ការពិត ១០ យ៉ាង​ដែលអ្នកមិនធ្លាប់ដឹងពី Ariana Grande

បើនិយាយពីតារាចម្រៀងអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់ពិភពលោក មិនថាលោកអ្នកនិយមចូលចិត្តចម្រៀងប្រភេទណានោះទេក៏ច្បាស់ជាធ្លាប់បានឮ បទចម្រៀងរបស់តារា​ចម្រៀងស្រីម្នាក់នេះជាក់ជាមិនខាន។ Ariana Grande តារាចម្រៀងសំឡេង​ខ្ពស់ ជាមួយ​នឹង Style តែងខ្លួនសក់វែងចង​ឡើងលើ រាងតូចច្រឡឹង បបូរមាត់មានមន្តស្នេហ៍។

ក្រៅពីល្បីល្បាញតាមរយៈបទចម្រៀងហើយ តារាស្រី​រូបនេះក៏ល្បីល្បាញ​យ៉ាងខ្លាំងនៅក្នុង​បណ្តាញ​សង្គម Instagram ដែរ ព្រោះ Ariana Grande ជាតារាស្រី​តែម្នាក់គត់ដែល​មានចំនួន​អ្នកតាមដាន​នៅក្នុង Instagram ច្រើនបំផុតដល់ទៅ ២០០ លាននាក់។ ថ្ងៃនេះយើងនឹងមកនិយាយពីរឿងទាំង ១០ យ៉ាង​របស់ Ariana Grande ដែលអ្នកមិនធ្លាប់ដឹងពីមុនមក។ ចង់ដឹងថាមាន​រឿងអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ​តោះយើងទៅមើលទាំងអស់គ្នា៖

១. Ariana Grande មានជំងឺប្រតិកម្ម

ដូចដែលប្រិយមិត្តបានឃើញនៅក្នុង Video របស់​នាងរួចមក​ហើយថាតារា​ស្រីរូបនេះ​ចូលចិត្ត​សត្វសុនកខ្លាំងមែនទែន។ នាងចិញ្ចឹមទាំងសុនក និងសត្វ​ផ្សេងៗជា​ច្រើនទៀត​ពេញក្នុងផ្ទះ តែមានសត្វមួយប្រភេទ​ដែលនាងមិនអាចចិញ្ចឹម​បាននោះគឺសត្វឆ្មា។ ព្រោះតែនាង​មានជំងឺប្រតិកម្ម​ជាមួយនឹង​រោមឆ្មា​យ៉ាងខ្លាំង ក្រៅពីនេះនាងក៏ប្រត្តិកម្មជាមួយនឹងផ្លែចេក និងពពួកងាវគ្រប់ប្រភេទដែរ។

២. ដើមកំណើតនៃឈ្មោះ Ariana Grande

តារាស្រីរូបនេះជាជនជាតិអាមេរិក សញ្ជាតិអ៊ីតាលីដែលឈ្មោះពិតរបស់នាងគឺ Ariana Grande Butera។ ដោយពាក្យថា Grande ជានាមត្រកូលរបស់ម្តាយ និង Butera ជានាម​ត្រកូល​របស់​ឪពុកនាង។ ចំណែកឈ្មោះ Ariana គឺមកពីឈ្មោះព្រះនាង Oriana នៅក្នុង​ភាពយន្ត​គំនូរជីវចល​រឿង Felix The Cat ។

៣. វេទិកាដំបូងដែលធ្វើឲ្យ Ariana ឈានជើងចូលក្នុងសិល្បៈ

កាលពីឆ្នាំ ២០០៨ ក្នុងវ័យ ១៥ឆ្នាំនាង​បានសម្តែង​ល្ខោនសម័យ​ដែលនេះជា​វេទិកា​ដំបូង​ដែល​ធ្វើឲ្យ​នាង​ឈានជើង​ចូលសិល្បៈ។ នាងទទួលបានឪកាសទៅធ្វើតេស្តជាតារាសម្តែង ហើយបានសម្តែងជា Cat Valentine ក្មេងស្រីសក់ក្រហម ទន់ភ្លន់គួរឲ្យស្រឡាញ់នៅក្នុងល្ខោនសម័យរឿង “Victorious”។

៤. ការច្រៀងចម្រៀងលើកដំបូងរបស់ Ariana Grande

នៅក្នុងឆ្នាំ ២០០១ នាងមានអាយុ៨ឆ្នាំ។ នាងទទួល​បានឱកាស​ឲ្យ​ទៅ​ច្រៀង​បទភ្លេងជាតិ​​នៅក្នុង​កម្មវិធី “The Florida PanthersGame” ដែលនេះគឺ​ជាវេទិកា​ដ៏ធំបំផុត​នៅក្នុង​ស្រុកកំណើត​របស់នាង​ក្នុងអំឡុងពេលនោះ។

៥. Ariana Grande ធ្វើការងារសប្បុរសធម៌តាំងពីក្មេង

អំឡុងពេលដែលនាងអាយុ ១០ឆ្នាំនាងបានបង្កើតក្រុមចម្រៀងមានឈ្មោះថា Kid Who Care ។ នាងទៅច្រៀងនៅតាមកម្មវិធីសប្បុរសធម៌នានារួមទាំងសម្តែងតាមកម្មវិធីផ្សេងៗទៀតដើម្បីប្រមូលថវិកាជូន​ដល់​មូលធិ ហើយនៅក្នុងឆ្នាំ២០០៧ ក្រុម kid Who Care របស់នាង​បានប្រមូល​ថវិកា​ដើម្បីយកទៅបរិច្ចាគ​បានដល់ទៅ ៥សែនដុល្លារ។

៦.​បងប្រុសរបស់ Ariana Grande

ប្រិយមិត្ត​ជាច្រើនប្រហែល​ជាមិន​ទាន់បាន​ដឹងថាបងប្រុសរបស់ Ariana ក៏ជាតារាសម្តែងមួយរូបដែរ។ បងប្រុសរបស់ Ariana គឺជា Frankie Grande គេជាបងប្រុសឪពុកដោយខ្លួនរបស់នាង ដោយ Frankie ក៏ធ្លាប់បានសម្តែងលល្ខោនសម័យដូចជាប្អូនស្រីដែរ។ តែបច្ចុប្បន្ន​គេបាន​ក្លាយខ្លួនទៅ​ជាអ្នកផលិត​កម្មវិធី អ្នករាំ និងតារាសម្តែង។ Frankie គឺជា​បងប្រុសដែល​ល្អម្នាក់គេតែងតែ​ជួយជ្រោមជ្រែង​និងគាំទ្រប្អូនស្រី​គ្រប់ពេល។

៧. តារាសម្តែងដែល Ariana ស្រឡាញ់ចូលចិត្តខ្លាំងបំផុត

តារាស្រីរូបនេះធ្លាប់បាននិយាយថា កាលពីក្មេង​នាងធ្លាប់បាន​ធ្លាក់ក្នុងអន្លង់​ស្នេហ៍តារា​សម្តែងប្រុស​មួយរូប​ឈ្មោះថា Jim Carrey តារាសម្តែងលំដាប់ Hollywood។ ក្រោយមកនៅក្នុងឆ្នាំ ២០១៤ Ariana ក៏បានជួបជាមួយនឹង Jim Carrey នៅក្នុងកម្មវិធី MTV Music Award។ នាងសប្បាយ​ចិត្តយ៉ាងខ្លាំងហើយ​ក៏បានបង្ហាញនូវពាក្យ​ក្នុងចិត្តតាមរយៈ Twitter ថា “​ Meet my childhood crush jimcarreycould even speak . he was kind warm and human . I´m so happy.” នៅក្នុងឆ្នាំ ២០២០ Jim Carrey បានអញ្ជើញ Ariana មកច្រៀងជាមួយនៅក្នុងកម្មវិធី Show Series ។

៨. Ariana ធ្លាប់សម្តែងល្ខោនជាព្រះនាងព្រិលស

Ariana ធ្លាប់សម្តែងល្ខោនហើយសម្តែងជាតួព្រះនាងព្រិលសនៅក្នុងរឿង “As Snow White Christmas” ឆ្នាំ២០១២។

https://www.youtube.com/watch?v=CbAXbNVZJe8

១០. Ariana មិនចូលចិត្តការថតរូបចំពីមុខ (Selfie)

ប្រសិនបើអ្នកជាអ្នកគាំទ្ររបស់ Ariana ហើយបានតាមដាននាងនៅក្នុងបណ្តាញសង្គម Instagram អ្នកប្រាកដ​ជាបានឃើញហើយថា Ariana តែងតែថត​រូបបែមុខមកចំហៀងជានិច្ច។ នាងធ្លាប់ពន្យល់​ចំពោះរឿងនេះថា “ នាងមិនចូលចិត្ត​ការសំឡឹង​មើល​ចំ​កាមេរ៉ា​នៅពេល​ដែលមាន​អ្នក​មក​ថត​រូបនាងឡើយ ព្រោះពេលដែល​សំឡឹង​មើល​កាមេរ៉ា​នាងមើលឃើញតែ​ពិភពលោកមួយដែល​កំពុងតែកាត់ក្តីមក​លើរូបរាងកាយនាង វាប្រៀប​បានដូចជាការ​យក​អាវុធដ៏មុតស្រួចមកភ្ជង់នាង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម