បើនិយាយពីតារាចម្រៀងអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់ពិភពលោក មិនថាលោកអ្នកនិយមចូលចិត្តចម្រៀងប្រភេទណានោះទេក៏ច្បាស់ជាធ្លាប់បានឮ បទចម្រៀងរបស់តារាចម្រៀងស្រីម្នាក់នេះជាក់ជាមិនខាន។ Ariana Grande តារាចម្រៀងសំឡេងខ្ពស់ ជាមួយនឹង Style តែងខ្លួនសក់វែងចងឡើងលើ រាងតូចច្រឡឹង បបូរមាត់មានមន្តស្នេហ៍។
ក្រៅពីល្បីល្បាញតាមរយៈបទចម្រៀងហើយ តារាស្រីរូបនេះក៏ល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម Instagram ដែរ ព្រោះ Ariana Grande ជាតារាស្រីតែម្នាក់គត់ដែលមានចំនួនអ្នកតាមដាននៅក្នុង Instagram ច្រើនបំផុតដល់ទៅ ២០០ លាននាក់។ ថ្ងៃនេះយើងនឹងមកនិយាយពីរឿងទាំង ១០ យ៉ាងរបស់ Ariana Grande ដែលអ្នកមិនធ្លាប់ដឹងពីមុនមក។ ចង់ដឹងថាមានរឿងអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះតោះយើងទៅមើលទាំងអស់គ្នា៖
១. Ariana Grande មានជំងឺប្រតិកម្ម

ដូចដែលប្រិយមិត្តបានឃើញនៅក្នុង Video របស់នាងរួចមកហើយថាតារាស្រីរូបនេះចូលចិត្តសត្វសុនកខ្លាំងមែនទែន។ នាងចិញ្ចឹមទាំងសុនក និងសត្វផ្សេងៗជាច្រើនទៀតពេញក្នុងផ្ទះ តែមានសត្វមួយប្រភេទដែលនាងមិនអាចចិញ្ចឹមបាននោះគឺសត្វឆ្មា។ ព្រោះតែនាងមានជំងឺប្រតិកម្មជាមួយនឹងរោមឆ្មាយ៉ាងខ្លាំង ក្រៅពីនេះនាងក៏ប្រត្តិកម្មជាមួយនឹងផ្លែចេក និងពពួកងាវគ្រប់ប្រភេទដែរ។
២. ដើមកំណើតនៃឈ្មោះ Ariana Grande
តារាស្រីរូបនេះជាជនជាតិអាមេរិក សញ្ជាតិអ៊ីតាលីដែលឈ្មោះពិតរបស់នាងគឺ Ariana Grande Butera។ ដោយពាក្យថា Grande ជានាមត្រកូលរបស់ម្តាយ និង Butera ជានាមត្រកូលរបស់ឪពុកនាង។ ចំណែកឈ្មោះ Ariana គឺមកពីឈ្មោះព្រះនាង Oriana នៅក្នុងភាពយន្តគំនូរជីវចលរឿង Felix The Cat ។

៣. វេទិកាដំបូងដែលធ្វើឲ្យ Ariana ឈានជើងចូលក្នុងសិល្បៈ
កាលពីឆ្នាំ ២០០៨ ក្នុងវ័យ ១៥ឆ្នាំនាងបានសម្តែងល្ខោនសម័យដែលនេះជាវេទិកាដំបូងដែលធ្វើឲ្យនាងឈានជើងចូលសិល្បៈ។ នាងទទួលបានឪកាសទៅធ្វើតេស្តជាតារាសម្តែង ហើយបានសម្តែងជា Cat Valentine ក្មេងស្រីសក់ក្រហម ទន់ភ្លន់គួរឲ្យស្រឡាញ់នៅក្នុងល្ខោនសម័យរឿង “Victorious”។

៤. ការច្រៀងចម្រៀងលើកដំបូងរបស់ Ariana Grande
នៅក្នុងឆ្នាំ ២០០១ នាងមានអាយុ៨ឆ្នាំ។ នាងទទួលបានឱកាសឲ្យទៅច្រៀងបទភ្លេងជាតិនៅក្នុងកម្មវិធី “The Florida PanthersGame” ដែលនេះគឺជាវេទិកាដ៏ធំបំផុតនៅក្នុងស្រុកកំណើតរបស់នាងក្នុងអំឡុងពេលនោះ។
៥. Ariana Grande ធ្វើការងារសប្បុរសធម៌តាំងពីក្មេង
អំឡុងពេលដែលនាងអាយុ ១០ឆ្នាំនាងបានបង្កើតក្រុមចម្រៀងមានឈ្មោះថា Kid Who Care ។ នាងទៅច្រៀងនៅតាមកម្មវិធីសប្បុរសធម៌នានារួមទាំងសម្តែងតាមកម្មវិធីផ្សេងៗទៀតដើម្បីប្រមូលថវិកាជូនដល់មូលធិ ហើយនៅក្នុងឆ្នាំ២០០៧ ក្រុម kid Who Care របស់នាងបានប្រមូលថវិកាដើម្បីយកទៅបរិច្ចាគបានដល់ទៅ ៥សែនដុល្លារ។

៦.បងប្រុសរបស់ Ariana Grande
ប្រិយមិត្តជាច្រើនប្រហែលជាមិនទាន់បានដឹងថាបងប្រុសរបស់ Ariana ក៏ជាតារាសម្តែងមួយរូបដែរ។ បងប្រុសរបស់ Ariana គឺជា Frankie Grande គេជាបងប្រុសឪពុកដោយខ្លួនរបស់នាង ដោយ Frankie ក៏ធ្លាប់បានសម្តែងលល្ខោនសម័យដូចជាប្អូនស្រីដែរ។ តែបច្ចុប្បន្នគេបានក្លាយខ្លួនទៅជាអ្នកផលិតកម្មវិធី អ្នករាំ និងតារាសម្តែង។ Frankie គឺជាបងប្រុសដែលល្អម្នាក់គេតែងតែជួយជ្រោមជ្រែងនិងគាំទ្រប្អូនស្រីគ្រប់ពេល។

៧. តារាសម្តែងដែល Ariana ស្រឡាញ់ចូលចិត្តខ្លាំងបំផុត
តារាស្រីរូបនេះធ្លាប់បាននិយាយថា កាលពីក្មេងនាងធ្លាប់បានធ្លាក់ក្នុងអន្លង់ស្នេហ៍តារាសម្តែងប្រុសមួយរូបឈ្មោះថា Jim Carrey តារាសម្តែងលំដាប់ Hollywood។ ក្រោយមកនៅក្នុងឆ្នាំ ២០១៤ Ariana ក៏បានជួបជាមួយនឹង Jim Carrey នៅក្នុងកម្មវិធី MTV Music Award។ នាងសប្បាយចិត្តយ៉ាងខ្លាំងហើយក៏បានបង្ហាញនូវពាក្យក្នុងចិត្តតាមរយៈ Twitter ថា “ Meet my childhood crush jimcarreycould even speak . he was kind warm and human . I´m so happy.” នៅក្នុងឆ្នាំ ២០២០ Jim Carrey បានអញ្ជើញ Ariana មកច្រៀងជាមួយនៅក្នុងកម្មវិធី Show Series ។

៨. Ariana ធ្លាប់សម្តែងល្ខោនជាព្រះនាងព្រិលស
Ariana ធ្លាប់សម្តែងល្ខោនហើយសម្តែងជាតួព្រះនាងព្រិលសនៅក្នុងរឿង “As Snow White Christmas” ឆ្នាំ២០១២។
១០. Ariana មិនចូលចិត្តការថតរូបចំពីមុខ (Selfie)
ប្រសិនបើអ្នកជាអ្នកគាំទ្ររបស់ Ariana ហើយបានតាមដាននាងនៅក្នុងបណ្តាញសង្គម Instagram អ្នកប្រាកដជាបានឃើញហើយថា Ariana តែងតែថតរូបបែមុខមកចំហៀងជានិច្ច។ នាងធ្លាប់ពន្យល់ចំពោះរឿងនេះថា “ នាងមិនចូលចិត្តការសំឡឹងមើលចំកាមេរ៉ានៅពេលដែលមានអ្នកមកថតរូបនាងឡើយ ព្រោះពេលដែលសំឡឹងមើលកាមេរ៉ានាងមើលឃើញតែពិភពលោកមួយដែលកំពុងតែកាត់ក្តីមកលើរូបរាងកាយនាង វាប្រៀបបានដូចជាការយកអាវុធដ៏មុតស្រួចមកភ្ជង់នាង ៕


ធ្លាប់មានបទពិសោធន៍ច្រើនក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយដូចជាពិធីករ អ្នករៀបចំកម្មវិធី និងបកប្រែអត្ថបទមួយចំនួនផង បច្ចុប្បន្ន មរកត គឺជាអ្នកសរសេរនិងបកប្រែមាតិកាព័ត៌មានកម្សាន្តនៃ AMS Infotainment។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025

សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 26/08/2026
ជាថ្មីម្ដងទៀតប្រេនសម្លៀកបំពាក់កូនខ្មែរដែលល្បីលំដាប់អន្តរជាតិ ALmée Couture ដែលកសាងឡើងដោយដៃស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតTaing Sokhang។ កាលពី

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 26/08/2026
កាលពីថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លងទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងមហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ
ព័ត៌មាន, ព័ត៌មានប្លែកៗ, ព្រឹត្តិការណ៍
• 26/08/2026
ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 26/08/2026
ដូចដែលដឹងស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុនល្បីរឿងក្រោយក្រុមហ៊ុន Louis Vuitton របស់បារាំង បានច្នៃត្បូង Zircon ខៀវ របស់ខេត្តរតនគិរី នៃប្រទេស

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែងលម្អកាយាកូនក្រមុំ ក្នុងថ្ងៃមង្គលការ
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 26/08/2026
សម្ដេចព្រះវររាជនី នាថ វ័ណ ជាម្ចាស់ «កន្លាស់ចាបទាំងគ្រាប់» ដ៏ប្រណីត កាលពីអតីតកាល បានកំពុងក្លាយជាគ្រឿងអលង្ការដ៏ថ្លៃថ្លា នាថ្ងៃមង្គលការកូនក្រមុំ

មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា បើកឱកាសឱ្យយុវជនចែករំលែករឿងរ៉ាវតាមរយៈខ្សែភាពយន្ត
ព័ត៌មាន, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 26/08/2026
មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា បានក្លាយជាវេទិកាសម្រាប់សមិទ្ធិករវ័យក្មេងដែលចង់ប្រឡូកក្នុងវិស័យភាពយន្តដោយចាប់ផ្ដើមពីការផលិតភាពយន្តខ្លី ដើម្បីបោះជំហានឈានទៅរកភាពយន្តខ្នាតវែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 26/08/2026
ល្បែងចោះប្រមាត់ ជាប្រភេទល្បែងកម្សាន្តមួយរបស់ខ្មែរ ដែលល្បែងមួយនេះមានតែនៅភូមិកំពង់ភ្លុក , ភូមិកំពង់ឃ្លាំង ស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ជាភូមិស្ថិតជាប់មាត់ទន្លេសាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់កម្មវិធី Miss World 2026
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 21/08/2026
បវរកញ្ញាពិភពលោករបស់កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បានជាប់ចូលក្នុង Top 60 នៃការប្រកួត Miss World Top Model របស់កម្មវិធី Miss World 2026 ដែលកំពុងរៀបចំឡើងនៅប្រទេសវៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 21/08/2026
អាណាព្យាបាលដែលមានកូនៗក្រោមអាយុ ១៨ ឆ្នាំ ហើយចង់បណ្ដុះជំនាញសិល្បៈក៏ដូចជាចង់ឱ្យពួកគេបានសិក្សានូវចំណេះជំនាញដែលដូនតាខ្មែរបានបន្សល់ទុកឱ្យ ឱកាសបានដល់ហើយ។

ទៅសៀមរាបកុំភ្លេចចូលមើលពិព័រណ៍សំលៀកបំពាក់ប្រពៃណីបុរាណខ្មែរ សម្រាប់ភ្ញៀវខ្មែរ ១ពាន់រៀលប៉ុណ្ណោះ
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 20/08/2026
ដំណឹងល្អសម្រាប់ទេសចរដែលទៅលេងលេងកម្សាន្តក្នុងខេត្តសៀមរាបកុំភ្លេចឆៀងចូលទស្សនា ពិព័រណ៍សម្លៀកបំពាក់បុរាណដែលជាកេរ្តិ៍ដំណែលដូនតាបានបន្សល់ទុកតាំងពីយូរលង់នៅឯសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប






































Account
Security
Favourite Content