តារាចិន ៥ រូប មិនត្រឹមតែពូកែសម្តែង តែក៏មាន IQ ខ្ពស់មិនគួរឲ្យជឿ

តារាភាពយន្ត​ចិន​​ប៉ុន្មាន​រូប​ខាង​ក្រោម​មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងសង្ហាទេ តែ​បើនិយាយពីសម្ថភាពក្នុងការសម្តែង និងការសិក្សាវិញគឺល្អឥតខ្ចោះតែម្តង ចង់ដឹងថា​មានតារារូបណាខ្លះ? តោះយើងទៅមើលទាំងអស់គ្នា!

១. Yang Mi

ចាប់ផ្តើមពីតួឯកស្រីលំដាប់ជួរមុខ Yang Mi ដែល​អ្នកណាៗ​ក៏ច្រណែន​ជាមួយនឹង​ជីវិតរបស់នាង ព្រោះ Yang Mi ជោគជ័យ​ទាំងរឿងការងារនិងមុខជំនួញ មិនថា​សម្តែងរឿងអ្វីក៏ល្បីកក្រើកចាប់មិនឈ្នះតែម្តង។

បើមើលទៅលើរឿងការងារ និងអាជីវកម្មដែលនាងកំពុងតែក្តោបក្តាប់នៅក្នុងពេលនេះ មានដូចជាក្រុមហ៊ុន Jiaxing Media ជាក្រុមហ៊ុនដែលចាត់ចែងនិងគ្រប់គ្រងតារា ដែលរក​ចំណូលបានច្រើនបំផុតនៅប្រទេសចិន ។

ក្រុមហ៊ុនរបស់នាងមានតារាល្បីឈ្មោះស្ថិតនៅក្រោមការគ្រប់គ្រងជាច្រើនដូចជា Fan Bing Bing, Dilraba ជាដើម។​ បើនិយាយពីតារាចិនដែលមាន IQ ខ្ពស់ការសិក្សាល្អ ក្នុង ចំណោមនោះត្រូវតែមានឈ្មោះរបស់ Yang Mi ដែរ ព្រោះតាំងពីក្មេងមកនាងរៀន បានពិន្ទុខ្ពស់រហូត ។

នាងបានប្រឡងចូលវិទ្យាល័យ​ Beijing Film Academy ជាសាលា ដែលបណ្តុះបណ្តាល ខាងផ្នែក​សិល្បៈល្អបំផុតក្នុងចំណោមសាលាបណ្តុះបណ្តាលខាងផ្នែកសិល្បៈជាច្រើនទៀត។

បើនិយាយពីសមត្ថភាពដែលមិនអាចរំលងបាននោះគឺ ការចងចាំខាងផ្នែកមុខវិជ្ជាគណិតវិទ្យា ព្រមទាំងអាចដោះស្រាយចំណោទដែលពិបាកបានយ៉ាងលឿនទៀតផង។

២. Liu Yifei

តួឯកស្រីកំពូលសម្រស់ដែលមានល្បីល្បាញតាំងពីអាយុ ៨ឆ្នាំរូប​នេះបាន​​ប្រឡងចូល​មហាវិទ្យាល័យល្បីឈ្មោះរបស់ចិនបាននៅអាយុ ១៥ ឆ្នាំ ខណៈ​មហាវិទ្យាល័យនេះ​ទទួលសិស្ស​ក្នុង១ឆ្នាំតែចំនួន ៥០០ នាក់ប៉ុណ្ណោះនោះគឺមហាវិទ្យាល័យ Beijing Film Academy ។

ក្រៅពីនេះនាងបានបញ្ចប់ការសិក្សានៅអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ អំឡុង​ពេល​សិក្សា​នៅ​មហាវិទ្យាល័យ​ក៏ត្រូវបានគេទទួលស្គាល់ថាជាសិស្សដែលលេចធ្លោប្រចាំសាលាផងដែរ  ក្រៅពីនេះនាងក៏អាចនិយាយបានដល់ទៅបួនភាសាគឺ ចិន បារាំង ​ជប៉ុន និង អង់គ្លេស។

៣.​ Hu Ge

ជា​តារាសម្តែងជើងចាស់ដែល នៅតែគ្រងបានប្រជាប្រិយភាពពីទស្សនិកជនមិនអន់ថយ  មិនត្រឹមតែមុខមាត់ដែលស្រស់សង្ហានោះទេបើនិយាយពីសមត្ថភាព និង​ភាពឆ្លាតវៃរបស់គេគឺនាំមុខតាំងពីអំឡុងពេលរៀនវិទ្យាល័យមកម្ល៉េះ។

អំឡុងពេលនៅសិក្សាថ្នាក់វិទ្យាល័យគេក៏ជា ប្រធានថ្នាក់ និងប្រធានផ្នែក កីឡា ផ្នែកតន្រ្តី និងផ្នែកផ្សេងៗជាច្រើនទៀត។ ក្រោយ​ពីបញ្ចប់​ថ្នាក់វិទ្យាល័យ គេបាន​ប្រឡង​ចូល​មហាវិទ្យាល័យ The Central academy of Drama ជំនាញខាងខ្សែភាពយន្ត ។

ដោយសារតែគ្រួសាររបស់ Hu Ge មិនចង់ឲ្យគេទៅរៀននៅឆ្ងាយ ទើបគេត្រូវ​ប្រឡងចូលមហាវិទ្យាល័យ​ដែលនៅសៀងហៃ​ជិតផ្ទះ​របស់ខ្លួនសាជាថ្មី។ គេប្រឡង​បាន​ចំណាត់​ថ្នាក់លេខ៣ខាងផ្នែកសម្តែងថែមទៀតផង។

៤. Zheng Shuang

តួឯកស្រីបែបរ៉ូមែនទិកដែលបានឆក់យកបេះដូង​ទស្សនិកជននៅក្នុងរឿង  “Love 020” ដែល​នាង​សម្តែងជា តួឯកស្រីសុភាពរាបសា តែមានទេពកោសល្យពូកែកុំព្យូទ័រ និង​ពូកែខាងលេងហ្គេម។ ទស្សនិកជនជាច្រើនប្រហែលមិនទាន់ដឹងទេថា ZhengShuang គឺជាតារាជួរមុខរបស់ប្រទេសចិនដែលមានសមត្ថភាពខាងផ្នែកច្រៀង និង​រាំតាំងពីក្មេង​មកម្ល៉េះ។

នៅវ័យ ១៦ ឆ្នាំ គេ​​ក៏អាច​ប្រឡង​ចូលមហា​វិទ្យាល័យផ្នែកសម្តែង​ដែលល្បីឈ្មោះបំផុត​​របស់ប្រទេសចិនដល់ទៅបីកន្លែងព្រមគ្នាក្នុងពេលតែមួយ ដែលក្នុងនោះមាន Shanghai Theater Academy, The central academy of Drama និង Beijing Film Academy។ ចុងក្រោយនាងក៏បានជ្រើសរើសបន្តការសិក្សានៅ Beijing Film Academy ហើយក៏ បានក្លាយជាសិស្សឆ្នាំទីមួយដែលមានអាយុតិចបំផុតក្នុងជំនាន់នោះផងដែរ។

៥. Zhang Bin Bin

Zhang Bin Bin ជាតារាសម្តែងប្រុសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម Jiaxing Media ដែល​​​​មានស្រីស្អាត yang mi ប្រធាន​ក្រុមហ៊ុន ។ រយៈពេលច្រើនឆ្នាំកន្លងមក Zhang Bin Bin រំកិលខ្លួន​មកជា​​តារាប្រុស​ដែលមាន​ប្រជាប្រិយភាព​របស់ប្រទេស​ចិនយ៉ាង​គួរឲ្យភ្ញាក់ផ្អើល។

ក្រៅពីសមត្ថភាពក្នុងការសម្តែងរបស់គេហើយ បើនិយាយពីការរៀនវិញក៏មិនធម្មតាដែរ ដោយ​គេអាចប្រឡងចូលមហាវិទ្យាល័យល្បីឈ្មោះរបស់ប្រទេសចិន Shanghai Theater Academy ដោយទទួលបានចំណាត់ថ្នាក់លេខមួយក្នុងការប្រឡងថែមទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម