំងពីរបាន​បង្កើត​ទំនាក់ទំនង​ស្នេហានៅឆ្នាំ​ ១៩៨៦។ ពីរឆ្នាំ​ក្រោយមក​គូស្វាមីភរិយាមួយ​គូ​នេះបានរៀបអាពាហ៍ពិពាហ៍ និងរស់នៅជាមួយ​គ្នារហូត​មកដល់​ពេលបច្ចុប្បន្ន។

នៅក្នុងបទសម្ភាសន៍ជាមួយ Harper Bazaar តារាសម្តែងជើងចាស់រូបនេះបាននិយាយថា “ ភរិយា​របស់គាត់បាន​នៅក្បែគាត់គ្រប់​ពេលកំឡុងដែលគាត់បានឆ្លងជំងឺកូវីដ១៩  កាល​ពីខែមីនា ឆ្នាំ ២០២០”។ គាត់បានបន្តទៀតថា “​យើងនៅតែជាអ្នកគាំទ្រឲ្យគ្នាទៅវិញទៅមក ហើយ​យើងនឹង​ព្យាយាម​ធ្វើឲ្យ​ទំនាក់ទំនង​របស់​យើងនៅតែស្អិតល្មួត​ដូចកាល​ពី​ដំបូង​ដែល​បាន​ជួបគ្នា”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ