ចំណាំ​ឃើញ​គេ​ដាក់​ ផ្លែ ​ល្ពៅ​ នៅ​ថ្ងៃ​បុណ្យ Halloween ដឹង​រឿងហេតុ​ពីក្រោយ​នេះ​បាន​កាន់​តែ​គួរ​ឲ្យ​ខ្លាច

ជា​ការ​ពិត​ណាស់​ ឲ្យ​តែ​ឃើញ​ ផ្លែ​ល្ពៅ ឆ្លាក់​រូប​មុខ​ខ្មោច​​ ជឿ​ថា​អ្វី​ដែល​ប្រិយមិត្ត នឹក​ឃើញ​ដល់​មុន​គេ​គឺ បុណ្យ Halloween ឬ​គេ​និយម​ស្គាល់​ថា​ជា​បុណ្យ ខ្មោច​ងើប​ចេញ​ពី​ផ្នូរ​ ដែល​តែង​ប្រារព្ធ​នៅ​ថ្ងៃ​ទី ៣១ ខែ តុលា រៀង​រាល់​ឆ្នាំ នៅ​ប៉ែក​លោក​ខាង​លិច ឬ​ប្រទេស​ដែល​កាន់​សាសនា​គ្រិស្ដ​។

មូល​ហេតុ​ដែល​គេ​តែង​តែ​ដាក់​ផ្លែ​ ល្ពៅ នៅ​ខាង​មុខ​ផ្ទះ កន្លែង​នានា ឬ​​នៅ​តាម​ដង​ផ្លូវ ព្រោះ​គេ​ជឿ​ថា​ ថ្ងៃ​បុណ្យ Halloween ព្រលឹង​ខ្មោច​ដែល​បាន​ស្លាប់​ទៅ​ទាំង​អស់​​នឹង​វិល​​ត្រលប់​មក​ផ្ទះ​វិញ​រក​សាច់ញាតិ​របស់​ខ្លួន​។​ ចំណែក​ឯ​ពន្លឺ​ទៀន​ដែល​បាន​ដុត​បំភ្លឺ​នៅ​ក្នុង​ ផ្លែ​ ល្ពៅ​ នោះ នឹង​បំភ្លឺ​ផ្លូវ​ដល់​ព្រលឹង​ដែល​ល្អៗ អាច​ឲ្យ​ពួក​គេ​រក​ឃើញ​ផ្លូវ​ត្រលប់​មក​ផ្ទះ​បាន។ រីឯ​រូប​​មុខ​​ខ្មោច​ដែល​ឆ្លាក់​លើ ល្ពៅ នឹង​ចាំ​ការពារ បំភ័យ ព្រលឹង​​ណា​ដែល​កាច​សាហាវ កុំ​ឲ្យ​ធ្វើ​បាប​ ឬ​លង​បន្លាច​មនុស្ស​ស្លូត​ត្រង់។

ជាមួយ​គ្នា​ដែរ ក៏​មាន​រឿង​ព្រេង​និទាន​ដ៏​យូរ​លង់​ណាស់​មក​ហើយ​​មួយ​ទាក់​ទង​នឹង​ការ​ឆ្លាក់​ ល្ពៅ នៅ​ថ្ងៃ​បុណ្យ Halloween «គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​ Jack បាន​ហៅ បិសាច មក​ផឹក​ស្រា​ជាមួយ​ខ្លួន តែ Jack ​ជា​មនុស្ស​ឆ្លាត និង​មាន​ល្បិច ក៏​ស្រាប់​តែ​មិន​ចង់​ចេញ​ប្រាក់​។ ដូច្នេះ Jack បាន​​សុំ​ឲ្យ​ បិសាច នោះ​ប្រែ​ខ្លួន​ក្រឡា​ខ្លួន​​ក្លាយ​ជា ប្រាក់​កាក់​សិន ដើម្បី​ទុក​ឲ្យ​អ្នក​លក់​​ស្រា។ តែ​ Jack ក៏​យក​កាក់​នោះ ដាក់​ក្នុង​​ហោប៉ៅ​ ​ជិត​ឈើ​ឆ្កាង​ប្រាក់​ធ្វើ​ឲ្យ​បិសាច​នោះ ប្រែ​ខ្លួន​មក​រូប​រាង​ដើម​មិន​បាន។ តែ​ក្រោយ​មក Jack ក៏​ព្រម​ដោះ​លែង​បិសាច​នោះ​វិញ ប្រសិន​បើ​គេ​សន្យា​ថា​នឹង​មិន​រំខាន ឬ​ធ្វើបាប​ខ្លួន។​

​បន្ទាប់​ពី​នោះ​មក ក្រោយ​ពេល​ដែល Jack ស្លាប់ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​ឋាន​សួគ៌ ដោយ​សារ​​តែ​ទង្វើ​ដែល​ធ្លាប់​ធ្វើ សូម្បី​តែ​ឋាន​នរក​ក៏​ទៅ​មិន​បាន​ ព្រោះ​បិសាច​ដែល​ធ្លាប់​ត្រូវ​​ Jack ធ្វើ​បាប មិន​ព្រម​ទទួល​ព្រលឹង ហើយ​ក៏​យក​ Jack ទៅ​ដាក់​នៅ​ផ្លូវ​ដ៏​ងងឹត​មួយ​ដោយ​ឲ្យ​តែ​ភ្លើង​ធ្យូង​មួយ​ដុំ​ប៉ុណ្ណោះ។ ឯ Jack ក៏​យក​ដុំ​ភ្លើង​នោះ​ទៅ​ដាក់​ក្នុង ​ផ្លែ​ ល្ពៅ ដែល​ឆ្លាក់​រួច​​ ដើម្បី​​ឲ្យ​ឆេះ​បាន​យូរ​ទុក​បំភ្លឺ​ផ្លូវ​ដែល​ខ្លួន​បាន​ដើរ»។​ ចាប់​តាំង​ពី​ពេល​នោះ​ ចង្កៀង​គោម​ ល្ពៅ នោះ​ត្រូវ​បាន​គេ​ហៅ​ថា Jack-o’-lantern និង​ត្រូវ​គេ​ប្រើ​តៗ គ្នា រហូត​មក​ដល់​សព្វ​ថ្ងៃ​នៅ​បុណ្យ Halloween។ ​​​

បញ្ជាក់​ផង​ដែរ តាម​ពិត​ទៅ​ផ្លែ​ ល្ពៅ មិន​មែន​ជា​ផ្លែ​ឈើ​តែ​មួយ​មុខ​ដែល​អាច​យក​មក​ឆ្លាក់​ក្នុង​ពិធី​បុណ្យ​នេះ នោះ​ទេ ជា​ទូ​ទៅ គេ​ក៏​អាច​ប្រើ​ប្រាស់​ ផ្លែ​ម្នាស់ ក្រូច​ថ្លុង​ ឬ​ផ្លែ​ឈើ​ណា​ដែល​រាង​ធំ និង​ងាយ​ស្រួល​ឆ្កឹះ​ស្នូល​ចេញ សុទ្ធ​តែ​អាច​ប្រើ​ប្រាស់​បាន​ដូច​គ្នា គ្រាន់​តែ​ភាគ​ច្រើន​គេ​ចូល​ចិត្ត​យក​ផ្លែ​ ល្ពៅ ព្រោះ​ពណ៌​របស់​វា​ស្រស់​ស្អាត ​ធំ​​ ងាយ​ស្រួល​ក្នុង​ការ​ដាក់​ទាន​ដុត​បំភ្លឺ និង​ជា​ទម្លាប់​ដែល​គេ​បាន​ធ្វើ​តៗ គ្នា តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។