តារា​ខេប៉ុប​ណា​ខ្លះ​ជា​សេដ្ឋី​អចលនទ្រព្យ​មហា​សាល​ទាំង​វ័យក្មេង?

ថ្មីៗនេះ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ Woman Dong-A​ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ចំនួន ៣ចំណាត់ថ្នាក់​ជាមួយ​នឹង​ការ​កាន់​កាប់​អចលន​ទ្រព្យ​ដ៏​ធំ​។ ក្នុង​នោះ​មាន​ដូច​ជា៖

១. IU

IU ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០០៨​ ។ ថ្មីៗ​នេះ​នាង​បាន​ទិញ​វីឡា​នៅ​ Cheongdam-dong ដែល​មាន​តម្លៃ​ ១១លានដុល្លា។ វីឡា​ដែល​នាង​បាន​ទិញ​មាន​ឈ្មោះ​ Eterno Gangnam ​ ទោះ​បី​ជា​វា​កំ​ពុង​ស្ថិត​ក្នុង​ដំណើរ​ការ​សាង​សង់​ក៏​ដោយ។ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំ​ពឹង​ថា​នឹង​ក្លាយ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ថ្លៃ​បំផុត​នៅ​ប្រទេស​កូរ៉េ។ នៅ​ថ្ងៃ​ទី​ ១​ខែ​មិថុនា​មាន​ព័ត៌មាន​ថា​ IU បាន​បង់​ថ្លៃ​វីឡា​នេះ​ក្នុង​តម្លៃ​មុន​ការ​លក់​។ នាង​ក៏​មាន​អចលន​ទ្រព្យ​ផ្សេង​ទៀត​ដែរ​រួម​ទាំង​ដី​មួយ​កន្លែង​នៅ​ខេត្ត​ Gyeonggi ដែល​មាន​តម្លៃ​ ៣លានដុល្លារ ផ្ទះ​ដែល​នាង​រស់​នៅ​បច្ចុប្បន្ន​នៅ​ក្នុង​ក្រុង​យ៉ុង​សាន​។

២. សមាជិក​ BTS​

ថ្មីៗ​នេះ​ Rapmonster និង​ Jimin បាន​ទិញ​គម្រោង​ផ្ទះ​ល្វែង​មួយ​ឈ្មោះ​ Nine One Hannam ​ ក្នុង​តម្លៃ​ ៥លានដុល្លារ​ ។​ Jungkook បាន​ទិញ​ផ្ទះ​២ជាន់​នៅ​ Itaewon ​ក្នុង​តម្លៃ​ ៦លាន​ដុល្លារ ហើយ​គាត់​ក៏​បាន​ទិញ​ដី​នៅ​ Seongsu-dong ​ក្នុង​ឆ្នាំ​២០១៩​ក្នុង​តម្លៃ​ ១លានដុល្លារ។ V បាន​ទិញ​វីឡា​ដ៏​ប្រណិត​មួយ​នៅ​សាមសុង​ដុង​ក្នុង​តម្លៃ​ ៤លាន​ដុល្លារ។ ចំណែក Jin បាន​ទិញ​ផ្ទះ​ជួល​នៅ​ហាន់​ណាំ​ថេល​ក្នុង​ខែ​កក្កដា​ឆ្នាំ​ ២០១៩ ​ក្នុង​តម្លៃ​ ៣លានដុល្លារ ហើយ​បាន​ប្រគល់​ឲ្យ​ឪពុក​ម្តាយ​របស់​គេ​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន។ Suga បាន​ទិញ​វីឡា​ដ៏​ប្រណិត​មួយ​នៅ​ហាន់ណាំ​។ គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​ ២០១៨ ​ វា​មាន​តម្លៃ​ ២លាន​ដុល្លារ ខណៈ J-hope ​ជា​ម្ចាស់​វី​ឡា​មាន​តម្លៃ​ ៣លានដុល្លារ។

៣. សមាជិក​ក្រុម​ EXO

ជា​រឿយៗ​ Chanyeol ត្រូវ​បាន​គេ​សរសើរ​ចំ​ពោះ​សមត្ថភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាំង​ពី​វ័យ​ក្មេង​។ គេ​ជា​ម្ចាស់​អាគារ​មួយ​កន្លែង​នៅ​ម៉ា​ប៉ូ​ ដែល​មាន​តម្លៃ​ ១លានដុល្លារ។ ចំណែកSehun បាន​ទិញ​អាគារ​មួយ​នៅ​ Sangdo-dong ក្នុង​តម្លៃ​ ២លានដុល្លារ និង​ត្រូវ​បាន​គេ​រាយ​រាយ​ការណ៍​ថា​បាន​ទិញ​វី​ឡា​ដ៏​ប្រណិត​មួយ​នៅ​ Gangnam ​ក្នុង​តម្លៃ​ ១លានដុល្លារ​កាល​ពី​ខែកញ្ញា​ឆ្នាំ​ ២០១៦៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម