ស្រឡាញ់គ្នា តែគេមិនព្រមប្រាប់មនុស្សជុំវិញមកពីអ្វី?

តាមពិតទៅ ស្រឡាញ់គ្នាជារឿងរបស់មនុស្ស ២ នាក់ មិនចាំបាច់ប្រកូកប្រកាសឲ្យអ្នកផ្សេងដឹង ឬមកពាក់ព័ន្ធក៏បាន។ ប៉ុន្ដែចិត្តគំនិតមនុស្សខុសគ្នា  ក៏មានអ្នកខ្លះមានអារម្មណ៍ថាអន់ចិត្ត និងលួចឆ្ងល់ថា ហេតុអ្វីមនុស្សសំខាន់របស់ខ្លួនបែរជាមិនព្រមប្រាប់អ្នកដទៃថា គេមានម្ចាស់ហើយ។

មែនទែនទៅ អាចមានហេតុផលច្រើនយ៉ាងដែលសង្សាររបស់អ្នកមិនព្រមប្រាប់អ្នកដទៃពីទំនាក់ទំនងរវាងអ្នក និងគេ៖

១ ចរិតពីធម្មជាតិ

អាចនិយាយបានថា គេជាមនុស្សដែលមិនចូលចិត្តរញ៉េរញ៉ៃ មិនចូលចិត្តបង្ហាញ ព្រោះគេយល់ថាស្រឡាញ់គ្នាផ្អែមល្ហែមតែ ២ នាក់ក៏គ្រប់គ្រាន់ អ្នកផ្សេងដឹង ឬមិនដឹង គឺមិនសំខាន់ឡើយ។

២ គេមិនទាន់ប្រាកដប្រជាជាមួយអ្នក

សេពគប់ជាមួយអ្នកគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ​ គេអាចនឹងកំពុងសម្លឹងរកមើលជម្រើសដែលល្អជាងនេះ។

៣ គេមានអ្នកផ្សេងទៀតក្រៅពីអ្នក

អ្នកអាចមិនមែនជាមនុស្សតែម្នាក់ទេ ដែលគេកំពុងទាក់ទង។ បើប្រាប់អ្នកដទៃថាអ្នកជាសង្សារគេ ធ្វើម៉េចគេអាចទាក់ទងអ្នកផ្សេងបានទៀត?

៤ ខ្លាចអ្នកផ្សេងរិះគន់ ឬសើចចំអក

គេយកសម្ដីអ្នកដទៃជាធំ ខ្លាចបាក់មុខ ខ្លាចថាបើប្រាប់អ្នកដទៃ អាចនឹងមានគេបង្អាប់ថាសង្សារខ្លួនមិនល្អគ្រប់ ១០  និយាយអញ្ចេះ និយាយអញ្ចោះ។ ជាពិសេស ស្នេហា ដែលមានភេទដូចគ្នា។

៥ ងាយស្រួលបែកគ្នា

អ្នកផ្សេងមិនដឹងពីទំនាក់ទំនងអ្នកផង ពិតណាស់ថាបែកគ្នាជារឿងងាយស្រួល មិនស្ដ្រេស មិនមានអ្នកមកសួរនាំរញ៉េរញ៉ៃ «ហេតុអ្វីបានបែកគ្នាជាមួយសង្សារ?» មិនចាំបាច់ហត់នឹងឆ្លើយ។

៦ ធ្លាប់មានប្រវត្ដិត្រូវគេក្បត់ចិត្ត

ពេលខ្លះគេខ្លាចរឿងជាន់ស្នាមដានចាស់ ខំប្រកាស និងបើកចំហរឲ្យអ្នកគ្រប់គ្នាដឹង តែបែរជាត្រូវគេក្បត់ ឬធ្វើបាបចិត្ត ម្ល៉ោះហើយទោះមានស្នេហាក៏លែងចង់ឲ្យគេដឹងទៀតដែរ។

៧ អ្នកធ្លាប់សេពគប់ជាមួយមិត្ត ឬមនុស្សដែលគេស្គាល់

មិនមែនថាគេជាជនទី ៣ ឡើយ ពោលគឺស្នេហាអ្នកទាំងពីរចាប់ផ្ដើមពេលដែលទំនាក់ទំនងចាស់បានចប់ស្រួលបួលទៅហើយ។ តែគេនៅតែមានអារម្មណ៍មិនស្រណុកចិត្ត ខុសឆ្គង គិតថាខ្លួនដណ្ដើមរបស់អ្នកដទៃ។ ដូច្នេះទាក់ទងគ្នាស្ងាត់ៗ ធូរចិត្តជាង។

៨ អ្នកទាំងពីរជាបុគ្គលិកធ្វើការក្រុមហ៊ុនតែមួយ

គេមានអារម្មណ៍ថាមានសម្ពាធ ដកដង្ហើមមិនរួច បើមានគេដឹងថាអ្នកទាំងពីរទាក់ទងគ្នា​។ គេមិនចង់ឲ្យមិត្តរួមការងារផ្សេងទៀត យកទំនាក់ទំនងរបស់អ្នកទាំងពីរមកលេងសើច ដូចជាចូលចិត្តបង្អាប់ចុះឡើងជាដើម។

ចុះអ្នក Private មានដែលចាប់អារម្មណ៍អត់ថាហេតុអ្វី ដៃគូរបស់អ្នកមិនព្រមប្រាប់អ្នកដទៃ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម