ចង់អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​មាន​ជីវិត​ល្អ​ប្រសើរ គួរចាប់ផ្តើមពីចំណុចណាមុន?

មនុស្សជាច្រើនប្រាកដជាចង់បានជីវិតដែលល្អជាងមុនមិនថា តួនាទីការងារ  លុយកាក់ សម្ព័ន្ធភាពជាមួយមិត្តភ័ក្តិ ឬសូម្បីតែជីវិតគូស្នេហ៍។  តែបញ្ហាគឺនៅត្រង់​ថាយើង​កំពុង​តែដឹងថា​ខ្លួនឯង​នៅមាន​ចំណុច​ខ្វះខាត មិន​ទាន់​ល្អ​គ្រប់គ្រាន់  តែ​បែរ​ជា​មិន​ដឹង​ថាគួរ​ចាប់ផ្តើម​កែប្រែ​ត្រង់​ចំណុច​ណាមុន?

ខាងក្រោមនេះគឺជា ៤ចំណុច​ចាប់​ផ្តើម​សម្រាប់​អ្នក​ដែល​កំពុង​តែ​ចង់​អភិវឌ្ឍ​ខ្លួន​ឯង៖

១. ​ដឹងពីចំណុច​អវិជ្ជមាន​របស់​ខ្លួនឯង ហើយ​ព្រម​ទទួលយក

ដើម្បីអភិវឌ្ឍខ្លួនឯង​បាន យើង​ត្រូវ​ដឹងពីចំណុចអវិជ្ជមាន​ខ្លួន​ឯង​ជាមុន​សិន ទាំង​ការ​ដេក ដើរ ឈរ អង្គុយ ឬ សូម្បី​តែ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដទៃ។ តែ​ក៏​មានមនុស្ស​មួយចំនួន​ដែល​មិនដឹង​ពីចំណុច​អវិជ្ជមាន​របស់​ខ្លួនឯង។  ចំណុចនេះអ្នកគួរតែសួរមិត្តភ័ក្តិ ឬ​មនុស្ស​ដែល​ជិតស្និទ្ធ​អ្នកបំផុត។ តែ​អ្វី​ដែល​សំខាន់ក្រោយពីបានដឹងហើយ អ្នកត្រូវ​ហ៊ានទទួល​ស្គាល់​ចំណុច​អវិជ្ជមាន​ទាំងនោះ​ទើបអ្នកអាចធ្វើការកែប្រែ​វាបាន។

២ .​ បែកចែកឱ្យ​ដាច់​រវាង​ពាក្យថា “ចង់​បាន ឬ ត្រូវការ”

អ្នកខ្លះ​គ្រាន់តែ​និយាយ​ថា “ខ្ញុំចង់ស្គម” តែឃើញថាគាត់នៅតែធាត់ដដែល អ្នកខ្លះទៀតប្រាប់ថា “ខ្ញុំចង់រៀនពូកែ” តែយើងតែងតែឃើញគេប្រឡងបាននិទ្ទេសដែលមិនសូវល្អជារឿយៗ។

ពាក្យថា “ចង់បាន” គឺគ្រាន់​តែជា​អារម្មណ៍​ដែលអ្នក​នឹកឃើញតែ​ប៉ុណ្ណោះ។ វាមាន​ន័យថា​អ្នកគ្រាន់តែ​ចង់បាន តែបាន​ឬមិនបាន វាក៏មិនមាន​ផលអ្វីប៉ះពាល់​ដល់​អ្នកនោះ​ទេ។   តែពាក្យថា “ ត្រូវការ “ គឺមាន​ន័យថា វាពិតជាចាំបាច់​ចំពោះ​អ្នកពិតមែន។ អ្នកចាំបាច់ត្រូវតែយក​វាមកឲ្យ​បាន ពុំនោះទេ​អ្នក​នឹង​មិនមាន​ក្តីសុខ​ឡើយ ។ ហេតុនេះ​ហើយ​រាល់​ការ​តាំងចិត្ត​ចង់​ធ្វើអ្វី​មួយ អ្នកត្រូវ​សួរ​ខ្លួនឯង​ជាមុនសិនថា​អ្នក​ពិត​ជាត្រូវការ​វាពិត​ប្រាកដ​ឬ​អត់?

៣. គោលដៅ និង ក្តីសុបិន

តើអ្នកធ្លាប់ឮគេនិយាយ​ថា “ខ្ញុំ​មាន​ក្តីសុបិន​ចង់ក្លាយ​ជាតារា” តែយើងក៏មិនបានឃើញគេក្លាយ​​ទៅជាអ្វីដូច​ដែលគេ​បាននិយាយ​ប្រាប់​យើង​នោះ​ឡើយដែរ​ឬទេ?

តែមាន​អ្នក​ខ្លះទៀត​និយាយថា “ខ្ញុំមានគោលដៅថា​ខ្ញុំនឹងទិញ​ផ្ទះឲ្យ​បាន​ក្នុង​រយៈពេល ២ឆ្នាំ​ខាងមុខ​ទៀត”   ​២ឆ្នាំ​ក្រោយ​អ្នក​អាច​នឹង​បានឃើញ​ផ្ទះ​ដែល​គេ​ទិញ​ពិតមែន ឬពុំនោះទេ អ្នកក៏​បាន​ឃើញ​គេមាន​ជីវភាព​មួយ​ដែល​ប្រសើរ​ជាង​មុន។

ពាក្យថា “ក្តីសុបិន” គឺមិនមានពេលវេលាណា​មួយ​មក​កំណត់​ច្បាស់លាស់​ឡើយ សឹងតែ​​ថា​មនុស្ស​គ្រប់រូបអាច​មានក្តីស្រមៃ​បានតែមិន​បាច់​មាន​ការ​តាំងចិត្ត​ក្នុងការ​បំពេញ “ក្តីសុបិន” នោះ​ឱ្យ​ក្លាយជា​ការ​ពិត​ក៏​បាន។  ផ្ទុយគ្នា​​ពី​ពាក្យ​ថា   “គោលដៅ” គឺមាន​រយៈពេល​មួយ​មក​កំណត់​យ៉ាងច្បាស់លាស់​ដើម្បីឱ្យអ្នក​មាន​ការ​តាំងចិត្ត និង​ប្រឹងប្រែង​​​ក្នុង​ការ​ធ្វើវា ។

៤. អនុវត្ត

ទោះជាអ្នកមានបីចំណុច​ខាងលើ​ទាំងអស់​ក៏ដោយ តែបើ​អ្នក​មិន​ព្រមចាប់ផ្តើម​អនុវត្ត​ទេ គ្រប់យ៉ាង​គឺ​ស្មើសូន្យ។   វាពិតជា​មិនមាន​ពាក្យ​ថា “ហួសពេល” នោះ​ទេ​សម្រាប់​អ្នកដែល​ចង់​ចាប់​ផ្តើម​អភិវឌ្ឍ​ខ្លួនឯង   សំខាន់​នៅត្រង់​ថាតើ​ពេលនេះ​ អ្នកពិត​ជា​ចង់​ធ្វើវា​ពិត​មែន​ហើយ​ឬ​នៅ?

ការកែប្រែ​អ្វីមួយឲ្យ​​ប្រសើរឡើង​គឺពិត​ជា​រឿង​មួយ​ដែល​លំបាក តែ​លទ្ធផល​ដែល​ទទួល​បាន​វា​ពិតជា​ស្រស់ស្អាត ហើយវាមានន័យ​បំផុត​សម្រាប់​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម