Chat ជា​មួយ​ Crush ​យ៉ាង​ម៉េច​ឲ្យ​គេ​ជក់​ចិត្ត​ហើយ​ចូល​ចិត្ត​យើង​ដោយ​មិន​ដឹង​ខ្លួន?

តើ​​អ្នក​ធ្លាប់​ជួប​បញ្ហា​បែប​នេះ​ឬ​ទេ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​សូវ​ពូកែ​និយាយ​សោះ​នៅ​ពេល​ដែល​ចង់​ចែចង់​នរណា​ម្នាក់? និយាយ​បាន​តែ​បន្តិច​ក៏​មាន​អារម្មណ៍​ថា​គេ​ដូច​ជា​ធុញ​ហើយ​ការ​សន្ទនា​មិន​សូវ​មាន​ភាព​សប្បាយ​រីករាយ​ដូច​អ្នក​ដទៃ​សោះ។

ថ្ងៃ​នេះ​ AMS មាន​ ២​ វិធី​ធំៗ​ មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ជជែក​ជា​មួយ​ Crush ឲ្យ​គេ​ជាប់​ចិត្ត​យើង។

១. វិធី​គិត

​​វិធី​គិត​គឺ​ជា​បច្ច័យ​សំខាន់​ក្នុង​ការ​ចូល​ទៅ​រក​នរណា​ម្នាក់​។ អ្នក​អាច​នឹង​គិត​ថា​ទាល់​តែ​មាន​រូប​រាង​សង្ហា​និង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ទើប​អាច​ចែចង់​មនុស្ស​ស្រី​បាន​។ វា​មិន​មែន​ជា​ការ​ពិត​ទាំង​ស្រុង​ទេ​ តែ​យើង​ក៏​មិន​បាន​មាន​ន័យ​ថា​មិន​ឲ្យ​អ្នក​អភិវឌ្ឍ​ឯង​ដែរ​ ព្រោះ​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ចាំ​បាច់​ត្រូវ​តែ​កសាង​វា​ឡើង​មក​។ ប៉ុន្តែ​បើ​អ្នក​អង្គុយ​តែ​គិត​ទៅ​លើ​ចំណុច​នេះ​តែ​ម្យ៉ាង​វា​នឹង​ធ្វើ​ឲ្យ​មន្ត​ស្នេហ៍​ក្នុង​ខ្លួន​អ្នក​អន់​ថយ​ចុះ។ មនុស្ស​ស្រី​អាច​នឹង​មិន​បាន​មើល​មនុស្ស​មនុស្ស​ប្រុស​នៅ​ត្រង់​ចំណុច​ស្អាត​និង​មាន​តែ​ម្យ៉ាង​ទេ​ អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ទាក់​ចិត្ត​នោះ​គឺ​ភាព​ទាក់ទាញ​ដែល​មាន​នៅ​ក្នុង​ខ្លួន​អ្នក​ ឬ​ដែល​គេ​ហៅ​ថា​ ” មិន​សង្ហា​តែ​មាន​មន្ត​ស្នេហ៍” ។

ប្រសិន​បើ​អ្នក​ចង់​បាន​មនុស្ស​ស្រី​ដែល​មាន​គុណភាព​អ្នក​ក៏​ត្រូវ​តែ​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ប្រុស​ដែល​មាន​គុណភាព​ដូច​គ្នា។ នេះ​គឺ​ជា​វិធី​គិត​មុន​នឹង​ចូល​ទៅ​រក​នរណា​ម្នាក់​ ប្រសិន​បើ​អ្នក​យល់​ពី​វិធី​គិត​ហើយ​ឥឡូវ​យើង​បន្ត​ចូល​ទៅ​វិធី​ទី​ពីរ​ទាំង​អស់​គ្នា​នោះ​គឺ​វិធី​ធ្វើ។

២. វិធី​ធ្វើ

នៅ​ក្នុង​ចំណុច​នេះ​យើង​សូម​ធ្វើ​ការ​បែង​ចែក​ចេញ​ជា​បី​ចំណែក​តូចៗ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​មើល​៖

១. រើស​គីឡូ​ឲ្យ​ត្រូវ​គ្នា

នៅ​ត្រង់​ចំណុច​នេះ​គឺ​សំខាន់​ខ្លាំង​មែន​ទែន​។ នៅ​ពេល​ដែល​អ្នក​ចង់​ចែចង់​នរណា​ម្នាក់​អ្នក​ចាំបាច់​ត្រូវ​តែ​ជ្រើស​យក​មនុស្ស​ដែល​មាន​មន្ត​ស្នេហ៍​ ឬ​ មាន​ភាព​ទាក់​ទាញ​ប្រហាក់​ប្រហែល​គ្នា​ជា​មួយ​នឹង​អ្នក​។ បើ​នាង​មាន​សម្រស់​ស្រស់​ស្អាត​កម្រិត​ ១០ ហើយ​អ្នក​ជា​មនុស្ស​ពូកែ​ Take care នៅ​ក្នុង​កម្រិត​ ១០ ដែរ​នោះ​អ្នក​ទាំង​ពីរ​គឺ​ចាត់​ទុក​ថា​គីឡូ​ស្មើ​គ្នា។ បើ​នាង​មាន​ចរិត​រួសរាយ​កម្រិត​ ១០​ អ្នក​ត្រូវ​ពូកែ​និយាយ​កំប្លែង​ ប្រហាក់​ប្រហែល​នឹង​នាង​ដូច​គ្នា។ ឧទាហរណ៍​ងាយៗ៖ បើ​អ្នក​ចង់​ចែចង់​តារា​ គេ​នឹង​មើល​ថា​អ្នក​មាន​ឋានៈ​នៅ​ក្នុង​សង្គម​កម្រិត​ណា? បើ​អ្នក​ចង់​ចែ​ចង់​អ្នក​រក​ស៊ី​គេ​នឹង​មើល​ថា​អ្នក​មាន​ការ​យល់​ដឹង​ខាង​ ជំនួញ​ច្រើន​កម្រិត​ណា? ដូច្នេះ​ហើយ​ការ​ការ​រើស​គីឡូ​ឲ្យ​ត្រូវ​គ្នា​ទើប​ជា​រឿង​សំខាន់​លំដាប់​ទី​មួយ។​ បើ​អ្នក​ចង់​បាន​នារី​ប្រភេទ​ណា​អ្នក​ក៏​ត្រូវ​តែ​ធ្វើ​ខ្លួន​ឯង​ឲ្យ​បាន​ប្រហាក់​ប្រហែល​ឬ​លើស​នាង​បន្តិច​ក៏​ល្អ​

ឧទាហរណ៍​ងាយៗ៖មនុស្ស​ប្រុស​ដើរ​អាវ៉ាសែ​ស្រែក​ចង់​បាន​នារី​ល្អ​គ្រប់​ដប់​ចង់​សួរ​ថា​ស្រី​ល្អ​ឯណា​គេ​មក​យក​មនុស្ស​ប្រភេទ​អ្នក?

២. ឈប់​ប្រើ​ Style ដដែលៗ

​​​ការ​និយាយ​គ្នា​តាម​ Chat មាន​ពាក្យ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​លើក​យក​មក​ប្រើ​ដូច​ជា៖ សួស្ដី​កំពុង​ធ្វើ​អី? ឈ្មោះ​អី? ហូប​បាយ​នៅ? ពាក្យ​ទាំង​អស់​នេះ​វា​ជា​ពាក្យ​ដែល​ប្រើ​ទូទៅ​ មនុស្ស​ស្រី​មួយ​ចំនួន​គេ​អាច​នឹង​មាន​ការ​ធុញ​ទ្រាន់​។ អ្វី​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ប្រសិន​បើ​អ្នក​សរសេរ​អក្សរ​មិន​ត្រូវ​ទៀត​នោះ​គឺ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​អស់​អារម្មណ៍​លែង​ចង់​និយាយ​ជាមួយ​អ្នក​ក៏​ថា​បាន។

ដូច្នេះ​ពេល​ចាប់​ផ្ដើម​ការ​សន្ទនា​ដំបូង​អ្នក​ត្រូវ​សរសេរ​ឲ្យ​ត្រូវ​សិន​ហើយ​ចាំ​សង្កេត​មើល​ខាង​គេ​វិញ​ថា​គេ​ចូលចិត្ត​ Style សរសេរ​បែប​ណា​ចាំ​យើង​បត់​បែន​ទៅ​តាម​គេ។ ហាម​ដាច់​ខាត​ប្រើ​ពាក្យ​ដែល​យើង​បាន​ហាម​ពី​ខាង​លើ​នោះ​ តែ​សាក​ប្រើ​ពាក្យ​ពេជ្រ​ក្នុង​ការ​និយាយ​ដែល​អាច​ធ្វើ​ឲ្យ​ការ​សន្ទនា​របស់​អ្នក​មាន​ពាក្យ​បន្ត​បាន​វែង​ឆ្ងាយ​ជាង​នេះ​ដូច​ជា៖ អ្នក​បាន​ឃើញ​គេ​ទៅ​ដើរ​លេង​នៅ​កន្លែង​ណា​មួយ​ដែល​អ្នក​ធ្លាប់​ទៅ​អ្នក​អាច​ប្រាប់​គេ​ថា​ ” កន្លែង​ហ្នឹង​មាន​ហាង​កាហ្វេ​មួយ​បរិយាកាស​ល្អ​សាក​ទៅ​លោ​មើល” ឬ ” អ្នក​បាន​ឃើញ​គេ​ទៅ​ញាំ​អាហារ​នៅ​កន្លែង​ដែល​អ្នក​ស្គាល់​អ្នក​អាច​ប្រាប់​ទៅ​គេ​ថា​ ” នៅ​ហាង​ហ្នឹង​មាន​ម្ហូប​ម្យ៉ាង​ឆ្ងាញ់​អ្នក​សាក​កុម្ម៉ង់​មក​ញាំ​សាក​មើល​ទៅ” …។​ ទាំង​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​ប្រយោគ​សន្ទនា​ដែល​មិន​គួរ​ឲ្យ​ធុញ​ ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ជជែក​គ្នា​បាន​ច្រើន​ថែម​ទៀត​ផង។

៣. ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ​ពេល​ដែល​បាន​និយាយ​ជាមួយ​អ្នក

អ្នក​អាច​មាន​ការ​និយាយ​លែង​សើច​ខ្លះ​ មិន​ចាំ​បាច់​ត្រឹមត្រូវ​ឬ​សាច់​ការ​គ្រប់​ពេល​ក៏​បាន។ តែ​អ្នក​ត្រូវ​មើល​ថា​កាលៈទេសៈ​ណា​គួរ​ ឬ មិន​គួរ។ តើ​អ្នក​ដឹង​ទេ​ថា​​នៅ​ពេល​ដែល​មនុស្ស​ប្រុស​ចេះ​លេង​សើច​ខ្លះៗ​ពិត​ជា​មាន​ភាព​ទាក់ទាញ​ណាស់។ ​ឧទាហរណ៍៖ អ្នក​បាន​ឃើញ​រូប​ភាព​កំប្លែង​ហើយ​អ្នក​ផ្ញើ​ទៅ​ឲ្យ​គេ​ព្រម​ទាំង​មាន​ការ​និយាយ​បន្ថែម​ពាក្យ​ពេជ្រ​ដែល​កំប្លែង​ថែម​ពី​លើ​ហ្នឹង​ទៀត​វា​កាត់​តែ​ធ្វើ​ឲ្យ​គេ​សប្បាយ​ដែល​បាន​និយាយ​ជា​មួយ​អ្នក។ គន្លឹះ​សំខាន់​គឺ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​សើច​ឲ្យ​បាន​។ កាន់​តែ​អ្នក​ធ្វើ​ឲ្យ​នាង​សើច​បាន​ច្រើន​ប៉ុណ្ណា​អ្នក​កាន់​តែ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ចែចង់​នាង​បាន​សម្រេច។

តែ​មុន​នឹង​អ្នក​អាច​ធ្វើ​បែប​នេះ​បាន​ Mindset ដែល​អ្នក​ត្រូវ​មាន​នោះ​គឺ​អ្នក​ត្រូវ​ប្រកាន់​ភ្ជាប់​ថា​ ” អ្នក​ណា​ដែល​បាន​ជួប​យើង​អ្នក​នោះ​នឹង​មាន​ក្ដី​សុខ” ប្រសិន​បើ​អ្នក​គិត​បែប​នេះ​បាន​ទោះ​ជា​ពេល​នេះ​អ្នក​នៅ​ធ្វើ​វា​មិន​ទាន់​បាន​ល្អ​តែ​ថ្ងៃ​ណា​មួយ​អ្នក​​នឹង​អាច​សម្រេច​វា​បាន។

ទាំង​នេះ​គឺ​ជា​គន្លឹះ​ខ្លះៗ​ដែល​យើង​បាន​​នាំ​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ចែចង់​Crush ។ ជា​ចុង​ក្រោយ​ អេតមីន​សូម​ជូន​ពរ​ឲ្យ​ប្រិយមិត្ត​ដែល​បាន​អាន​អត្ថបទ​នេះ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​ចែចង់​នារី​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក ៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម